ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា
Tue,07 July 2020 (Time 10:25 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 43នាក់)


ខេត្តបន្ទាយមានជ័យ៖ខណៈមេឃកំពុងភ្លៀង​មានមនុស្សមួយក្រុមមានគ្នាចំនួន​៥នាក់ បានចូលទៅ​ជ្រក​ក្នុងរោង​កន្លែងពុះ​ដីឡូតិ៍លក់ ក៏ស្រាប់តែរន្ទះបាញ់បណ្តាល​ឲ្យស្លាប់ចំនួន២នាក់នៅនឹងកន្លែង កាលពីវេលាម៉ោង៥​ល្ងាច ថ្ងៃទី៦ ខែកក្កដា​ ឆ្នាំ២០២០ នៅចំណុចដីបង់រំលោះ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាកា​រមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់មានឈ្មោះសៀក ជីឆូវ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ​គាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងជនរងគ្រោះម្នាក់ទៀត មានឈ្មោះ យ៉ាង លី ភេទប្រុស អាយុ​៣៣ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រីសុវណ្ណបានបញ្ជាក់​ថា នៅពេលកើតហេតុនោះបុរ​សទាំង៥នាក់នោះ បាននាំគ្នា​ទៅកន្លែងគំ​រោងពុះលក់ដីឡូតិ៍នៅក្នុងភូមិទឹកថ្លា លុះដល់ម៉ោងជិត៥ល្ងាច ស្រាប់តែ​មានភ្លៀង​យ៉ាង​ខ្លាំង អមទៅ​ដោយខ្យល់​កន្ត្រាក់ពេលនោះ​បុរសទាំង៥នាក់បានរត់ទៅជ្រក ក្នុងរោងគំរោងពុះ​ដីឡូតិ៍​ល​ក់ស្រាប់តែ ត្រូវរន្ទះបាញ់ចំរោង បណ្តាលឲ្យស្លាប់បុរស់២នាក់នៅនិងកន្លែង ដោយមិនអាច​ជួយ​សង្គ្រោះបានចំណែក៣​នាក់មិនមានអ្នក​ណារងរបួសនោះទេ។​លោកបានបញ្ជាក់ឲ្យដឹងទៀត​ថា ក្រោយ​ពីកើតហើយសព​ ត្រូវបានក្រុមគ្រួសា​រដឹកយកមកផ្ទះ​ចាត់តែងធ្វើបុណ្យតាម​ប្រពៃណីរៀង​ៗខ្លួន​៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6245 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
53858 នាក់
ខែនេះ :
220915 នាក់
3 ខែនេះ :
463788 នាក់
សរុប :
1119259 នាក់