ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង នៃជំងឺកូវីដ១៩ ចំនួន៩0 គ្រួសារ ក្នុងស្រុកពញាឮ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
Sat,01 August 2020 (Time 05:44 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 45នាក់)


ខេត្តកណ្ដាល៖ក្នុងឱកាសសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៩០គ្រួសារ ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្តាល នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវមានការធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ឡើយ បើទោះបីជានៅប្រទេសកម្ពុជារបស់យើង មានស្ថានភាពល្អប្រសើរក៏ដោយក្ដី តែនៅទូទាំងពិភពលោកមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ដូច្នេះយើងត្រូវតែ អនុវត្តអោយបានជាប្រចាំនូវ ការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ឯកឧត្ដម អភិបាលខេត្ត បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះទាំងអស់ដោយក្តីនឹករឭក។

ឯកឧត្តមបញ្ជាក់ថា៖កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះទាំង៩០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ១យួរ ,ទឹកសុទ្ធ១កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអីវ១យួរ ,ខ្ទឹមស១កញ្ចប់ ,ទឹកអាល់កុល១ដប ,ម៉ាស់១០បន្ទះ អាយឺត៥ និងថវិកាចំនួន០៧ម៉ឺនរៀល។

បន្ទាប់ពីនេះឯកឧត្ដម បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះស្ថិតនៅភូមិចេតីយថ្មី ឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្តាល ចំនួន១គ្រួសារ ដែលត្រូវបានឆេះកាលពីយប់ថ្ងៃទី២៦ ខែកក្កដានេះ។អំណោយដែលបានសាខាបាននាំយកជូនគ្រួសាររងគ្រោះរួមមាន៖អង្ករ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ១យួរ ,ទឹកសុទ្ធ១កេស ,ទឹកត្រី១យួរ ,ទឹកស៊ីអីវ ១យួរ ,ខ្ទឹមស១កញ្ចប់ ,ទឹកអាល់កុល១ដប ,ម៉ាស់១០បន្ទះ អាវយឺត៥ កៅស៊ូតង់១ផ្ទាំង សម្ភារៈផ្ទះបាយ១ឈុត និងថវិកា ១លានរៀល និងអ្នករងផលប៉ះពាល់សងខាងចំនួន២គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6257 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
53870 នាក់
ខែនេះ :
220927 នាក់
3 ខែនេះ :
463800 នាក់
សរុប :
1119271 នាក់