ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
នគរបា​លស្រុកបាណន់ ចាប់ឃាត់ខ្លួន​បុរស១នាក់ ពាក់ពន្ធ័ករណី​រក្សាទុក ជួញដូរគ្រឿងញៀន​ខុស​ច្បាប់
Thu,28 May 2020 (Time 09:10 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 50នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្តតាមមតិណែនាំរបស់លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងកា​រដ្ឋានន​គរបាលខេត្តបាត់ដំបង និងតាមម​តិណែនាំជំនាញរបស់​លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងកា​ររងផែ​នការងារប្រឆាំងគ្រឿង កាលពីវេលាម៉ោ​ង១៤​និង៤០នាទីថ្ងៃ​ពុធ​ ៦កើត ខែជេ​ស្ឋ ឆ្នាំជូត ទោស័កព.ស​.២៥៦៤ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក​ ប៉ាន់​ វណ្ណនី​ អ​ធិការនគរបាល​ស្រុកបាណន់​ ដឹកនាំកម្លាំងផ្នែកជំនាញគ្រឿងញៀន រួមជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបា​លឈើទាល​ ចុះប្រតិបត្តិការ​បង្រ្កាប​មុខសញ្ញារក្សាទុក ដឹកជញ្ជូន​ឬជួញដូ​រដោ​យខុសច្បាប់ នូវសារធាតុ​ញៀន​០១ករណី​ក្នុងបទល្មើសជាក់ស្តែង នៅចំណុចក្រុមទី០៣ ភូមិ​ឈើ​ទាល​ ឃុំឈើទាល​ ស្រុកបាណន់​ ខេត្តបាត់ដំបង​។

ជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនមាន​ឈ្មោះ​ ផាត​ ភា​ ភេទ​ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឈើ​ទាល ឃុំឈើ​ទាល​ ស្រុកបាណន់​ ខេត្តបាត់ដំបង​។
វត្ថុតាងដែលដកហូតបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកក​កICEចំនួន០​៧កូនថង់​ទម្ងន់៩,៨៦ក្រាម-ទូរស័ព្ទដៃចំនួន​០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាន​នគរបាលស្រុក បញ្ជូន​ទៅ​កាន់ការិយា​ល័យជំនាញ ដើម្បីចាត់ការតាមនិតិវិធី​ច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4576 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25349 នាក់
ខែនេះ :
123905 នាក់
3 ខែនេះ :
351143 នាក់
សរុប :
860441 នាក់