ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
នគរបាលចរាចរណ៍ផ្លូវគោក ចុះធ្វើការត្រួតពិនិត្យ និងផាកពិន័យរថយន្តដឹកខ្សាច់ នៅលើផ្លូវ ជាតិ លេខ២១Aក្រុងតាខ្មៅ
Mon,29 June 2020 (Time 11:11 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 28នាក់)


ខេត្តកណ្តាល៖កម្លាំងនគ​របាលចរាចរណ៍ផ្លូវគោ​កខេត្ត កម្លាំងអន្តរាគមន៍ខេត្ត និង​កម្លាំង​នគរបា​លក្រុង​តាខ្មៅ ដឹកនាំ​ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
នា​ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះធ្វើ​ការត្រួតពិនិត្យ និងធ្វើការផាក​ពិន័យទៅ​លើ​រថយន្តបែន​ធុនធំដឹកខ្សាច់ ដែលដឹកចេញពី​ដេប៉ូ នៅតាមបណ្តោយផ្លូវជាតិ​លេខ២១A ស្ថិតក្នុង​ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបាន​ឲ្យដឹងថា បន្ទាប់ពីមា​នកា​រត្អូញត្អែ ពិសេសការ​លើកឡើងរ​បស់​បងប្អូនប្រជា​ពលរដ្ឋ រស់នៅក្នុងសង្កាត់សិត្បូ សង្កាត់​ស្វាយរលំ និងសង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ​ពីក្តីកង្វល់ និង​ផលប៉ះពាលទៅ​លើរថយន្តដឹ​កខ្សាច់​ចេញ​ពីដេប៉ូ។ដើម្បីដោះស្រាយបញ្ហានេះជូនបងប្អូនប្រជាពលរដ្ឋ លោកបាន​ដឹកនាំកម្លាំង​ជំនាញចរា​ចរណ៍ ចុះធ្វើកា​រត្រួតពិនិត្យទៅលើរ​ថយន្តដឹកខ្សាច់នេះ ក្រោយ​ការដឹ​កនាំដោយផ្ទាល់ពី លោក នៃ ចារី អភិបាលរងខេត្តកណ្តាល។

 លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ ធ្វើការត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេ​សរថយន្ត នឹងអ្នកបើកបរ ហើយចំពោះរថយន្ត និងអ្នក​បើកបរ​ណាល្មើ​សច្បាប់នឹង​ត្រូវបញ្ជូន​ទៅធ្វើ​ការផាក​ពិន័យតាមច្បាប់បា​នកំណត់ នៅការិយាល័យចរា​ចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល។

លោកបញ្ជាក់ថា ការអនុវត្តច្បាប់​ចរាចរណ៍នេះ នឹងធ្វើឡើង​ជារៀងរាល់ថ្ងៃ នៅលើផ្លូវជាតិលេខ​២១A រហូតម្ចាស់អាជីវកម្ម រថយន្តដឹកខ្សាច់ទាំងអ​ស់រៀងចាល ហើយចូល​រួមគោរពច្បាប់​ឲ្យបាន​គ្រប់ៗ​គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4516 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25289 នាក់
ខែនេះ :
123845 នាក់
3 ខែនេះ :
351083 នាក់
សរុប :
860381 នាក់