ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
កិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តកា​រប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ របស់រដ្ឋបាល​ស្រុកកោះធំ និងសម្ពោធ​ដាក់ឱ្យដំណើ​រការការិយាល័យច្រកចេញចូ​លតែមួយ
Wed,27 May 2020 (Time 12:06 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 37នាក់)


ខេត្តកណ្តាល៖កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈអភិបាល​ខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបកា​រអនុវត្តការងារ និងពង្រឹង​យន្តការ​ប្រយុទ្ធប្រឆាំងនឹ​ងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកកោះធំ និងសម្ពោធដាក់ឱ្យ​ដំណើរការកា​រិយាល័យច្រកចេញចូល​តែមួយ របស់រដ្ឋបាលស្រុកកោះធំ។

កិច្ចប្រជុំនេះគឺ ក្នុងគោលបំណងដើម្បីធ្វើការបូក​សរុបលទ្ធផលការអនុវត្តការងារ និងពង្រឹងយន្តកា​រប្រយុទ្ធប្រឆាំងជំងឹកូវីដ-១៩ របស់រដ្ឋបាលស្រុកកោះធំ ផ្អែកតាម​របាយការណ៍​លទ្ធផលការ​អនុវត្តការងារ របស់រដ្ឋបា​លឯកភាពស្រុក។

ក្នុងនោះឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងប្រដាប់អា​វុធ​ទាំង៣ និងមន្រ្តីគ្រប់លំដា​ប់ថ្នាក់ ដែលបានយកចិត្តទុក​ដាក់អនុវត្តន៍នូវតួនាទី ភារកិច្ច ខិតខំបំពេញ​ការងារកន្លងមក រហូតសម្រេច​បានសមិទ្ធផលធំៗ ជាច្រើននៅក្នុងដែនស​មត្ថកិច្ចរបស់ខ្លួន និង​ស្នើបន្តកា​រខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍនៅ​ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ​លើគ្រប់វិស័យ លើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ និងរួមចំណែក​កាត់បន្ថយភាពក្រីក្រផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបា​នសម្រេចបង្កើត​យន្តការច្រក​ចេញ ចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រមូលផ្តុំកា​រផ្តល់សេវារដ្ឋបា​លឲ្យស្រ​បតាមគោលការណ៍ នៃរដ្ឋបាលឯកភាព និងអភិបាលកិច្ចល្អ ជាពិសេស​ការបង្កើត​ឡើង​នូវអង្គភាពច្រកចេញចូលតែ​មួយនៅរដ្ឋបាលរាជធានី ខេត្តទូទាំង ប្រទេស និងការិ​យាល័យ​ច្រក​ចេញ ចូលតែមួយតា​មបណ្តាក្រុង ស្រុក នៅទូទាំងប្រទេស ដែលបានកំពុងនឹងអ​នុវត្តការផ្តល់សេវា​ជូនប្រជាពលរដ្ឋ។
ឯកឧត្តម បានបន្ដទៀតថា ការិយាល័យច្រ​កចេញចូលតែមួយ នៃរដ្ឋបាលស្រុក មានតួនាទី ភារកិ​ច្ចក្នុ​ងការ​ផ្តល់សេវារដ្ឋបាលលើគ្រប់វិស័យរួមមា​នសេវារដ្ឋបាល ដែលកំពុងផ្តល់​ដោយរដ្ឋបាលស្រុក និងសេវារដ្ឋបាលដែល​កំពុងផ្តល់ដោយមន្ទីរ អង្គភាពជំនាញនានា “នៅកន្លែងតែមួយ”៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4384 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25157 នាក់
ខែនេះ :
123713 នាក់
3 ខែនេះ :
350951 នាក់
សរុប :
860249 នាក់