ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង
Tue,07 July 2020 (Time 09:41 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 59នាក់)


ខេត្តបាត់ដំបង៖មេដឹកនាំនៅថ្នាក់ស្រុក ​និងថ្នាក់ខេត្ត ក្រោយពីការផ្ទេរភារកិច្ចហើយ ប្រធានចាស់ និង​ប្រធានថ្មី រួមនិងមន្ត្រីទាំងអស់ ត្រូវជជែកគ្នាផ្តល់នូវបទពិសោ​ធន៍ដើម្បីអោយប្រធានថ្មីទទួលយក បទពិសោធន៍ទៅបន្តធ្វើការងារ​អោយទទួលបានប្រសិទ្ធភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ នៃគណៈ​កម្មាធិការ​កណ្តាលសមា​គមអតីតយុទ្ធជនកម្ពុជា ថ្លែងបែបនេះក្នុងពិធីសំណេះ​សំណាលសួរសុខទុក្ខ និងប្រកាសផ្ទេរ ប្រគល់​មុខតំណែងជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង កាលពីព្រឹក​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ។

ជាមួយគ្នានេះឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម បានមានប្រសាសន៍ សំណេះ សំណាល គាំទ្រ និង​កោត​សរសើរ ដល់ស្មារតីយកចិត្តទុកដាក់​របស់ថ្នាក់ដឹកនាំ​សមាគម​គ្រប់លំដាប់ថ្នាក់ទាំង​អស់ក្នុង​ខេត្ត ដែលបានខិតខំបំពេញនូវកិច្ចការរបស់ខ្លួនកន្លងមកបានសម្រេច និងទទួលបាន​លទ្ធផល​ល្អប្រសើរ ក្នុងការអ​នុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយអតីតយុទ្ធជន ទាំងថ្នាក់​ដឹកនាំ ទាំងអ្នកចូលរួម ពិតជាបានចូលរួមនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនអតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងក្នុងការចូលរួមចំណែក រកបាននូវ សន្តិភាព ពិសេសជាមួយ​នឹង​ការអភិវឌ្ឍន៍​លើគ្រប់វិស័យដែលយើងកំពុងបានទទួលផលបុច្ចុប្បន្ននេះ ដោយមិនអាចកាត់​ផ្តាច់​បាន​ពីគុណបំណាច់របស់បងប្រុស បងស្រី ជាអតីតយុទ្ធជននោះឡើយ​។

ឱកាសនេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ​កណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានពាំនាំប្រសាសន៍ផ្តាំ​ផ្ញើសាកសួរសុខទុក្ខនូវ​សេចក្តីនឹក​រលឹ​ករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ ដើម្បីផ្ញើជូនទៅដល់បងប្អូនដែលជាអតីតយុទ្ធជន ថាសម្ដេចមាន​សេចក្តីនឹករ​លឹក​យ៉ាងខ្លាំង ដោយអោយឯកឧត្តមធ្វើជាស្ពានសម្រាប់ចម្លងនូវសេចក្តីនឹករលឹក និងទទួលយក​ការជួយ​ដោះស្រាយជូនបងប្អូនអតីតយុទ្ធជន ហើយក៏ជូនពរអោយមានសុខភាពល្អនិងជោគជ័យផងដែរ។

បន្ថែមពីនោះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានឧបត្ថម្ភ ដល់គ្រួសារអតីតយុទ្ធជនក្រីក្រ និងបានប្រគល់​ផ្ទះចំនួន១៥ខ្នង ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង១៥ គ្រួសារនៅភូមិដំ​ណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបងផងដែរ។

គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការក​ងរាជអាវុធ​ហត្ថខេត្ត​បាត់ដំបង ត្រូវបានតែងតាំង​ជាប្រធានគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ជំនួស​លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច ដែលត្រូវផ្លាស់ប្ដូរភារកិច្ចថ្មី និងតែងតាំងលោក ហ៊ុំ ខ្វែក ជាអនុ​ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6562 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
54175 នាក់
ខែនេះ :
221232 នាក់
3 ខែនេះ :
464105 នាក់
សរុប :
1119576 នាក់