ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចុះ​ពិនិត្យការដ្ឋានផ្លូវជា​តិលេខ៥ ដែលមា​នប្រវែងស​រុប ៣៦៦គីឡូម៉ែត្រ
Wed,27 May 2020 (Time 01:04 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 58នាក់)


ខេត្តកំពង់ឆ្នាំង៖ផ្លូវជាតិលេខ៥ ដែលមា​នប្រវែងសរុប៣៦៦គីឡូម៉ែត្រ លើផ្លូវ​ចាស់ពីព្រែ​កក្តាមទៅ​ប៉ោយ​ប៉ែតមានប្រវែង៣០៤គីឡូម៉ែត្រនេះ នឹងសាងស​ង់ចប់រួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០២២​។
គម្រោង​ផ្លូវនេះ ជាប្រភេទផ្លូវបេតុ​ងកៅស៊ូAC ដោយការសាង​សង់ចែកចេញជា៣ផ្នែក ក្នុងនោះ​ផ្នែក​ខាង​ជើង​ចាប់ពីបាត់​ដំបង ដល់ប៉ោយ​ប៉ែតមានប្រវែង៨៤,៧២គីឡូម៉ែត្រ ផ្នែកកណ្តាល​ចាប់ពីធ្លា​ម្អម ដល់បា​ត់ដំបង មានប្រវែងសរុប១៤៦,០៤គីឡូម៉ែត្រ ទទឹងប្រវែង២៣ម៉ែត្រ អភិវឌ្ឍន៍ដោយមា​នពី​២គន្លង​ទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស់១៥សង់ទីម៉ែត្រ និងផ្នែកផ្លូវភាគខាងត្បូង ចាប់ពី​ព្រែក​ក្តាម (ខេត្តកណ្តាល)ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់)មានប្រវែងសរុប១៣៥,២៤គីឡូម៉ែត្រ ត្រូវក្រាល​បេតុងកៅ​ស៊ូAC ​ចែកជា២គន្លងទៅ២គន្លងមក។នេះបើយោងតាម​ផេក​របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែល​បញ្ជាក់តាមប្រសាសន៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា​ធារណ​ការ និងដឹកជញ្ជូន ដែលបានមាន​មានប្រ​សាសន៍​ក្នុងឱកាស​ឯកឧត្តម​អញ្ជើញចុះពិនិត្យការដ្ឋាន​ផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ អមដំណើរដោយ​ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាល​ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា គម្រោងផ្លូវនេះ​ជាចំណែកមួយនៃផ្លូវ​អាស៊ានហាយ​វ៉េលេខ១ ដែលតភ្ជាប់ពីប្រទេ​សចិន មកភូមា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ា​ងសំ​ខាន់ សម្រាប់​ការដឹកជញ្ជូនផលិតផលកសិកម្ម និង​ជាពិសេស​ជាសរសៃឈាម​ដ៏ធំមួយក្នុង​ការធ្វើ​ឱ្យសេដ្ឋកិច្ចជាតិកាន់តែមាន​ការអភិវឌ្ឍន៍ថែមទៀត ហើយជាគម្រោ​ងជា​គម្រោងក្រោមក​ម្ចីឥណទា​នសម្បទាន​ពីរដ្ឋាភិបាល​ជប៉ុន តាមរយៈទីភ្នា​ក់ងារសហប្រតិបត្តិការ​អន្តរជាតិជប៉ុន​ប្រចាំក​ម្ពុជា(JICA)៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3937 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
24710 នាក់
ខែនេះ :
123266 នាក់
3 ខែនេះ :
350504 នាក់
សរុប :
859802 នាក់