ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ឯកឧត្តម ជាវ តាយ អញ្ជើញពិនិត្យស្ថាន​ភាពស្ពាន​ដំរីផុង និងជួបសំណេះ​សំណាល ជាមួយ​ពលរដ្ឋ នៅ​ស្រុកទឹកឈូ
Sat,01 August 2020 (Time 11:10 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 31នាក់)


ខេត្តកំពត៖ក្នុងឱកាសចុះពិនិត្យស្ថាន​ភាពស្ពានដំរីផុង ដែលមានសភាពចាស់ទ្រុឌទ្រោម និង​ជួប​សំណេះ​សំណាលជាមួយប្រជាពលរដ្ឋ នៅភូមិកំពង់​ចិន ឃុំស្ទឹងកែវ ស្រុក​ទឹកឈូ ខេត្តកំពត កាល​ពីរ​សៀល ថ្ងៃសុក្រ ១១កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ​នឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ​អភិបាលខេត្តកំពត បានផ្ដល់ស្ពាន​ឈើថ្មីប្រវែង ៤១​ម៉ែត្រ ទទឹង៣,៥ម៉ែត្រ ជាអំ​ណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងប្រជាពលរដ្ឋ នឹងត្រូវចាប់ផ្ដើមសាងសង់នា​ពេលឆាប់ៗក្នុងឆ្នាំ២០២០នេះ។ទន្ទឹមនឹង​នេះដែរ ឯកឧត្តមអភិបាលខេត្ត នឹងស្នើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសាងសង់ស្ពាន​ដំរីផុង​នេះ​ទៅជាស្ពានបេតុង ជំនួសស្ពានឈើ។​

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេ​ត្ត បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែល​អញ្ជើញ​មកនាឱកាសនេះ។

សូមបញ្ជាក់ថា ស្ពានដំរីផុងបានសាងសង់តាំងពីសម័យសង្គមរាស្រ្តនិយម និងបានជួសជុល​ប្រើប្រា​ស់​ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២០ ស្ពាននេះចាស់ទ្រុឌទ្រោមខ្លាំង ស្ទើរតែមិនអាច​ធ្វើដំណើរ​ឆ្លងកាត់បាន ។
ក្នុងឱកាសនោះដែរ តំណាងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ក៏បានសំដែងការអរគុណ​ដឹងគុណ​ចំពោះ​ប្រមុខរាជរដ្ឋាភិបាល​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដា​ក់ពីទុក្ខលំបាក ខ្វះខាតរបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ទូទាំងប្រទេស ដើម្បីជួយ​លើកកម្ពស់ជីវភាព​នឹងកាត់បន្ថ​យភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
បញ្ចប់នៃកម្មវិធីឯកឧត្តមអភិបាលខេត្ត បានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៣អង្គ ក្នុង១អង្គថវិកា​ចំនួន​៥ម៉ឺនរៀល និងជូនពលរដ្ឋក្នុងមួយនាក់១នាក់១ម៉ឺនរៀល សរុបចំនួន២.៣៧០.០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6185 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
53798 នាក់
ខែនេះ :
220855 នាក់
3 ខែនេះ :
463728 នាក់
សរុប :
1119199 នាក់