ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតី ​ក្នុងពិធីបិទវគ្គបិទវគ្គបណ្តុះបណ្តាល កងកិត្តិយស និង​បើកវគ្គបណ្តុះ​បណ្តាលមន្ត្រីនរ​គបាលថ្មីជំនាន់ទី១ នៃស្នងការដ្ឋាន​នគរបាលខេត្តកំពង់ចាម
Fri,29 May 2020 (Time 11:29 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 32នាក់)


ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ​អភិបាលខេត្តកំពង់ចាម បាន​ផ្តាំផ្ញើរដ​ល់​សិក្ខាម​ជាមន្ត្រីនគរ​បាលក្របខ័ណ្ឌថ្មី ដែលត្រូវទទួ​លបណ្តុះ​បណ្តាល​បឋមដល់ជំនាន់ទី១ ត្រូវយក​ចិត្តទុកដាក់រៀនសូត្រ ស្តាប់ និងអនុវត្ត​តាមការបង្ហាត់បង្ហាញរ​បស់គ្រូឧទ្ទេស ដើម្បីទទួល​បានចំ​ណេះ​ជំនាញសម្រាប់យកទៅ អនុវត្តលើកា​រងារប្រចាំថ្ងៃតាមជំ​នាញនីមួយៗល្អប្រសើរ។

​ឯកឧត្តមអភិបាល​ខេត្ត ផ្តាំផ្ញើរបែបនេះបានធ្វើឡើង​នៅព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ខណៈ​ដែលឯកឧត្តម អញ្ជើញជាអធិ​បតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកងកិត្តិយស និងបើកវគ្គប​ណ្តុះ​បណ្តា​លមន្ត្រីនរគបាលថ្មីជំនាន់ទី១ ចំនួន១០០នាក់ ដោយ​មានការអញ្ចើញ​ចូល​រួមពី​លោក​ឧត្តមសេនីយ៍ទោស្នងការនគរបាល លោកឧត្តមសេនីយ៍ ស្នងការរង និងមន្ត្រីនគរ​បាល​ជាច្រើន​រូបទៀត។

តាមរបាយការណ៍របស់លោ​កឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគ​របាលខេត្តកំពង់ចាម បាន​បញ្ជាក់ថា ដោយអនុវត្តតាមផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការរដ្ឋាននគរបាលខេត្ត ស្តីពី​ការបង្កើនធ​នធានមនុស្ស លើកកម្ពស់សមត្ថភាពជំនាញ ការគោរពវិន័យ ភាពថ្លៃថ្នូរមន្រ្តី​នគរបាល​ជាតិ ស្របតាមវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ ស្នងការដ្ឋាននគ​របាលខេត្តបាន​បើកវគ្គបណ្តុះ​បណ្តាល​រយៈ​ពេល១៥ថ្ងៃ ដល់កងកិត្តិយស ចំនួន៤១នាក់ ដែលមកពីតាមអង្គភាព-ការិយាល័យជំនាញ និង​បា​នបើកវគ្គបណ្តុះបណ្តាលបឋមដល់មន្ត្រីនគរបាលក្របខ័ណ្ឌថ្មីជំនាន់ទី១ ចំនួន១០០នាក់ ក្នុងនោះ​ស្រី៣៤នាក់ មានរយៈពេល៣០ថ្ងៃ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានកោតសរសើដល់​កងកម្លាំងនគរបាល ដែលបានអនុវត្តតួនាទីភារកិច្ច ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារ​ណៈក្នុងខេត្តបានល្អប្រសើរ ជាមួយគ្នានេះ​កងម្លាំងបានចូលរួម​យ៉ាងសកម្ម ក្នុង​ការប្រយុទ្ធប្រឆាំងនឹ​ងការរីករាលដាល នៃជម្ងឺកូវីដ១៩ និងសូមឲ្យកងកម្លាំងនគរបាល បន្តសហការជាមួ​យអាជ្ញាធរមូ​លដ្ឋាន បន្តចុះផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ និងការគ្រប់គ្រងពលករ-ពលការីនីដែល​ទើបវិលត្រឡប់​មកពីបរ​ទេស ដើម្បីអនុវត្តចត្តាឡីស័ក​តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំ​ពោះស្នងការរដ្ឋាននគរបាលខេត្ត ដែលបានរៀបចំវគ្គប​ណ្តុះបណ្តាល​ដល់កងកិត្តិយស និងការបណ្តុះបណ្តាលបឋមដល់មន្ត្រីនគរបាលថ្មីជំនាន់ទី១ ដើម្បីពង្រឹកធ​នធាន​មនុ​ស្សក្នុងជួយកងកម្លាំង ជួយបំពេញបន្ថែមនូវស​មត្ថភា​ពជំនាញឲ្យដល់កងកម្លាំ​ងនគរបាល​តាម​អង្គភាពជំនាញ​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4456 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25229 នាក់
ខែនេះ :
123785 នាក់
3 ខែនេះ :
351023 នាក់
សរុប :
860321 នាក់