ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ
Mon,06 July 2020 (Time 02:19 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 46នាក់)


ខេត្តកំពង់ឆ្នាំង៖ឯកឧត្ត​មអម សុភា ប្រធានសា​ខាកាក​បាទក្រហមកម្ពុជា ខេត្តកំព​ង់ឆ្នាំង លោកជំទាវ ប៊ន សុភី អនុប្រធានសា​ខាកាក​បាទក្រហមកម្ពុជាខេត្ត នាយក​ប្រតិបត្តិសាខា ឯកឧត្តម ឈួរ ច័ន្ទ​ឌឿន អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ឆ្នាំ និង​ជាប្រធាន​កិត្តិ​យ​សសាខាកាក​បាទក្រហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង លោក លោកស្រីសមាជិក សមាជិកាសាខា អនុសាខា និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅ​រសៀល​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បាន​នាំយ​កអាវពោង​សុវត្ថិភាព​ ជូនដល់​លេខាធិកា​រដ្ឋានគ្រប់​គ្រងគ្រោះមហន្តរាយខេត្ត អនុសាខា​កាក​បាទ​ក្រហមក្រុង ស្រុក កម្លាំង​សមត្ថកិច្ចទាំងបី និងមន្ទីរ អង្គភាពពាក់ព័ន្ធ នៅទីស្នាក់​ការសាខាកាក​បាទក្រហ​មកម្ពុជាខេត្តកំពង់ឆ្នាំង។

នាឱកាលនោះឯកឧត្តម ឈួរ ច័ន្ទឌឿន ក្នុងនាមសម្ដេចចៅហ្វាវាំង គង់ សំអុល ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ឯកឧត្តមត្រាំ អ៊ីវតឹក លោកជំទាវជូ ប៊ុន​អេង ឯកឧត្តម លោកជំទាវក្រុមការងារចុះ​មូលដ្ឋាន​ខេត្ត​កំ​ពង់ឆ្នាំង អ្នកតំណាងរាស្ត្រមណ្ឌល​ខេត្តកំពង់ឆ្នាំង ឯកឧត្តមប្រធា​នក្រុមប្រឹក្សាខេត្ត បានថ្លែង​នូវអំណរគុណដ៏ជ្រាល​ជ្រៅបំផុត​ចំពោះថ្នាក់​ដឹកនាំកាក​បាទក្រហ​មកម្ពុជា ដែលមាន​សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន​ជានិច្ចកាល​សម្ដេចតែងយ​កចិត្តទុកដាក់​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋគ្រប់និន្នាការន​យោបាយ និងថ្លែងអំ​ណរដល់ម្ចាស់ជំនួយអាវពោងសុវត្ថិភាព ព្រមទាំង​កោតសរសើរ និងវាយតម្លៃចំ​ពោះក្រុមការងារគ្រប់គ្រងគ្រោះមហន្តរា​យគ្រប់លំដាប់ថ្នាក់ ជាពិសេ​សកង​កម្លាំង ដែលតែងសហកា​រក្នុងកិច្ចការពារ និងសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេល។

ជាមួយគ្នានោះ ឯកឧត្តមប្រធានកិត្តិយសសាខា បានមានប្រសាសន៍ថា អាវពោងសុវត្ថិភាព​គឺសម្រា​ប់យ​កទៅប្រើប្រាស់តាមជើងទឹក ត្រៀមបង្ការគ្រោះ​មហន្តរាយនៅ​ពេលដែលមានទឹក​ជំនន់នារដូវវ​ស្សានេះ។

ឯកឧត្តមបន្តទៀតថា សូមសាខា អនុសាខា និងអ្នកពាក់ព័ន្ធ យកអាវពោង​សុវត្ថិភាពនេះ​ទៅប្រើឲ្យ​ចំទិសដៅ​ដើម្បីធានាការសង្គ្រោះខ្លួនឯង ការជួយសង្គ្រោះដល់​ប្រជាពលរដ្ឋ ងាយរងគ្រោះ​មានដូចចាស់ជរា ជាពិសេសក្មេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6402 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
54015 នាក់
ខែនេះ :
221072 នាក់
3 ខែនេះ :
463945 នាក់
សរុប :
1119416 នាក់