ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
កម្លាំងនគរបាល​ស្រុកប្រាសាទសំបូរ បង្ក្រាបល្បែងស៊ីសងខុសច្បាប់​០១កន្លែង​នៅក្នុងភូមិ​សាស្ដ្រស្រុក​ប្រាសាទសំបូរ ដោយឃាត់ខ្លួនមនុស្សបានចំនួន០៣នាក់
Mon,29 June 2020 (Time 06:21 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 45នាក់)


ខេត្តកំពង់ធំ៖កម្លាំងផ្នែក​ជំនាញ​ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល​(សំបូរ-ឈូក)​ នៃអធិ​ការដ្ឋានន​គរបាល​ស្រុកប្រាសាទសំបូរ ដឹកនាំផ្ទាល់ ដោ​យលោក វរសេនីយ៍ត្រី ឃួន វុទ្ធី អធិការកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០ វេលា​ម៉ោង១៦ និង៣០នាទី បាន​ចុះបង្ក្រាបល្បែងស៊ីសង(អាប៉ោង)​នៅតំ​បន់​ព្រៃជ្រាវខាងត្បូងភូមិត្រ​ពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ប្រហែល​១គីឡូម៉ែត្រ ដោយ​ឃាត់ខ្លួន​អ្នកលេងចំនួនន០៣នាក់។


អ្នកញៀនល្បែងទាំង៣នាក់ដែលត្រូវឃាត់ខ្លួនរួមមានៈ
១-ឈ្មោះ​ សាន​ ជួន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិតាអោក ឃុំឈូក ស្រុកប្រា​សាទ​សំបូរ ខេត្តកំ​ពង់ធំ ។
២-ឈ្មោះ មុខ​ គា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំ​ពង់ធំ ។
៣-ឈ្មោះ​ ហួត​ អ៊ាន់ ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំ​ព​ង់ធំ និងបក្សពួក​ចំនួន០៧នាក់ផ្សេងទៀត​បានរត់គេចខ្លួនអស់។

វត្ថុតាងចាប់យកបានរួមមាន:មេអាប៉ោង២,ចាន១,គំរប១,កំរាល(តង់)៣ផ្ទាំង,ធុងទឹកកក១,ម៉ូតូ១គ្រឿង។ដោយឡែក រថយន្ត០២គ្រឿង ដែលជាកម្មសិទ្ធរបស់អ្នកលេងល្បែង ដែលបាន​ផ្ញើទុកនៅផ្ទះ​ប្រជាពល​រដ្ឋ គឺម៉ាកកាំម៉ារីច្នៃនៅផ្ទះ​អាន រឿង ក្នុងភូមិត្រពាំជ្រូក ឃុំសំបូរ និងរថយន្តម៉ាក​ម៉ាស់ដា ពណ៌ស ផ្ញើទុកនៅផ្ទះនឹម នន នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ដោយរថយន្តជាប់​ឡុកបើកមិនបាន កម្លាំង​បន្តការពារ រថយន្តទាំង​២គ្រឿងនោះ។ករណីនេះ​សមត្ថកិច្ចជំនាញ​កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4480 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25253 នាក់
ខែនេះ :
123809 នាក់
3 ខែនេះ :
351047 នាក់
សរុប :
860345 នាក់