ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
នារីម្នាក់ជាអ្នក​លក់ដូរ នៅផ្សារព្រែកលាប​ម្នាក់ បានស្លាប់ភ្លាមៗ ដោយសារ​ជិះម៉ូតូ​បុកកុងតឺន័រចត​ចោល
Fri,03 July 2020 (Time 09:56 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 75នាក់)


រាជធានីភ្នំពេញ​៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ​បង្កឡើងដោយស្ត្រីម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង ពណ័​ទឹក​ប៊ិច ពាក់ស្លាក លេខភ្នំពេញ១០-០៩១៦ ខ្វះ​ការប្រុងប្រយ័ត្ន ទៅ​បុករថយន្តកុងតឺន័រ​ពីក្រោយ​ពេញទំហឹង បណ្តាលឲ្យបាក់កស្លាប់​មួយរំពេច កាលពី​វេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតតា​មបណ្ដោ​យផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយ​ចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ម៉ែ អាសក្ត័ ភេទស្រី អាយុ៣០ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅ​សង្កាត់ព្រែក​លៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​។ជិះម៉ូតូម៉ាកគុបជ្រុង។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍​ គេឃើញ​ស្ត្រី​ខាងលើជិះម៉ូតូតាមបណ្តោយផ្លូវជាតិ៦ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់​ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុករថយន្តកុងតឺន័រ ពាក់ស្លាក លេខភ្នំពេញ​3F.1917ចតលើចិញ្ចើមផ្លូវបុកពេញទំហឹង បណ្តាល​​​​​​​ឲ្យ​បោកក្បាល​ផ្ទប់និងគូទ​រថយន្តបាក់កស្លាប់​តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ បានចុះ​វាស់វែងយករថយន្ត និងម៉ូតូ​ទៅរក្សាទុកនៅការិយាល័យច​រាចរណ៍​ផ្លូវគោក ស្នងការាជធានីភ្នំពេញ រងចាំដោះស្រាយតា​មផ្លូវច្បាប់។

ដោយឡែកសពស្ត្រីខាង​សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាម​ប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6525 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
54138 នាក់
ខែនេះ :
221195 នាក់
3 ខែនេះ :
464068 នាក់
សរុប :
1119539 នាក់