ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
រន្ទះបាញ់ ប្រ​ហារកសិករម្នាក់ កំពុងព្រោះ​ស្រូវ ខណៈមេឃកំពុង​រកកលភ្លៀង នៅស្រុកក្រគរ
Fri,29 May 2020 (Time 10:07 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 77នាក់)


ខេត្តពោធិ៍សាត់៖ពិតជាអាណោចអាធ័មខ្លាំងណាស់ បុរសម្នាក់បាន​ស្លាប់បាត់បង់ជីវិតភ្លាមៗ ចោល​ប្រពន្ធ​និងកូនប្រុសស្រីចំនួន២នាក់​ក្នុងបន្ទុក​គ្រួសារ ដោយ​សារតែ​គ្រោះធម្មជាតិ​រន្ទះបាញ់ គ្រាដែល​ជនរង​គ្រោះកំពុង​បាច​ព្រោះ​ស្រូវក្នុងស្រែ ខណៈមេឃកំពុង​រកកលភ្លៀង​។

ហេតុ​ការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី​រសៀល ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០​២០ នៅចំណុច​បឹងខ្នាយមាន់ ស្ថិតក្នុងភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកវរសេ​នីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានប្រាប់​ឲ្យដឹងថា ជនរងគ្រោះ​មាន​ឈ្មោះ សាំង ឆៃលី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ​និងកូនប្រុសស្រីចំនួន២នាក់​ក្នុងបន្ទុក​គ្រួសារ បច្ចុប្បន្ន រស់នៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបន្តថា មុនកើតហេតុគេ​ឃើញជនរង​គ្រោះ កំពុងព្រោះ​ស្រូវនៅក្នុង​ស្រែរបស់គាត់ ខណៈ​នោះផ្ទៃមេឃប្រែ​ជាពណ៌ខ្មៅរ​កកលចង់ភ្លៀង(រលឹម) លាយឡំទៅ​ដោយ​ខ្យល់ផ្គរ ផ្លេកបន្ទោរ  ហើយ​រំពេចនោះ​ក៏ស្រាប់តែមា​ន​រន្ទះបាញ់បណ្ដាល​ឲ្យជន​រងគ្រោះស្លាប់តែ​ម្តង។បន្ទាប់ពីទទួល​បាន​ព័ត៌មាននេះភ្លាម សមត្ថកិច្ច​នគរបា​ល បានសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវ ដើម្បីធ្វើកំ​ណត់​ហេតុរាយការណ៍​អំពីករណី​គ្រោះធម្មជាតិ​នេះ ជូនទៅថ្នាក់​លើបានជ្រាបផងដែរ។
បច្ចុប្បន្នសពត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4552 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25325 នាក់
ខែនេះ :
123881 នាក់
3 ខែនេះ :
351119 នាក់
សរុប :
860417 នាក់