ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
បុរស​ម្នាក់បានស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ដោយបើ​ក​ត្រាក់​ទ័រភ្ជួ​រស្រែ​ជាន់មី​ន​តោ
Mon,29 June 2020 (Time 02:15 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 70នាក់)


ខេត្តបាត់ដំបង៖បុរសវ័យ​៣៥ឆ្នាំម្នាក់ បានរ​ងរបួសធ្ងន់​ដាច់ជើងខាង​ឆ្វេងម្ខាង បន្ទាប់ពីបើ​ក​ត្រាក់​ទ័រ​ម៉ាក​គូបូតាស៊ីឈ្នួលភ្ជួ​រស្រែ​​ឲ្យគេ ក៏ស្រាប់តែជាន់មី​ន​តោន​ កាលពីថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំ​ជូត ទោស័ក ព.ស២៥​៦៤ ត្រូវនឹង​នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក នៅចំណុច​អូរច្រកថ្លាង ស្ថិតនៅក្នុងភូមិ​បឹង​អំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ជន ន័ល ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសធ្ងន់ដាច់ជើងខាងឆ្វេងម្ខាង រស់​នៅ​ភូមិក្រញាំមាន់ ឃុំអូរតាប៉ោង ស្រុកបាកាន ​ខេត្តពោធិ៍សាត់។ក្រោយពី​កើតហេតុ​ជនរងគ្រោះ ត្រូវ​បានដឹកបញ្ជូន​ទៅសង្រ្គោះនៅមន្ទីរពេទ្យ លុះដល់ពាក់​កណ្ដាលផ្លូវ បានបាត់បង់ជីវិត ។សពជន​រងគ្រោះ​ត្រូវ​បានប្រគល់ជូ​នសាច់ញាតិយ​កទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4372 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25145 នាក់
ខែនេះ :
123701 នាក់
3 ខែនេះ :
350939 នាក់
សរុប :
860237 នាក់