ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​ បន្ត​ការពារ​ខ្លួនកុំ​ភ្លេច​វីរុស​កូ​វីដ​-១៩ នេះ​ឲ្យ​សោះ
Sat,27 June 2020 (Time 07:08 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 53នាក់)


រាជធានី​ភ្នំពេញ៖ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៩​នាក់​ថ្មី​ទៀត លើ​បងប្អូន​ខ្មែរ​៨​នាក់ និង​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ត្រឡប់មក​កម្ពុជា​ អ្នកជំងឺ​កូ​វីដ​១៩​ថ្មី​ ទាំង​៩​នាក់ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត(​ពេទ្យរុស្ស៊ី​) រួចរាល់​ហើយ​។

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១៣៩​នាក់​។ ក្នុងនោះ ១២៩​នាក់ បាន​ព្យាបាល​ជាសះស្បើយ ខណៈ​១០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

ពាក់ពន្ធ័បញ្ហានេះដែរលោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​បន្ត​ការពារ​ខ្លួន កុំ​ភ្លេច​វីរុស​កូ​វីដ​-១៩ ដ៏កាច​សាហាវ​នេះឲ្យ​សោះ វាមិនដែល​ភ្លេច​យើង​ទេ រង់ចាំតែ​មានឱកាស មានការ​ធ្វេសប្រហែស និង​ឲ្យ​តែមាន​ពេល​ចន្លោះ​តែមួយ​ភ្លែតៗ​ដែល​យើង​មិនបាន​ការពារ​ខ្លួន វីរុស​ដ៏​កាច​សាហាវ​នេះ នឹង​អាច​ឆ្លង​មក​ចូលខ្លួន​យើង​ហើយ​។

​ជាមួយគ្នានេះ លោកជំទាវ​បាន​ណែនាំ​ថា មានតែ​ការការពារ​តាម​វិធាន​ការដែល​បាន​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​ជារឿយៗ​នោះទេ ដែល​អាចជួយ​បងប្អូន ចៀស​ផុតពី​គ្រោះកាច​ចង្រៃ​នៃ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នេះ​បាន​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3853 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
24626 នាក់
ខែនេះ :
123182 នាក់
3 ខែនេះ :
350420 នាក់
សរុប :
859718 នាក់