ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
យុវជនម្នាក់​បានស្លាប់ភ្លាមៗ និង២​នាក់ទៀតបានរងរបួ​សធ្ងន់ បង្ក​ឡើងដោយម៉ូតូ​ម៉ាកហុង​ដាប៊ីត បើកវ៉ាជែ​ងរថយន្តខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក​ជាមួយម៉ូតូម៉ាកហុង​ដា ភីស៊ី​អ៊ិច
Fri,03 July 2020 (Time 11:06 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 60នាក់)


ខេត្តកណ្តាល៖ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូម៉ាកហុងដាប៊ីត បើកវ៉ាជែង​រថយន្តខ្វះ​ការប្រុងប្រយ័ត្ន ជ្រុលទៅបុកជា​មួយម៉ូតូម៉ាកហុងដា ភីស៊ីអ៊ិច ក្នុងទិសដៅបញ្ច្រាស់​គ្នា បានបណ្តាល​ឲ្យយុវជនម្នាក់​បានស្លាប់ភ្លាមៗ​នៅនឹងកន្លែង និង២នាក់ផ្សេងទៀតបានរងរបួសធ្ងន់។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកា​លពីវេលាម៉ោងជាង១រសៀល ថ្ងៃទី០២ ខែ​កក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយ​ផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតា​ខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ វាសនា ប្រុសតូច ភេទប្រុស អា​យុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុង​តាខ្មៅ បើកម៉ូតូម៉ាកហុងដា BEAT ពណ៌​ក្រហម ពាក់ស្លាកលេខកណ្ដាល1AE-6457 ។ចំណែកអ្នករងរបួស២នាក់​ទៀតទី១-ឈ្មោះ ណាក់ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិ សង្កាត់ខាងលើ រួមដំណើរជាមួយ​ឈ្មោះ វាសនា ប្រុសតូច និង​ទី២-ឈ្មោះ ភឹម ដាវីត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិព្រែក​អញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាក ហុងដា PCX ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ1GM-4054។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបាន​ឃើញមានម៉ូតូមួយគ្រឿង ម៉ាកហុង​ដា​ប៊ីត ពណ៌ក្រហម ជិះគ្នា២នាក់ ធ្វើដំណើ​រតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់​ចំណុចកើតហេតុ បានបើកជែងរ​ថយន្តមិនស្គាល់ម៉ាក ខាងឆ្វេងដែល​មានទិស​ដៅស្រប​គ្នា ក៏ជ្រុលទៅបុកជាមួយ​ម៉ូតូមួយគ្រឿង​ម៉ាកហុងដា PCX ពណ៌ ជិះម្នាក់ឯង ក្នុងទិស​ដៅពីត្បូង​មកជើង (បញ្ច្រាស់ទិសគ្នា) បណ្តាលឲ្យអ្នកបើកម៉ូតូហុងដាប៊ីត ដួលបោ​កក្បាល នឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែ​កអ្នករួមដំណើរជាមួយម៉ូតូហុងដាប៊ី​ត និងអ្នកបើកបរម៉ូតូម៉ាក PCX រងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចចរាច​រណ៍ក្រុងតាខ្មៅ បានចុះទៅ​ដល់ធ្វើការវាស់វែង និងហៅ​រថយន្តសារ៉ែន​របស់អធិការដ្ឋាននគរបាល​ក្រុងតាខ្មៅ ដឹកបញ្ជូនអ្នករង​របួសទៅសង្គ្រោះ​នៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ។ចំពោះសាកសពអ្នកស្លាប់ សមត្ថកិច្ចបាន​ប្រគល់ឲ្យទៅ​សាច់ញាតិយកទៅធ្វើបុណ្យ។ដោយឡែកមធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចបាន​ដឹកយក​ទៅរក្សាទុក នៅអធិការដ្ឋាន​នគរបាលក្រុងតាខ្មៅ ដើម្បីរងចាំដោះស្រាគ្នាជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6427 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
54040 នាក់
ខែនេះ :
221097 នាក់
3 ខែនេះ :
463970 នាក់
សរុប :
1119441 នាក់