ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
រដ្ឋបាលខេត្តកែប ធ្វើ​ពិធីផ្សព្វផ្សាយ កម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយ​រង​គ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
Sat,27 June 2020 (Time 10:14 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 22នាក់)


ខេត្តកែប៖​ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ អញ្ចើ​ញជាអធិបតី ពិធី​ផ្សព្វ​ផ្សាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេ​លប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅខេត្តកែប។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា កាលពីថ្ងៃ​ពុធ​ ទី២៤​ មិថុនា​ ឆ្នាំ២០​២០សប្តាហ៍មុននេះ «កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ជូនគ្រួសារ​ក្រីក្រ​ និង​ងាយរងគ្រោះ ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺកូវីដ​-​១៩​»​ ត្រូវបានប្រកាស​ប្រើប្រាស់ជាផ្លូវការ។ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលនឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជានេះ គឺបែង​ចែក​ទៅតាមកម្រិតក្រីក្រ និងទៅ​តាមតំបន់ផ្សេងៗគ្នា គឺតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ តំបន់ទីប្រជុំជន​ក្រៅពីរាជធានីភ្នំពេញ និងតំបន់ជនបទ។

ឯកឧត្តមអភិបា​លបានបញ្ជាក់ទៀតថា ដើម្បីទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីរដ្ឋាភិបាលកម្ពុជា លុះត្រាតែប្រជាពលរដ្ឋនោះ ជាប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងមានបណ្ណសមធម៌​នៅ​មាន​សុពលភាព តាមកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬក្រកម្រិត២ (ក្រ)។ 

លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្តកែប បានជំរាបជូនថា ក្រោយពីទទួលបានការណែនាំ និងបណ្តុះប​ណ្តាលបច្ចេកទេសស្តីពីការអនុវត្ត អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើ​សុំក្នុង​អំឡុងពេលកូវីដ១៩ ពីក្រសួងផែនការរួចមក ក្រុមការងារមន្ទីរផែនការបានចុះសហការណ៍ ជាមួយ​មូល​ដ្ឋានក្រុងស្រុក និងឃុំសង្កាត់ ចុះស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាព កំណត់អត្តសញ្ញា​ណគ្រួសារក្រី​ក្រ និងជនងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ដើម្បីងាយ​ស្រួលជូន​រដ្ឋាភិបាលផ្តល់ការគាំពារដល់ជីវភាពរបស់ពួកគេ ដែលកំពុងជួបការខ្វះខាត នៅក្នុងអំឡុង​ពេលនៃវិ​បត្តិ​ជំងឺកូវីដ១៩។

 លោកបានបន្ថែមទៀតថា មកដល់ពេលនេះ បានបញ្ចប់នៅទីជនបទ គឺស្រុកដំណាក់ចង្អើរ និងកំ​ពុង​បន្តអនុវត្តន៍នៅទីប្រជុំជន(ក្រុងកែប) អោយចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២០ នេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តបានថ្លែងថា ទាំងនេះជាការចែករំលែ​កទុក្ខលំបាករបស់បងប្អូន​ប្រជាពលរ​ដ្ឋមួយកម្រិតរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលកូវ៏ដ១៩។ អ្វីជាការកត់សំគាល់ នេះជាក​ម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយជំងឺកូវីដ១៩ ជាលើកដំបូង​នៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាល បានឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិត នៅក្នុងវិស័យកាត់​ដេរសម្លៀកបំពាក់ និងស្បែកជើង និងវិស័យទេសចរណ៍ ដែលព្យួរការងារ ដោយសារតែវិ​បត្តិនៃ​ជំងឺកូវីដ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4588 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25361 នាក់
ខែនេះ :
123917 នាក់
3 ខែនេះ :
351155 នាក់
សរុប :
860453 នាក់