ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត
Wed,12 August 2020 (Time 01:23 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 131នាក់)


ខេត្តបន្ទាយមានជ័យ៖ករណីរំលំដ​ងស្ទូច នៅក្នុងការដ្ឋាន​សាង​សង់បុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ​ប​ណ្តាល​ឲ្យ​មនុស្ស​ចំនួន៥នាក់​បានស្លាប់ និង​៤នាក់រងរបួស បញ្ជូនទៅសង្គ្រោះ​នៅឯមន្ទីពេទ្យ​ដីថ្មី​ក្រុង​ប៉ោយ​ប៉ែត បន្ទាប់ពីជនរងគ្រោះ​កំពុងនាំគ្នាអង្គុយលេងបៀនៅក្នុងផ្ទះ​ជាប់របងបុរី​ ដែលកំពុង​សាងសង់។

ហេតុការណ៍​ដែលគួរ​ឲ្យរន្ធត់នេះបាន​កើតឡើង​នៅវេលាម៉ោង១៤និង​២០នាទី​រសៀល ថ្ងៃពុធ​ ៨រោច​ ខែស្រា​ពណ័​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២០នៅ​ចំណុច​ ខាង​ក្រោយ​ប្រៃសនីយ៍ ស្ថិតនៅ​ស្ថិត​នៅ​ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តា​ល ​ក្រុងប៉ោយប៉ែត ខេ​ត្ត​​មន្ទាយ​មា​នជ័យ។​​

បើតាមសមត្ថកិច្ចមូលដ្ឋាន​ បាន​ឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ទាំង៥នាក់រួមាន៖
ទី១​-ឈ្មោះ​ ឈាន​ ​ហុង​ ភេទស្រី អាយុ៤៤ឆ្នាំ
ទី២​-ឈ្មោះ​ ឌឹម​ សុខ​ណាក់​ ភេទស្រី​ អាយុ២៩ឆ្នាំ
ទី៣-ឈ្មោះ​ លឿប​ ឡាក់​ ភេទស្រី​ អាយុ៥៥ឆ្នាំ
ទី៤-ឈ្មោះ​ សេង​ មុយគា​ ភេទស្រី អា​យុ​៥៧ឆ្នាំ​
ទី៥-ឈ្មោះ​ ចូវ​ លី​ ភេទស្រី​ អាយុ៤៩ឆ្នាំ។​

ចំណែកអ្នករបួសទាំង៤នាក់រួមមាន៖
ទី១-ឈ្មោះ​ ផល​ សុដាលីន​ ភេទស្រី​ អាយុ៣៣ឆ្នាំ
ទី២-ឈ្មោះ​ កា​ សុម៉ាមាន​ ភេទស្រី​ អាយុ៣៤ឆ្នាំ
ទី៣-ឈ្មោះ​ សៅ​ រិទ្ធ​ ភេទស្រី​ អាយុ៤១​ឆ្នាំ
ទី៤.ឈ្មោះខាន់ ចាន់ឌី ភេទស្រី អាយុ២៧ឆ្នាំ(ស្រាល)។អ្នកទាំងអស់រស់នៅភូមិគីឡូលេខ៤​ សង្កាត់ផ្សារកណ្តា​ល ​ក្រុងប៉ោយប៉ែត ខេ​ត្ត​​មន្ទាយ​មា​នជ័យ។

ពាក់ពន្ធ័​ទៅនឹកករណី​ខាងលើនេះ បើតាម​ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែ​លរស់នៅក្បែ​កន្លែង​កើត​ហេតុបាន​​ឲ្យដឹងថា មុនពេល​កើតហេតុក្រុមហ៊ុន​សំណង់​បានស្ទូចផ្ទាំង​ជញ្ជាំងស៊ីម៉ង់ត៍ឡើង លុះ​ស្ទូចមិនទាន់​បានពាក់កណ្តាលផង ក៏ស្រាប់តែ​ដួលរំលំទាំងកំរោលតែម្តង​ បណ្តាល​​ឲ្យមានអ្នកស្លាប់​ និងរង​របួស បញ្ជូន​ទៅសង្គោះនៅឯមន្ទីពេទ្យភ្លាមតែម្តង។

ក្រោ​យពីទទួលបានព័ត៌មាននេះភ្លាម​ គេសង្គេត​ឃើញមានវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបា​ល នៃគណៈ​អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ត្រីនៃរដ្ឋបាលខេត្ត លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម​ ស្នងការនគរបាលខេត្ត លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នង​ការរងទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ អធិការ អធិការរង រួមនិងកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើន បានចុះមកដល់ទីតាំង​កើតហេតុ ដើម្បីពិនិត្យ និងអន្តាគមន៍យ៉ាងសស្រះ​សស្រាំ។
​ក្រោយពីកើតហេតុ​សាកសព ត្រូវបានដឹកយកទៅកម្គល់នៅវត្តម៉ុងចិន។ដោយឡែកទីតាំងបង្កហេតុ​សមត្ថកិច្ចកំពុងពិនិត្យ សាកសួរ ដើម្បី​អនុវត្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេន៍យ៍ត្រី សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអង្គភាពវរៈ៨០៧ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាត បើកកិច្ចប្រជុំពិភាក្សា ការជួសជុលកំណាត់ផ្លូវជាតិ នៅក្រុងប៉ោយប៉ែត និងពិនិត្យស្ថានភាពនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្លាស់ប្ដូរមន្ត្រីជំនាញទៅបំពេញការងារ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាម៉ារី បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួបពាក់ពន្ធ័ករណីគ្រឿងញៀន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2457 នាក់
ម្សិលមិញ :
5759 នាក់
សប្តាហ៍នេះ :
72373 នាក់
ខែនេះ :
268516 នាក់
3 ខែនេះ :
684494 នាក់
សរុប :
1508590 នាក់