ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង
Tue,07 July 2020 (Time 01:38 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 66នាក់)


ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ លោក​ គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល និង​ភរិយា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល​ បានដឹកនាំ មន្ត្រី​រាជការ​មន្ទីរជុំវិញខេត្ត និងអាជ្ញាធរស្រុក នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅ ក្នុងវត្តព្រែក​អំបិល ស្រុកស្អាង ខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីនេះ លោក​ គីម រិទ្ធី បានលើកឡើងថា ពិធីបុណ្យចូល​ព្រះវស្សាគឺជាពិ​ធីបុណ្យ​មួយដែល​មានសារៈ​សំខាន់​ក្នុងព្រះពុទ្ធសាសនា ជាពេល​វេលាដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និងសាម​ណេ​បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

លោក​បានបន្តថា ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងជារៀងរាល់​ឆ្នាំរយៈពេល៣ខែ ចាប់ពីថ្ងៃ១រោ​ច ខែអា​សាធដល់​ថ្ងៃ ១៥ កើត ខែអស្សុជ ហើ​យបងប្អូនដែលជាអ្នកមានជំនឿទៅលើ​ព្រះពុទ្ធសាសនា តែងតែនាំ​គ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅ​ប្រគេនព្រះសង្ឃតាមលទ្ធភាព។ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បាន​ជាវទានវ​ស្សា​ទៅប្រគេន​ព្រះសង្ឈផងដែរ ព្រោះយើង​មានជំនឿថា ពន្លឺទៀនគឺជួយ​បំភ្លឺអនាគតជាតិ​ឱ្យភ្លឺ​ស្រស់​បំព្រង និងមានសេចក្តីសុខចម្រើន​ដោយ​អំពើល្អ សេចក្តីល្អ ហើយគេត្រូវ រក្សាភ្លើងទៀន​ឱ្យឆេះជាប់រ​ហូតគ្រប់ រយៈពេលបីខែ មួយវិញទៀតនេះ​ជាការជួយដ​ល់វត្តអារាម​ក្នុងការ​មានទៀនប្រើប្រាស់ ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក​អភិបាលរងខេត្តក៏បានធ្វើការក្រើនរំលឹក ឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ត​រក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការ ពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយ​គោរព និ​ងអនុវត្តឱ្យខ្ជាប់ខ្ជួន នូវគោលការណ៍ និងវិធានការនានាតាម​ការណែនាំរបស់​ក្រសួងសុខាភិ​បាល​ផងដែរ។

សូមបញ្ជាក់ថា​ ទៀនព្រះវស្សា និងទេយ្យវត្ថុរបស់រដ្ឋបាលខេត្ត ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរា​ជការបាន​ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង៣២វត្តនោះ ក្នុងមួយវត្តៗទទួលបានអង្ករ ៥០​គីឡូក្រាម ទៀនវស្សា១គូរ ស្លាដក១ និងថវិកា៤០ម៉ឺនរៀល បន្ថែមពីលើនេះលោក គីម រិទ្ធី និងភរិយា ក៏បា​នប្រគេនដល់វត្តទាំង៣២ នាឱកាសនោះដោយក្នុង១វត្តទទួលបាន ទឹកសុទ្ធ អរុណណា ចំនួន៦​កេះ ភេសជ្ជៈ kiyo ១កេះ ភេសជ្ជៈ sponsor ២កេះ និងថវិកា ចំនួន ៥០០.០០០រៀល និងបាន​ប្រគេន​បច្ចយ័ស​ម្រាប់កសាងវត្តព្រែកអំបិលចំនួន២០០ដុល្លា និងប្រគេន​បច្ចយ័ព្រះសង្ឃចំនួន​៣៦អង្គ​ដែលគង់នៅក្នុងវត្តព្រែកអំបិល ក្នុង១អង្គៗចំនួន២០ដុល្លា និងជូនលោកតាជី លោយជីនៅក្នុងវត្ត ម្នាក់ៗ ចំនួន២០.០០០រៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5993 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
53606 នាក់
ខែនេះ :
220663 នាក់
3 ខែនេះ :
463536 នាក់
សរុប :
1119007 នាក់