ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ ចំនួន៣​៣​គ្រួសារ នៅស្រុកទឹកឈូ ​ទទួល​អំណោយ​មនុស្ស​ធម៌ ពីសាខាកាកបា​ទក្រហមកម្ពុជាខេត្តកំពត
Tue,30 June 2020 (Time 02:13 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 61នាក់)


ខេត្តកំពត៖ឯកឧត្តម ជាវ តាយ ប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រ​ហមកម្ពុជាខេត្តកំពត ប្រ​ធានគណៈ​កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកំពត នា​ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំ​សមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកអភិបាលស្រុកទឹកឈូ មន្ត្រី​រាជការខេត្ត ស្រុកទឹ​កឈូ កងកម្លាំងប្រដាប់អាវុធ និងយុវជ​នស្មគ្រ័ចិត្តកាក​បាទក្រហមកម្ពុជា បាន​អញ្ជើញ​ចុះចែកអំណោ​យមនុស្សធម៌កា​កបាទក្រហមកម្ពុជាខេត្តកំពត ជូនប្រជាពលរដ្ឋចំនួន៣៣​គ្រួសារ ដែលរងគ្រោះដោយសា​រខ្យល់កន្រ្តាក់ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

នាឱកាសនោះឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមចូលរួម​សោកស្តាយ​ចំពោះការបាត់បង់ផ្ទះសប្បែង ដោយសារគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់) មិនអាច​ដឹងទុកមុន​បានទេ ដូចនេះ​សូមបងប្អូនប្រជាព​លរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ កើត​ឡើងជាយថាហេតុ និងបានណែនាំឲ្យប្រ​ជាពលរដ្ឋ ចូលរួមក្នុង​ការទប់ស្កាត់​ការឆ្លងរីករា​លដាលនៃ​ជំងឺកូវីដ១៩ និង​ធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សព្វ​ផ្សាយជាប្រ​ចាំ។

ជាមួយគ្នានេះដែរឯកឧត្តមបានបញ្ជាក់ថា យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំខេត្ត នៅតែ​យកចិត្តទុក្ខ​ដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរ​សុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជា​ប់ជានិច្ច ពីសុខទុក្ខ និងជីវភាពរស់នៅ​របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

បន្ថែមពីនេះឯកឧត្តម បានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋបង្កបង្កើនផល នៅដើមរដូវវស្សានេះ និង​ចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ និងបន្លែជុំវិញផ្ទះ ដើម្បីបង្កើនចំ​ណូលជីវភាពគ្រួសារ។

អំណោយ​ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង៣៣គ្រួសាររួមមានៈ
១-គ្រួសារខូចខា​តធ្ងន់ធ្ងរ (រំលំផ្ទះទាំងស្រុង) ចំនួន០៥គ្រួសារក្នុង០១គ្រួសារ ទទួលបានៈតង់កៅស៊ូ ១,អង្ករ២៥គ.ក ,មី១កេះ,ត្រីខ១យួរ,ស្ករស១គ.ក,ទឹកសុទ្ធ១កេះ និងថវិកាចំនួន២០០.០០០រៀល។
២-គ្រួសារខូចខាតមធ្យម ចំនួន២០គ្រួសារ ក្នុង០១គ្រួសារទទួលបានៈអង្ករចំនួន២៥គ.ក,មី១កេះ,ត្រី​ខ១យួរ,ស្ករស១គ.ក,ទឹកសុទ្ធ១កេះ និងថវិកាចំនួន៤០.០០០រៀល។
៣-គ្រួសារខូចខាតតិចតួច ចំនួន៨គ្រួសារ ក្នុង០១គ្រួសារទទួលបានៈអង្ករ២៥គ.ក,មី១កេះ,ត្រីខ១យួរ ,ស្ករស១គ.ក,ទឹកសុទ្ធ១កេះ និងថវិកាចំនួន២០.០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4360 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25133 នាក់
ខែនេះ :
123689 នាក់
3 ខែនេះ :
350927 នាក់
សរុប :
860225 នាក់