ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចេញបទបញ្ជា​ឲ្យកាត់ឆ្វៀលដីជូនពលរដ្ឋ រស់នៅ​ក្នុង​តំបន់​អភិរក្ស តំប​ន់សត្វព្រៃ និងតំបន់​ការពារផ្សេងៗរបស់រដ្ឋ
Fri,03 July 2020 (Time 10:24 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 82នាក់)


រាជធានីភ្នំពេញ​៖ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានចេញបទបញ្ជានិងបញ្ជាក់ច្បាស់ៗ ជូនរដ្ឋមន្រ្តីក្រ​សួង​បរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួងដែនដី គឺត្រូវតែ​កាត់ឆ្វៀលដី​ជូនបងប្អូនប្រជា​ពលរដ្ឋដែល​បានមករ​ស់នៅលើទី​តាំងដី ដែលជាគម្រ​បព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្ស​សត្វព្រៃ របស់​រដ្ឋ ដូចជា នៅកោះកុង ព្រះវិហារជាដើម…ដែលមានពលរដ្ឋ​បានមកធ្វើ​ផ្ទះ រស់នៅជា​ងដប់ ម្ភៃឆ្នាំមក​ហើយ។នេះយោងតាមការចុះផ្សាយនៅលើFacebookផេងរបស់សម្តេច។

ព្រោះកន្លង​មក រដ្ឋមា​នតែដីក្នុងផែនទីទេ តាមពិតមា​នបងប្អូនប្រ​ជាពលរដ្ឋ​បានកសាងលំ​នៅដ្ឋាន​រស់​នៅ​បង្កើតកូនចៅ រាប់សិបឆ្នាំមកហើយ នៅលើទីតាំងដីទាំងនោះ។នេះជាការ​ដោះស្រាយកង្វល់​ជូនពលរដ្ឋពិត​ប្រាកដ។

សម្តេចតេជោបញ្ជាក់ថា​ កុំទុកប្រជាព​លរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាក​ស្រុកគេត​ទៅ​ទៀត។សូមកុំអោយ​ពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវកា​ររក្សាទុកព្រៃ​សហគមខ្លះនៅជិតៗ​ដើម្បី​ជាប្រយោជន៍សហគមរស់នៅផងដែរ។ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះ​ស្រាយអោយដា​ច់ស្រេចក្នុង​តែប៉ុន្មានខែខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការ​នេះ ត្រូវធ្វើអោយ​បានហ្មត់ចត់និងត្រឹមត្រូវបំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6318 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
53931 នាក់
ខែនេះ :
220988 នាក់
3 ខែនេះ :
463861 នាក់
សរុប :
1119332 នាក់