ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះអប់រំផ្សព្វផ្សាយនូវវិធានការណ៍ ការពារការ​ឆ្លងពី​ជំងឺកូវីដ១៩ នៅតាមផ្សារទីប្រជុំជន និងតាមខ្នងផ្ទះ
Sat,27 June 2020 (Time 10:38 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 28នាក់)


ខេត្តកំពង់ឆ្នាំង៖ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ សហភាពសហ​ព័ន្ធយុវ​ជនកម្ពុជាខេត្ត និងស្រុកសាមគ្គីមានជ័យ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពន្យល់​ណែនាំអំ​ពីវិ​ធាន​ការណ៍​បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅ​តាមទីប្រជុំជន នៅផ្សារក្រាំងល្វា និងតាមខ្នងផ្ទះក្នុងឃុំធ្លកវៀន ក្នុងស្រុកសាមគ្គីមានជ័យ។

ការចុះអប់រំ​ផ្សព្វផ្សាយនូវវិធានការណ៍ ការពារការឆ្លងពីជំងឺកូវីដ១៩ បានធ្វើឡើង​កាលពីព្រឹក​ថ្ងៃទី​២៦ ខែមិថុនា​ ឆ្នាំ២០២០ ដែលដឹកនាំដោយ លោក ហេង ពិទូ ប្រធាន ស.ស.យ.ក.ខេត្ត  និងមាន​ការអញ្ជើញចូលរួមពី លោក ស៊ុន សុវណ្ណា​រិទ្ធិ អនុប្រធាន ស.ស.យ.ក.ខេត្ត សមាជិក សមាជិកា ស.ស.យ.ក. ខេត្ត និងស្រុកសាមគ្គីមានជ័យ។​

គោលបំណងនៃ​យុទ្ធនាការនេះ ដើម្បីផ្សព្វផ្សាយពន្យល់ណែនាំបន្ថែម អំពី ព័ត៌មាន នៃការរីករាល​ដាលនៃ​ជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងនៅលើសកល​លោក ហើយក៏កំពុងកើតមាន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះក៏មានចែកខិតប័ណ្ណ បិទផ្សាយផ្សាយ សារអប់រំ និងណែនាំ អំពីវិធានការ​ការចម្លងពីជំងឺកូវីដ១៩ នៅទីតាំងលក់ដូរ អាជីវកម្ម ផ្សេងៗ និងកន្លែងធ្វើដំណើរ ស្របតាមការ​ណែនាំ របស់ក្រសួងសុខាភិបាល បន្ថែមទៀត។​

រួមជាមួយវិធានការ នៃការ ការ​ពារជំងឺឆ្លងកូវីដ ១៩ នេះ ជូនដល់ប្រជាពលរដ្ឋ មានដូចជា ត្រូវលាង​ដៃ​ឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់​កុល​លាង​ដៃ ,ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដា​ស់ ដោយកន្សែង ក្រម៉ា ក្រដាស ឬ​ដោយកែងដៃ ,ចៀសវាងប៉ះ​ពាល់ជិតស្និទ្ធជាមួ​យអ្នកដែល​មាន​គ្រុន​ក្ដៅ និងក្អកឬផ្ដាសាយ ,ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ,ត្រូវចម្អិន​សាច់​ ឬ​ស៊ុ​ត​ឲ្យបានឆ្អិន​ល្អ និងចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ​ដោយ​គ្មានពាក់សម្ភារ​ការពារ​ខ្លួនជាដើម។

ជាមួយគ្នានោះដែរ លោក ហេង ពិទូ ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់​អនុវត្ត​ឱ្យបានជាប្រចាំ សូមកុំធ្វេសប្រហែស ឱ្យសោះ ប្រសិនបើមានបងប្អូន​ប្រជាពលរដ្ឋដែលចំ​ណាក​ស្រុក ត្រូវបានវិលត្រឡប់មក​ពីក្រៅប្រទេសវិញសូមឱ្យពួកគាត់តាមដានសុខភាពជាប្រចាំ និង​ទំនាក់​ទំនង​ជាមួយអាជ្ញាធរមូលដ្ឋានជាពិសេស ក្រុមការងារប្រយុទ្ធប្រឆាំង និងការរីករាល​ដាល នៃមេរោគ​កូវីដ១៩ ដែលនៅជិតបំផុត ដើម្បីអនុវត្តវិធានការដាក់​អោយ​នៅដោយ​ឡែកចំនួន ១៤ថ្ងៃសិន ដើម្បី​ធានាបានសុខសុវត្ថិភាពក្នុងក្រុមគ្រួសារ និង​សហគមន៍របស់បងប្អូន។

ក្នុងឱកាសនៃការចុះផ្សព្វផ្សាយនោះដែរ លោក ហេង ពិទូ ប្រធាន ស.ស.យ.ក. ខេត្ត បានធ្វើការប្រ​គល់​សម្ភារជូនដល់ ស.ស.យ.ក.ស្រុកសាមគ្គីមានជ័យ​ រួមមាន៖ម៉ាស់៤០០,ខិតប័ណ្ណ៤​០០សន្លឹក,ប​ដា១.៥ម×៤ម ២ផ្ទាំង,បដា១.៥ម×១០ម ១ផ្ទាំង,សៀវភៅ៣០០​ក្បាល,អាកុល២០ដប,ទឹកសុទ្ធ៦កេស និងថវិកា ចំនួន២០០ ០០០រៀល និងសម្ភារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តផ្ដល់ជូនបន្ថែមមាន៖ Poster A2 (ផ្ទាំងធំ), COVID-19 & Hand Washing = 600 សន្លឹក និងខិតបណ្ណA5(ផ្ទាំងតូច) COVID-19 & Hand Washing = 600 សន្លឹក ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3708 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
24481 នាក់
ខែនេះ :
123037 នាក់
3 ខែនេះ :
350275 នាក់
សរុប :
859573 នាក់