ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
អភិបាល​រងខេត្ត​កំពង់ឆ្នាំ ដឹកនាំកិច្ចប្រ​ជុំផ្សព្វផ្សាយលទ្ធផល​ការងារ ប្រចាំខែ​មេសា និងត្រួតពិនិត្យវឌ្ឍន​ភាព នៃការអនុវត្តច្បាប់ចរាចរណ៍
Wed,27 May 2020 (Time 10:47 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 33នាក់)


ខេត្តកំពង់ឆ្នាំង៖កាលពី​ព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២០​ លោក សាន់​ យូ​ អភិបាល​រងខេត្ត​ និងជាអនុប្រធានអចិន្ត្រៃយ៍​អនុគ​ណៈកម្មការសុវត្ថិភាពចរាចរណ៍​ផ្លូវគោក​ខេត្ត​ អនុគណៈកម្មការសុវត្ថិ​ភាពចរាចរណ៍ផ្លូវគោក​ខេត្ត​កំពង់​ឆ្នាំ​ង​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល​ការងារប្រចាំខែ​មេសា និងត្រួតពិនិត្យវឌ្ឍន​ភាព នៃការអនុវត្តច្បាប់ចរា​ចរណ៍។

កិច្ចប្រជុំនេះ គឺធ្វើឡើងនៅមន្ទីរ​សាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង​ ដោយ​ដំណើរ​ការ​តាមរបៀប​វារៈដែលបានគ្រោងទុក ដូចខាងក្រោម៖
១-ដីកា​កែសម្រួល​សមាសភាព​អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ខេត្ត​។
២-លិខិត​បង្គាប់​ការ​ ស្តីពី​ចាត់តាំងក្រុមការងារត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តថ្នាក់ខេត្ត។
៣-សេចក្ដី​សម្រេច​ ស្តីពី​ការកែសម្រួលសមាសភាពគ​ណ:កម្មការ​រៀបចំទិវាសប្តាហ៍​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវគោកខេត្ត។
៤-ផ្សព្វផ្សាយ​របាយការណ៍ លទ្ធផល​ការងារប្រចាំខែ​មេសា​ របស់អនុគណ:កម្មកា​រសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកខេត្ត​។
៥-ពិភាក្សារបំពេញទម្រង់​តាមដាន​ និងវាយតម្លៃលើ​ការបូកសរុបលទ្ធផលការ​អនុវត្តផែនការស​កម្មភាពជាតិទសវត្សរ៍សុវត្ថិ​ភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១០-២០២១ របស់គណៈកម្មាធិ​ការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក។

មានប្រសាសន៍នៅក្នុងឱកា​សនោះ លោក សាន់ យូ អភិបាលរ​ងខេត្តកំពង់ឆ្នាំង បានសំដែងនូវ​កា​កោតសរ​សើរ ចំពោះមន្រ្តីជំនាញ និងកម្លាំងច​ម្រុះទាំងអស់​ដែលបានយកចិត្តទុក​ដាក់ខិតខំបំ​ពេញ ភារកិច្ចរបស់ខ្លួន​ទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកមានប្រសាសន៍បន្តទៀតថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាកចរាចរណ៍ឱ្យនៅកម្រិតទាបនោះ ត្រូវបន្តធ្វើកា​រផ្សព្វផ្សាយអោយបានច្រើនបន្ថែមទៀត រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយគ្រប់ស្ថាប័នរដ្ឋទាំងអស់ ថ្នាក់ដឹកនាំអង្គភាព ត្រូវតាមដានពិនិត្យមើ​លដល់មន្រ្តីថ្នាក់​ក្រោមអំពី​ការពា​ក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់រថយន្ត ពេលបើកបរ និង បំផុសអោយមានកា​រចូលរួមអោយ​កាន់​តែច្រើនក្នុងការអនវុត្តច្បាប់ចរាចរណ៍ផ្លូវគោក៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3913 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
24686 នាក់
ខែនេះ :
123242 នាក់
3 ខែនេះ :
350480 នាក់
សរុប :
859778 នាក់