ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ទំនិញខូចគុ​ណភាពជាង២​ពាន់គី​ឡូ​ក្រាម ត្រូវបានអាជ្ញាធរខេត្ត​បាត់ដំបង ធ្វើពិធីដុតបំផ្លាញ​ចោល​ក្រោយពី​មន្ត្រីជំ​នាញ ចាប់យកពីឈ្មួញទុច្ចរិត លួចនាំចូលពីទឹកដីថៃ
Tue,30 June 2020 (Time 01:27 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 70នាក់)


ខេត្តបាត់ដំបង៖ដោយ​មានការយ​កចិត្តទុកដា​ក់ដ៏ខ្ពង់ខ្ពស់ និងគិតគូរពីសុខភា​ពរបស់ប្រជាពលរដ្ឋ របស់ឯកឧត្ត​ម ងួន រតនៈ អ​ភិបាល នៃគណៈ​អភិបាលខេត្តបាត់ដំបង និងតាមការ​ចង្អុលបង្ហាញ​ដ៏ខ្ពង់​ខ្ពស់​ពីលោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ​ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្ត កាលពី​ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលបង្ក្រាប​បទល្មើស​សេដ្ឋកិច្ច នៃស្នងការដ្ឋានន​គរបាល​ខេត្តបាត់ដំបង សហការជាមួយម​ន្ត្រីកាំកុងត្រូលខេត្ត ចុះបង្រ្កាប និងដកហូត​ប្រហិតខូច​គុណភាពគ្រប់ប្រ​ភេទបាន​ចំនួន ២,៤៥០គីឡូក្រាម ពីក្រុមឈ្មួញដែល​បានលួចនាំចូល​ពីប្រទេសថៃ​ដោយខុសច្បាប់។នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទ​ទួលផែន​កា​រិយាល័យនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

លោកបន្តថា ក្រោយពីបង្ក្រាប​ដកហូតបានវត្ថុតាងប្រហិត​ខូចគុណភាព​ទាំងអស់នោះ អាជ្ញាធរបាន​ធ្វើពិធីដុត​កំទេចចោលតែម្តងនៅទីលានចា​ក់សម្រាម ស្ថិតនៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុង​បា​ត់ដំបង ក្រោមការចូលរួមពី​លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងកា​ររង លោក គឹម រំដោះ មន្ត្រីកាំកុងត្រូលខេត្ត និងសហការី លោក ផេង សិទ្ធី អភិបាលក្រុង រួមនិ​ងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ជាមួយគ្នានោះអាជ្ញាធររដ្ឋ​បាលសង្កាត់ ក៏ដូចជាអា​ជ្ញាធររដ្ឋបាលក្រុង ក៏បានចូលរួម​សូមអំពាវនាវ​ទៅដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំពិសារអាហារ​ណាដែល​ខូចគុណភាព ព្រោះ​វាអាច​នាំឱ្យប៉ះពាល់ដល់​សុខភាពរបស់បងប្អូន និងត្រូវរា​យការណ៍​បន្ទាន់ទៅ​កាន់អាជ្ញាធ​រមូលដ្ឋាន ដែលនៅជិតអ្នក នៅពេលណា​ដែលប្រទះ​ឃើញមា​នការសង្ស័យ ទៅលើមុខទំនិញណាមួយ ដែលមាន​ការសង្ស័យថា ខូចគុណភាព និងហួសសុពលភាពប្រើប្រាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4105 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
24878 នាក់
ខែនេះ :
123434 នាក់
3 ខែនេះ :
350672 នាក់
សរុប :
859970 នាក់