ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
សកម្មភា​ពបទល្មើស ដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង ពេលអ្នកសារព័ត៌មាន ខលធ្វើបទ​សម្ភាសន៍ បែជាមន្ត្រីជំនាញ​ឆ្លើយថាគ្មាន​បទល្មើស
Mon,06 July 2020 (Time 05:01 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 185នាក់)


ខេត្តសៀមរាប៖បើយោងតាមសេចក្តីរាយ​ការណ៍ការពីខេត្តសៀមរាបមកថា៖ថ្មីៗនេះ បទល្មើសព្រៃ​ឈើកំពុង​កក្រើកឡើងវិញហើយ បើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យអង្គភាពគេហទំព័រ​«រស្មីជាយ​ដែន»​យើងដឹងថា មេឈ្មួញកំ​ពុងដឹកជញ្ជូនឈើខុ​សច្បាប់តាមរថយន្តត្រេអ៊ី របស់ឈ្មោះ ហុល បាន​ដឹក​ជញ្ជូនឈើចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ បានធ្វើសកម្មភាពដឹកឈើប្រណិត​ខុស​ច្បាប់ ចូលមកខេត្តសៀមរាប ស្ទើររៀងរាល់យប់ ចំណែកលោក ម៉ុង ប៊ុនលីម នាយខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើខេត្ត មិនហ៊ានចេញមុខមកបង្ក្រាប ឬមួយមានអាថ៍កំបាំងអ្វីនៅពីក្រោយ នៃ បទ​ល្មើស​ព្រៃឈើនេះ។

តាមប្រភពពីសមត្ថកិច្ចម្នាក់ ដែលស្អប់ខ្ពើមក្រុមឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើ និង មន្ត្រីពុក​រលួយ​បានឲ្យសារព័ត៌មានយើងដឹងថា មេឈ្មួញឈ្មោះ ហុល តែងតែដើរ​អួតក្តែងៗ​ថា ខ្លួនមានខ្នងបង្អែក​ប៉េ​អឹមឈ្មោះ ហុង ជាអ្នកកាងឱ្យ ទើបខ្លួនធ្វើសកម្មភាព​ដឹកជញ្ជូនឈើ​មិនកោតញញើត​មន្ត្រីជំ​នាញ​។

សូមបញ្ជាក់ផងដែរថា៖ តាមប្រភព នៃការដឹកជញ្ជូន​ឈើតាមរយៈ​រថយន្តត្រេអ៊ីនេះ គឺឆ្លងកាត់​ទីស្នាក់ការស្រុក​ស្វាយលើ ដោយបានចូលមកខេត្តសៀម​រាបនេះយ៉ាងរលូន ហើយយកមក ចែក​ចាយតាមដេប៉ូក្នុងខេត្តសៀមរាបជារៀងរាល់ថ្ងៃ។

ទោះជាយ៉ាងមហាជនបានធ្វើការរិះ​គន់ទៅលើលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋ​បាលព្រៃឈើ និង លោ​ក ទាគឹម សុទ្ធ ប្រធានមន្ទីរក​សិកម្មថា សង្ស័យ​ត្រូវដងត្រូវផ្លែ​ជាមួយ​ក្រុមឈ្មួញ​បទល្មើស​ព្រៃឈើ​នេះ ហើយមើលទៅទើបមិនហ៊ានបង្ក្រាបយ៉ាងដូច្នេះ។

ពាក់ព័ន្ធការចោ​ទប្រកាន់ដូចខាងលើអង្គភា​ពគេហទំព័រ«រស្មីជាយដែន»យើងនៅរសៀលថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ២០២០ បានខលទៅលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាល​ព្រៃឈើ​លោកបាន​ប្រាប់តាមរយ:ទូរស័ព្ទថា៖គឺសព្វថ្ងៃពុំមា​នបទល្មើសព្រៃឈើនោះទេ លោកបានបញ្ជាក់ទៀតថា នៅកន្លែងរបស់លោក គឺមានគណៈកម្មការឯ​កភាពខេត្តផង ស្រុកផង ប៉ូលីស ប៉េអឹមជំ​នាញរដ្ឋបាល​ព្រៃឈើ និងមានបងប្អូនអ្នក​សារព័ត៌មាន បានចូលរួមសហការជាមួយលោ​កជារៀងរាល់ថ្ងៃផងដែរ។

ដោយឡែកនៅ​ថ្ងៃដដែលអង្គភាពយើងក៏​បានខលទៅលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម បាន​ឲ្យដឹងថា៖ បើមានបទល្មើសព្រៃឈើ សូមខលប្រាប់​លោក លោកនឹង​ដាក់កម្លាំងដើម្បី​ធ្វើការទប់​ស្កាត់​ភ្លាម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6378 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
53991 នាក់
ខែនេះ :
221048 នាក់
3 ខែនេះ :
463921 នាក់
សរុប :
1119392 នាក់