ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
គាស់ផ្ទះ លួចយកទ្រព្យសម្បត្តិពល​រដ្ឋ ត្រូវសម​ត្ថកិច្ចស្រាវ​ជ្រាវ ចាប់ឃាត់ខ្លូន
Fri,03 July 2020 (Time 01:53 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 76នាក់)


ខេត្តបាត់ដំបង៖​ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម​សេ​នីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ព្រម​ទាំងយោបល់របស់លោ​ក​វរ​សេ​នី​យ៍​ទោ​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែ​ន​ការ​ងារនគរបា​លព្រហ្មទ័ណ្ឌ​ នៅព្រឹកថ្ងៃសុក្រ​ ១៣កើត​ ខែ​អាសាឍ​ឆ្នាំ​ជូត ទោ​ស័ក​ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​៣​ ខែ​កក្កដា​ ឆ្នាំ២​០២០​ លោកវរ​សេ​នី​យ៍ឯក​ ឆាង​ វណ្ណឆៃ​ អធិការនគរ​បាល ក្រុងបាត់​ដំ​បង​ បានដឹកនាំកម្លាំងធ្វេីការ​ស្រាវជ្រាវ និងបង្ក្រាបករ​ណី(លួច​មាន​ស្ថានទម្ងន់​ទោស)គាស់លំនៅ​ដ្ឋានលួចទ្រព្យសម្បត្តិមួយករណីក្នុងបទល្មើសជាក់​ស្តែងនៅសង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ ដោយសម្រេច​ឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ​  រិទ្ធ សំផាន ហៅ ពាវ ភេទប្រុស អាយុ៣៧ឆ្នាំ មាន​ទីលំនៅ​ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនបានធ្វេីការដកហូត​បាននូវវត្ថុតាងមួយចំនួនរួមមាន៖
ម៉ូតូម៉ាកZoomer-x ពណ៌ស-ក្រហម ចំនួន០១គ្រឿង,ឡេបថប ចំនួន០២គ្រឿង,កូនសោ​រទ្វារចំនួន​មួយ​ចង្កោម,កូនសោរម៉ូតូចំនួន១​៧កូន,កាតគ្រីម៉ូតូចំនួន០៧,​កាតគ្រីឡានចំនួន០១,​សៀវភៅធនា​គារ​ចំនួន០១,លិខិតឆ្លងដែនចំនួន០១,កាត​អេស៊ី​លីដាចំនួន០២,កាតស៊ីអាយអ៊ឹ​មប៊ីចំនួន០១,មេម៉ូរី ចំនួន០១,ធុងហ្គាស ចំនួន០១ និងបំពង់ទីប ប្រវែងប្រ​ហែល២ម៉ែត្រ ចំនួន០១ផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំ​រឿងបញ្ជូនទៅការិ​យាល័យជំនា​ញ ដើម្បីចាត់​ការ​បន្តតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5969 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
53582 នាក់
ខែនេះ :
220639 នាក់
3 ខែនេះ :
463512 នាក់
សរុប :
1118983 នាក់