ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកា​ន់តំណែង អភិបាលស្តីទី ស្រុកគាស់ក្រឡ
Tue,30 June 2020 (Time 01:11 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 35នាក់)


ខេត្តបាត់ដំបង៖នា​ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯក​ឧត្តម ងួន រតនៈ អភិបាលនៃគណៈ​អភិបា​ល​ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក ញឹក សារ៉ែន ចូល​កាន់មុខ​តំ​ណែង​ជាអភិបាលស្តីទី ស្រុក​គាស់ក្រឡ។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលា​ស្រុកគាស់ក្រឡ ដោយមាន​ការចូលរួមពីលោក អភិបាលរង​ខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាល រងស្រុក មេឃុំ និង​ការិយាល័យនានាជុំវិញស្រុកគាស់ក្រឡ ខេត្តបាត់​ដំបងផងដែរ។

នាឱកាសនោះឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើថា ការប្រកាសចូលកាន់មុខតំ​ណែង របស់លោក ញឹក សារ៉ែន ប្រធានផ្នែកច្បាប់ និងសង្កេត​នៃសាលា​ខេត្តបាត់ដំបង ជាអភិ​បាលស្តី​ទីស្រុក​គាស់ក្រឡ ដោយយោងតាមប្រកាសស្តីពីការប្រគល់ភារ​កិច្ចជូនមន្ត្រីរាជការ របស់​ក្រសួងមហាផ្ទៃក្នុងពេលនេះ ដើម្បីចូលរួមដោះស្រាយ រាល់កា​រលំបាកស្មុគស្មាញក្នុងការងារ និង​បញ្ហាប្រឈមនានា ដែលកើតមានឡើង នៅមូលដ្ឋាន ស្រុកគាស់ក្រឡ ជាពិសេសលោក ញឹក សារ៉ែន ត្រូវបន្តខិតខំប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ ការប៉ិន​ប្រសព្វ​ផ្ទាល់​ខ្លួន លើកកម្ពស់ គុណភាពការងារ ត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សា និងគណៈអភិ​បាលរបស់ខ្លួនក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ និងការទទួ​លខុសត្រូវខ្ពស់ចំពោះមុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត និងត្រូវចេះរួមសហការដឹកនាំ ពិភាក្សាក្នុងជួរគ​ណៈអភិបាលស្រុក ជាមួយអង្គភាព មន្ត្រីក្រោមឱវាទ និងសហ​ការល្អជាមួយបណ្តាអង្គភាព សមត្ថ​កិច្ច ក្រុមប្រឹក្សា ឃុំ ដៃគូអភិវឌ្ឍន៍និងគោលការណ៍ដោះស្រាយពីថ្នាក់ដឹកនាំក្រសួងម​ហាផ្ទៃ និង រដ្ឋបាល ខេត្តឱ្យបាជាប្រចាំ។ត្រូវមា​នការធានានូវភារកិច្ចស្នូល​ទាំងឡាយរបស់រដ្ឋបាលស្រុក លើការ​ងារដឹកនាំ ក្នុងនាមគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក  ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃ​មានសវត្ថិភាព ដែលជាប្រការសំខាន់ កា​រងារសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសយកចិត្តទុកដាក់ បំរើសេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3684 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
24457 នាក់
ខែនេះ :
123013 នាក់
3 ខែនេះ :
350251 នាក់
សរុប :
859549 នាក់