ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង
Tue,07 July 2020 (Time 11:29 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 48នាក់)


ខេត្តកណ្តាល៖បុរសម្នាក់ត្រូវបានកម្លាំង​នគរបាលក្រុងតាខ្មៅឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៦ ខែកក្ក​ដា ឆ្នាំ២០២០ ក្រោយពេលដែលបុរសរូប​នេះបានសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះ​ចំម៉ូតូរ​បស់​បងប្អូនជីដូនមួយរបស់ខ្លួនឯងទៀត កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ​២០២០ នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះមានចំនួន៣នាក់
ទី១-ឈ្មោះ យឿន ភារុំ ភេទប្រុស អាយុជាង៣៦ឆ្នាំ នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល​មុខរបរជាងទឹកភ្លើង(ឃាត់ខ្លួន)។
ទី២-ឈ្មោះ គឺគឺ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន (គេចខ្លួន) និង។
ទី៣-ឈ្មោះ ង្វៀង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិវៀតណាម (គេចខ្លួន)។ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់ម៉ូតូ​ឈ្មោះ ស៊ឹម ស៊ន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិរមាសឈ ឃុំគោកចក ស្រុកកំ​ពង់​ត្របែក ខេត្តព្រៃវែង,មុខរបររកម្មករសំណង់ (គាត់មិនបាន​ដាក់​ពាក្យប្តឹង​ទៅលើជន​សង្ស័យ​ទី១​នោះ​ទេ ព្រោះត្រូវជា​បងប្អូនជីដូនមួយនឹងគ្នា ហើយបាន​យកម៉ូតូឲ្យជនរ​ងគ្រោះវិញ)។

ចំពោះវត្ថុតាងដកហូតបានមាន៖ម៉ូតូ១គ្រឿងម៉ាកHonda c125 សេរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លា​ក​លេខ ព្រៃវែង១-៩៦៨៤(ម៉ូតូជារបស់ជនរងគ្រោះហើយត្រូវជនសង្ស័យទី១យកមកប្រគល់ឲ្យវិញ) និងម៉ូតូ១គ្រឿងទៀត ម៉ាកHonda scoopy ពណ៌ស សេរី២០១៩ ពាក់ស្លាកលេខ កណ្តាល ១A-៥៨៨៥ (ម៉ូតូជនសង្ស័យ)។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យទី៣ បានជិះម៉ូតូខាងលើ មករកជ​នសង្ស័យទី១ ដោយបាននិយាយប្រាប់ឲ្យជនសង្ស័យទី១ ជួយលក់ម៉ូតូឲ្យគាត់ផង ដោយ​ម៉ូតូ​គាត់​មានកាតគ្រីត្រឹមត្រូវ ព្រោះគាត់​ជាជន​ឥន្តោប្រវេសន៍​ពិបាករកម៉ូយលក់ណាស់។ បន្ទាប់មកអ្នកទាំងពីរ ក៏បានយកម៉ូតូនោះទៅលក់បានលុយ$1200, រួចចែកគ្នាបានម្នាក់ $600 ហើយ​នាំទៅផ្ទះរៀងៗខ្លួនអស់ទៅ។លុះមកដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅពេលឆែក​កាម៉េរ៉ាសុវត្ថិ​ភាព​ទើបឃើញជនសង្ស័យទី១ និងទី២ អង្គុយផឹកកាហ្វេជាមួយគ្នា ទើបបានប្តឹង​សមត្ថកិច្ចឲ្យ​ឃាត់ខ្លួនជន​សង្ស័យទី១ និងវត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុងតាខ្មៅចាត់​ការតាមនិ​តិវិធីតែម្តង។

តាមចំលើយរបស់ជនសង្ស័យទី១បាននិយាយថា៖គាត់មិនបានលួចម៉ូតូរ​បស់ជនរងគ្រោះនោះទេ គឺជនសង្ស័យទី៣​ជាអ្នកយកម៉ូតូនោះមកឲ្យគាត់ជួយលក់ ហើយម៉ូតូមានកាតគ្រីត្រឹមត្រូវ ម៉្យាង​ទៀតគាត់មិ​នដឹងថា ម៉ូតូនោះ​ជាម៉ូតូរបស់បងប្អូនជីដូនមួយរ​បស់គាត់ទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6489 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
54102 នាក់
ខែនេះ :
221159 នាក់
3 ខែនេះ :
464032 នាក់
សរុប :
1119503 នាក់