ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍ រវាងរថយន្តបុកជាមួយ និងរថយន្ត បណ្តាល​ឲ្យតៃកុងរងរបួសធ្ងន់
Wed,27 May 2020 (Time 11:41 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 45នាក់)


ខេត្តកំពង់ស្ពឺ៖តៃកុងរថយន្តម្នាក់បានរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ដោយ​សារជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ រវាងរថយន្តបុកជាមួយ និងរថយន្ត កាលពី​វេលាម៉ោង១០និង១០ នាទីព្រឹក ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ​ខែឧសភា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលំលេខ៤៤ ស្ថិតនៅក្នុងភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បើតាមសមត្ថកិច្ចស្រុកឱរ៉ាល់បានឲ្យដឹងថា មុនពេលកើត​ហេតុមានរថយន្ត០១គ្រឿងម៉ាក់ CHARAL​ET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-3510 បើកបរក្នុង​ទិសដៅពីកើតទៅលិច ដោយឈ្មោះ ពិន សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ លុះដ​ល់ចំណុចកើតហេតុខាងលើ​ ក៏បានផ្ទុះកង់រួចក៏រេចង្កូតមកខាងឆ្វេងបណ្ដាលឲ្យបុក រថយន្ត​ម៉ាក HYUNDAI PORTER ពណ៌ស សេរីឆ្នាំ ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AT-4872 ខណ:​ពេលដែល​កំពុងតែចតនៅខាងស្ដាំលើចិញ្ចើមផ្លូវ អ្នកបើកបររថយន្តឈ្មោះ ប៉ោ មិនា ភេទប្រុស អាយុ២៥ឆ្នាំ(រងរបួសជើង​នៅលើ​រថយន្តចត) រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតា​កែវ ចំណែករថយន្ត (ខូចខ្ទេចផ្នែកខាងមុខខ្លាំងទាំងពីរគ្រឿង)។

ក្រោយកើតហេតុអ្នកបើ​កបររថយន្តម៉ាក HYUNDAI PORTER (ជនរងគ្រោះ)បាន បញ្ជូន​ទៅស​ង្គ្រោះ​នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ ចំណែកវត្ថុតាង (រថយន្តទាំងពីរ) កំពុងស្ថិត​នៅកន្លែ​ងកើ​តហេតុរង់​ចាំការសម្របសម្រួលទាំងពីរភាគី និងរងចាំ​រថយន្តស្ទួចយក​មករក្សាទុកនៅ​អធិកា​រដ្ឋា​នគរបាល​ស្រុកឱរ៉ាល់ដើម្បីរងចាំការដោះស្រាយនិងអនុវត្តន៍និតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4432 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25205 នាក់
ខែនេះ :
123761 នាក់
3 ខែនេះ :
350999 នាក់
សរុប :
860297 នាក់