ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
លោកជំទាវកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ រកដំណោះស្រាយ​ជួយ​ពលរដ្ឋក្រីក្រ នៅរាជធានីភ្នំពេញ ដែលប្រ​ឈមមុខនឹង ការខ្វះស្បៀងក្នុងអំឡុងពេលជំងឺកូវីដ១៩
Thu,28 May 2020 (Time 10:51 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 43នាក់)


រាជធានីភ្នំពេញ៖នាថ្ងៃព្រហស្បត្តិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះ​មូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ រកដំណោះស្រាយជួយ​ប្រជាពលរដ្ឋក្រី​ក្រនៅរាជធានីភ្នំពេញដែលប្រឈមមុខនឹង ការខ្វះស្បៀងក្នុងអំឡុង​ពេលនៃការរីករាល​ដាលមេរោគ​កូវីដ១៩ នៅសាលារាជធានីភ្នំពេញ។

ថ្លែងក្នុងឱកា​សនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតមក៏បានថ្លែងនូវការកោតសសើរចំពោះ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះ ជួយតាមខណ្ឌ អភិបាលរាជធានី ប្រធាន ក្រុមប្រឹក្សារាជធានី ភ្នំពេញ លោក លោកស្រីអភិ បាលខណ្ឌទាំង១៤ ដែលបានបំពេញ ការងារបានល្អប្រសើរទាំងការ​ងារស្នូល និងកា​រងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលកន្លងមក។

ចំណែកឯកិច្ចប្រជុំថ្ងៃ​នេះគឺប្រារព្ធឡើង គឺឆ្លើយតបនឹងសេចក្តី ណែនាំ​លេខ ៖១៧ ស.ជ.ណ របស់​រាជ​រដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជម្រុញសកម្ម​ភាព​កំណត់អត្តសញ្ញា​ណ​កម្ម គ្រួសារក្រីក្រអំឡុង ពេលនៃការរីករាលដាលជំងឺកូវីដ១៩ ។

ជាមួយគ្នានេះដែរលោកជំទាវក៏បានស្នើឲ្យ ប្រធានក្រុមការងារចុះតាមខណ្ឌ និងមន្រ្តីជំនាញទាំង​អស់ ត្រូវជម្រុញអនុវត្តឲ្យ បានតាមសេចក្តីណែនាំ លេខ ១៧ របស់រដ្ឋាភិបាល ដែជារបៀបវារៈ​ប្រជុំព្រឹកនេះ ដោយមានការចូលរួម និងសហការជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវសម្រេច ធ្វើឱ្យ​បានចប់ សព្វគ្រប់នៅ ដំណាច់ខែឧសភាឆ្នាំ ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឲ្យបាន​មុនដំណាច់ខែមិថុនា ឆ្នាំ២០២០។

ត្រូវដាក់ចេញនូវផែនការកម្មវិធីការងារឲ្យបានមុនដំណាច់ខែ មិថុនា ឆ្នាំ២០២០នេះ ក្នុងការប្រមូល​ទិន្ន​ន័យ​ដើម្បីធ្វើបច្ចុប្បន្នភាព ក្រ.១ និង ក្រ.២ ។

ត្រូវតាមដានការផ្តល់សាច់ប្រាក់ដែលបានផ្តល់ជូនក្រុមគ្រួសារក្រីក្រ និងអប់រំ សតិអារម្មណ៍ ជៀស​វាង​ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4564 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25337 នាក់
ខែនេះ :
123893 នាក់
3 ខែនេះ :
351131 នាក់
សរុប :
860429 នាក់