ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមានចំនួន ៥២ គ្រួសារនៅភូមិព្រៃគប់ បានទទួលអំណោយពីឯកឧត្តម
Thu,30 July 2020 (Time 04:10 PM)
ដោយ ៖ លោក ថុង ផាន់ណា (ចំនួនអ្នកអាន: 49នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ញឹក ប៊ុនឆៃ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ធ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ពលរដ្ឋ ជនពិកា ស្ត្រីចាស់ជរា និងគ្រួសារមានជីវភាពខ្វះខាតសរុប ៥២ គ្រួសារ រស់នៅក្ក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដែលជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនានា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាពិសេ​សក្នុងពេល​ដែលពិភព​លោកកំពុងព្រួយបារម្ភ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេច​បានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះ​បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិព​លជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់​បងប្អូនក្នុងការ​ប្រកបរប​រទទួល​ទានប្រចាំថ្ងៃ។

ឯកឧត្តម ញឹក ប៊ុនឆៃបានបញ្ជាក់ថា អំណោ​យមនុស្សធម៌ទាំងអស់នេះ គ្រាន់​តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនប្រជាបានមួយរយៈពេលប៉ុណ្ណោះ ហើយរដូវវស្សា​បាន​ឈា​ន​ចូលម​កដល់ហើ​យ ត្រូវរួសរាន់ត្រៀមលក្ខណៈបង្កបង្កើនផល ដើម្បីជួយទ្រទ្រង់ជីវភាព​ប្រ​ចាំថ្ងៃ​។ ឯកឧត្តមក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេស​ប្រហែសអំពីជំងឺកូវីដ១៩ ដែលជា​បញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះ បើទោះបីចំ​នួនអ្នកឆ្លង​នៅក្នុងប្រ​ទេស​យើងមានតិចក្តី តែយើងត្រូវបង្កើន​ការយកចិត្តទុកដា​ក់ខ្ពស់ និងត្រៀម​ទប់ស្កាត់គ្រប់ពេលវេលាដោយត្រូវ​ធ្វើអនាម័យសុខភា​ពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុម​គ្រួសារកុំ​ឱ្យមានឆ្លងមេរោគកូវីដ១៩ នេះឱ្យសោះ​ក្នុងការចូល​រួមប្រយុទ្ធប្រ​ឆាំងទប់ស្កាត់ជា​មួយរាជ​រដ្ឋា​ភិបាលយើង ។

ឯកឧត្តមក៏បានធ្វើការអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជា​ប្រចាំនូវសេ​ចក្តីណែ​នាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោម​ក្រុមមនុស្សច្រើន ឬទីប្រជុំជននានា ម្យ៉ាងវិញទៀតត្រូវ​ចូលរួមគោរពច្បាប់ច​រាចរ​ណ៍ផ្លូវ​គោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ សំខាន់កាត់បន្ថយឱ្យ​បាននូវ​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើការអប់រំកូនចៅ ជៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបន្ថែម ដើម្បីប​ង្កើន​ជីវភាព​រស់នៅប្រចាំថ្ងៃ។ សូមបញ្ជាក់ផងដែរអំណោយដែលត្រូវទទួលបានពីឯកឧត្តម ញឹក ប៊ុនឆៃរួមមាន៖ ក្នុង ១ គ្រួសារៗទទួលបានអង្ករ ១៥ គីឡូទឹកស៊ីអ៊ីវ ៣ ដប ទឹកត្រី ៣ ដប មី ៥ កញ្ចប់ ទឹកប្រាក់ ២ ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6342 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
53955 នាក់
ខែនេះ :
221012 នាក់
3 ខែនេះ :
463885 នាក់
សរុប :
1119356 នាក់