ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ឯកឧត្តម គួច ចំរើន អញ្ជើញទ​ទួលអំណោយមនុ​ស្សធម៌ពីសប្បុរសជន និងមន្ត្រីរាជការ ក្នុងខេត្ត សម្រាប់ជួយសង្គ្រោះ​ប្រជាពលរដ្ឋងាយរង
Thu,28 May 2020 (Time 11:23 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 66នាក់)


ខេត្តព្រះសីហនុ៖នាព្រឹ​កថ្ងៃព្រហស្បត្តិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគ​ណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះ​សីហនុ អញ្ជើញទទួលអំណោយមនុ​ស្សធម៌ពីសប្បុរសជន និងមន្ត្រីរាជការ ក្នុងខេត្តព្រះ​សីហនុ ក្នុងឱកាស​ខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ដើម្បី​សា​ខា​មានលទ្ធភាពក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េ​មាយមានកូនច្រើន និងក្មេងកំព្រា ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បូរ ជាតិសាសន៍ ឬនិន្នាកាន​យោបាយឡើយ គឺធ្វើយ៉ាងណាជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

នាឱកាសនោះឯក​ឧត្តម គួច ចំរើន ប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រ​ហមកម្ពុជា ខេត្តព្រះ​សីហនុ មានប្រសាសន៍ថា តាងនាមឱ្យសាខា និងប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តព្រះសីហនុ សូម​ថ្លែង​អគុណចំពោះទឹកចិត្តដ៏ប្រពៃរបស់បងប្អូនសប្បុរសជន មន្ត្រីរាជការ ឯកឧត្តម លោកឧកញ៉ា លោក​ លោកស្រី អាជីវករ និងពាណិជ្ជករ ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមបរិច្ចាគជាសម្ភារៈ និងថវិកាដល់សា​ខាកាកបាទក្រហមខេត្តខេត្ត។
 
ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិកា​រសាខាកាកបាទក្រហមខេត្ត បន្តថា មូលនិធិ និងសម្ភារ:​ដែលសាខាទទួលបានពីស​ប្បុរសជន បងប្អូនពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងទិ​វា​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ធ្វើឱ្យ​សាខាមានធនធាន​សម្រាប់ធ្វើប្រ​តិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើង​សំដៅរួមចំណែកជួយ​សង្គ្រោះអាយុជីវិ​តម​នុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក ការលើកកម្ពស់គោលការណ៍គ្រឹ: នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដើម្បី​ជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះ ព្រមទាំងគ្រោះធម្មជាតិនានាមានដូចជា ខ្យល់ព្យុះ ទឹក​ជំ​នន់ ជាដើម។

សូមបញ្ជាក់ដែរថា ណោយមនុស្សធម៌ដែលទទួលបានពីសប្បុរសជន និងមន្ត្រីរាជការរួមមាន:​អង្ករ​ចំនួន១០តោន មី ១០០កេសធំ ទឹកអាល់កុលចំនួន៣០០លីត្រ និងថវិកាមួយចំនួនទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4262 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25035 នាក់
ខែនេះ :
123591 នាក់
3 ខែនេះ :
350829 នាក់
សរុប :
860127 នាក់