ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់
Thu,13 August 2020 (Time 10:41 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 55នាក់)


រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តីប្រកាស ស្តីអំពីការរកឃើញអ្នកកើតជំងឺ​កូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត ជាបុរស​ជន​ជាតិ​ខ្មែរ​ធ្វើដំណើរមកពីប្រទេសរុស្ស៉ី និងឥណ្ឌូនេស៊ី
-បុរសអាយុ ២៦ឆ្នាំ មានអាស័យនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ
-បុរសអាយុ ៣០ឆ្នាំ មានអាស័យនៅក្រុងសៀមរាប ខេត្តសៀមរាប
-បុរសអាយុ ៣០ឆ្នាំ មានអាស័យនៅស្រុកសំពៅលូន ខេត្តបាត់ដំបង
បុរសទាំង៣នាក់ខាងលើ បានធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌ​លហ្វឹកហ្វឺន និងបញ្ជូនសារ ក្នុងខេត្តកំ​ពង់ស្ពឺ និងជាអ្នកធ្វើដំណើរតា​មជើងហោះហើរមកពីប្រទេសរុស្ស៉ី ដែលបានបន្តជើងហោះ​ហើរនៅ​ប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកា​លពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។លទ្ធផលវិភាគវត្ថុសំ​ណាកតេស្តលើកទី​០៦​របស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវី​រុសកូវីដ-១៩ នៅថ្ងៃទី​១២ ខែ​សីហា ឆ្នាំ២​០២០​ហើយបច្ចុប្បន្នអ្នកជំងឺ​ត្រូវបានដាក់ឱ្យសម្រាក​ព្យាបាលនៅមន្ទីរ​ពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ។

ចំណែកបុរសអាយុ ២៧ឆ្នាំ មានអាស័​យស្នាក់នៅភូមិអំពិលឃុំប៊ុស១ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ជា​អ្នក​ធ្វើដំ​ណើរមកពីប្រទេសឥណ្ឌូណេ​ស៊ីតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២​៣ ខែកក្កដា ឆ្នាំ២០២០។លទ្ធផលវិ​ភាគវត្ថុ សំណាកតេស្តលើកទី០៥របស់គាត់ ទទួលបានលទ្ធ​ផលវិជ្ជមានវីរុស​កូវីដ-១៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដា​ក់ឱ្យសម្រាកព្យា​បាលនៅមន្ទីរ​ពេទ្យព្រះនរោត្តមសីហនុ ក្នុងក្រុង​សួង ​ខេត្តត្បូងឃ្មុំ។

ក្រសួងសុខាភិបាលបញ្ចាក់ថា ទន្ទឹម​នឹង​ក៏មានអ្នកព្យាបាលជាសះស្បើយចំនួន៣នាក់ផងដែររួមមា​នៈ
-បុរសអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាន​នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ -បុរសអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។បុរស​ទាំង០២​នាក់នេះ ជាអ្នកធ្វើដំណើរតាមជើង​ហោះហើរមកពីប្រទេសរុស្សី ដែលបាន​បន្តជើង​ហោះ​ហើរ​នៅប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជ​មានវីរុស កូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេ​ញពីមណ្ឌលសុ​ខភាពចាក់​អង្រែជធានីភ្នំពេញ។
-បុរសអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋានៅភូមិព្រះស្រែ ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាក្រុមទា​ហា​មួកខៀវ​អង្គការសហប្រជាជាតិរបស់​កម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី តាមជើង​ហោះហើរមក​កាន់កម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស​កូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាត​ឱ្យចេញពីមណ្ឌល​សុខភាពចាក់​អង្រែរាជធានីភ្នំពេញ៕ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មាន រប​ស់ក្រសួងសុខាភិបាល​ ដែលមាន​ដូចខាងក្រោមៈ

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេន៍យ៍ត្រី សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអង្គភាពវរៈ៨០៧ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាត បើកកិច្ចប្រជុំពិភាក្សា ការជួសជុលកំណាត់ផ្លូវជាតិ នៅក្រុងប៉ោយប៉ែត និងពិនិត្យស្ថានភាពនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្លាស់ប្ដូរមន្ត្រីជំនាញទៅបំពេញការងារ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាម៉ារី បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួបពាក់ពន្ធ័ករណីគ្រឿងញៀន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3145 នាក់
ម្សិលមិញ :
5759 នាក់
សប្តាហ៍នេះ :
73061 នាក់
ខែនេះ :
269204 នាក់
3 ខែនេះ :
685182 នាក់
សរុប :
1509278 នាក់