ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ពលរដ្ឋ​ងា​យ​រងគ្រោះចំនួន១៧០គ្រួសារ ស្រុកសៀមបូក ទទួលអំណោយ ពីសាខាកាកបាទ​ក្រហម​កម្ពុជា ខេត្តស្ទឹងត្រែង
Thu,02 July 2020 (Time 10:36 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 83នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការ​សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្ត​ស្ទឹងត្រែង និងជា អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹក​ថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានដឹនាំសមាជិក សមាជិកា​គណៈ​កម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសៀមបូក អ្នកស្ម័គ្រចិត្ត និងយុវជ​នកាក​បាទក្រហម ព្រមទាំងអាជ្ញាធរមូលដ្ឋាន ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន១៧០គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាត មកពីភូមិចំនួន១០ នៃឃុំចំនួន៣ រួមមានៈឃុំស្រែក្រសាំង,ឃុំអូរម្រះ,ឃុំកោះសំពាយ ក្នុងស្រុក​សៀមបូក ខេត្តស្ទឹងត្រែង។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន បានពាំនាំមកនូវ​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខ​ទុក្ខពី​សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល​សម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ជនងាយរង​គ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកា​ន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ុម សារឿន បានសំណូមពរដល់បង​ប្អូនប្រជាពលរដ្ឋទាំងអស់​ឲ្យបន្ត​ការយក​ចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់​នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង កំពុងតែរងគ្រោះ នូវជំងឺនេះដែលនោះ។ ជាមួយគ្នានេះ ឯកឧត្តម ប្រធាន បានជំរុញឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុ​កដាក់ក្នុង​ការ​បង្កបង្កើនផល នារដូវវស្សានេះឲ្យបានទាន់ពេលវេលា និងចិញ្ចឹមសត្វ ដើម្បីកែប្រែជីវភាព រស់​នៅ​របស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ផងដែរថា អំណោយកាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនដល់ បងប្អូនប្រជាពល​រដ្ឋនាពលនេះ ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះទាំង១៧០គ្រួសារ ដោយក្នុង១ គ្រួសារទទួល​បាន​នូវ អង្ករ៣០គីឡូក្រាម មី១កេស,ត្រីខ១យួរ,ឃីត១កញ្ចប់ និងថវិកាមួយចំនួន​ជូនដល់ចាស់ជរា និង​ជន​ពិការផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និង​សមិទ្ធ​ផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសា​មញ្ញ ​លើកទី១៥ អា​ណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភា​ពទេសចរណ៍ និងការទប់ស្កាត់​ការរីករាលដាល នៃជម្ងឺកូវិដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំ​នួន​៤នាក់បន្ថែមទៀតនិងអ្នក​ជាសះស្បើយចំនួន​៣នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6029 នាក់
ម្សិលមិញ :
7071 នាក់
សប្តាហ៍នេះ :
53642 នាក់
ខែនេះ :
220699 នាក់
3 ខែនេះ :
463572 នាក់
សរុប :
1119043 នាក់