ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ឯកឧត្តម គង់ អៀង អញ្ជើញចុះពិនិត្យសិក្សាវាយតម្លៃស្ថានភាពស្ពានចាស់ព្រែកកំពង់បាយ ដើម្បីដាក់សំណើគោលការណ៍សាងសង់ថ្មីពីប្រមុខរាជរដ្ឋាភិបាល
Thu,30 July 2020 (Time 01:25 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 36នាក់)


ខេត្តកំពត៖ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ គង់ អៀង នាយករងនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ និងឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ និងប្រតិភូ កងវិស្វកម្មក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យវាយតម្លៃស្ថានភាពស្ពានចាស់ទ្រុឌទ្រោម ដែលឆ្លងកាត់ព្រែកកំពង់បាយក្រុងកំពត​ ខេត្តកំពត(ស្ពានឥន្ធនូរ)​។គោលបំណងរបស់ថ្នាក់ដឹកនាំខេត្ត និងកងវិស្វកម្មក្រសួងការពារជាតិ បានអញ្ជើញចុះនាពេលនេះ គឺដើម្បីពិនិត្យសិក្សាស្វែងយល់ ឲ្យបានជាមូលដ្ឋានសម្រាប់ធ្វើសំណើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការសាងសង់ស្ពានថ្មីឡើងវិញ ដែលបច្ចុប្បន្ននេះស្ពានចាស់នេះមិនមានរថយន្តទាំងតូចទាំងធំឆ្លងកាត់ឡើយគឺឆ្លងកាត់បានតែម៉ូតូ​ និងការធ្វើដំណើរដោយថ្មើរជើងតែប៉ុណ្ណោះ។

នៅក្នុងឱកាសនោះ ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានដាក់សំណូមពរដល់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ គង់ អៀង សូមស្នើឱ្យមានការជំរុញពន្លឿនសិក្សាគម្រោងសាងសង់ស្ពានថ្មីនេះឲ្យបានឆាប់រហ័ស នៅដើមឬចុងខែសីហាឆ្នាំ២០២០នេះ។

ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់ថា ស្ពានថ្មីនេះ ក្រោយពីបានគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីរួចរាល់ហើយនោះ ស្ពាននេះអាចនឹងសាងសង់មិនឲ្យលើសពី រយៈពេល២ ឆ្នាំឡើយ ។

ជាមួយគ្នានោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ អៀង បានសន្យាជំរុញចំពោះការឆ្លើយតបសំណើនិងសំណូមពររបស់ឯកឧត្តម​ ជាវ តាយអភិបាលខេត្ត ដោយបានបញ្ជាក់ថា ធ្វើយ៉ាងណាជំរុញការសិក្សាគម្រោងនេះឲ្យបានលឿនឆាប់ចប់ ដើម្បីឱ្យរដ្ឋបាលខេត្តដាក់សំណើគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលសម្រេចបានឆាប់រហ័ស៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6173 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
53786 នាក់
ខែនេះ :
220843 នាក់
3 ខែនេះ :
463716 នាក់
សរុប :
1119187 នាក់