ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ជនសង្ស័យចំនួន២នាក់ ​ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន​ ពាក់ពន្ធ័ករណីគ្រឿងញៀន
Fri,22 May 2020 (Time 08:00 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 85នាក់)


ខេត្តបាត់ដំបង៖​ដោយអនុវត្តតាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុ​ខុន​ ស្នងការនៃ​ស្នងការដ្ឋាន​នគបាលខេត្តបាត់​ដំ​បង​ និងដោយ​មានការសម្របសម្រួលលើនីតិវិធី​ពីលោកនួន​ សាន​ ព្រះរាជ​អាជ្ញាអមសា​លាដំបូងខេត្តបាត់ដំបង​ ​ក៏ដូចមិតណែនាំរបស់លោក​ឧត្តម​សេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការ​ងារគ្រឿងញៀន​ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១​និង​៣០​នាទីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានសហការជាមួយកម្លាំង ប៉ុស្តិ៍ន​គរបាល​បួរ ដែលមាន​លោកវរសេនីយ៍ទោ​ សា​រ៉េត​ វិសេ​ដ្ឋ​ អធិការនគរបាលស្រុក​ បានដឹកនាំចុះ​បង្ក្រាប​ករណីរក្សាទុក ដោយខុស​ច្បាប់នូវសារធាតុញៀននៅចំ​ណុ​ចភូ​មិអូរដា ឃុំបួរ ស្រុកភ្នំព្រឹ​ក​ខេត្តបាត់ដំបង ដោយ​ឃាត់ខ្លួនបាន​ជនសង្ស័យចំនួន០២នាក់
១-ឈ្មោះ ហេង សុគា ភេទប្រុស អាយុ៣៨ឆ្នាំ មាន​ទីលំនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់​ដំបង។
២-ឈ្មោះ​ ធឹម ចន្ធី ភេទប្រុស ​អាយុ​៣៦ឆ្នាំ ស្នា​ក់​នៅផ្ទះជួលស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង។

វត្ថុតាងដកហូតបានមាន៖
១-ម្សៅក្រាមពណ៌សថ្លាចំនួន០៤ថង់​ និងចំនួន​០៣កញ្ចប់ ( ០១កញ្ចប់ធំ និង២កញ្ចប់តូច )សង្ស័យ​ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន​ម៉សទឹក​កកICE
២-ម្សៅក្រាមព​ណ៌សថ្លាដែលចាក់​ចូលក្នុងទឹកក្នុងផ្តិល មួយចំនួន សង្ស័យជាសារធាតុញៀន។
៣-ទឹកដែលចាក់ម្សៅក្រាម​ពណ៌ស ចូលក្នុង​នោះសង្ស័យជាសារធាតុ​ញៀន ចំនួនកន្លះធុង។
៤-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន​០២​គ្រឿង
៥-ទូរ​ស័ព្ទចំនួន០២គ្រឿង
៦-ប្រាក់រៀលចំនួន៣,៥០០,០០០រៀល(បីលាន​ប្រាំសែនរៀល )
៧-សម្ភារៈប្រើប្រាស់ និងច្រកគ្រឿងញៀនមួយ​ចំនួន។

នៅចំពោះមុខសមត្ថកិច្ច​ជនសង្ស័យបានឆ្លើសារភាពថាពួកគេពិត​ជាបានប្រព្រឹ​ត្តិករណី​គ្រឿងញៀន​ពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កម្លាំងនគរបាលស្រុក​បាន​បញ្ជូនទៅ​កាន់ការិយាល័យ ដើម្បីចាត់​ការបន្ត​តាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី​ក្រោមឱវាទអញ្ជើញ​ចុះជួយ​សង្គ្រោះ​ពលរ​ដ្ឋ​ រ​ងផល​ប៉ះពាល់​ដោ​សារ​ជំន​ន់ទឹកភ្លៀង ក្នុងស្រុកព្រៃនប់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់អំពីទឹកទន្លេ​មេគង្គនឹងហក់ឡើង នៅក្នុងរយៈពេ​ល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់ក​ម្រិតប្រុងប្រយ័ត្នទេ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់​ឃាត់ខ្លួន ជនដៃដល់ជាមន្ត្រីយោធា ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស នៅ​ពោធិ៍​សាត់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តយក្សដឹកជ្រូក រេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យស្លាប់មនុស្ស​១នាក់ ៦នាក់របួស​ស្រាល និងធ្ងន់៦នាក់ នៅស្រុកអូរជ្រៅ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស សម្រាប់ពិធីបុណ្យ​ភ្ជុំបិណ្ឌ សម្លាប់មនុស្ស​ចំនួន​១៥​នាក់ និង​របួស៦២​នាក់ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5554 នាក់
ម្សិលមិញ :
7781 នាក់
សប្តាហ៍នេះ :
58686 នាក់
ខែនេះ :
250706 នាក់
3 ខែនេះ :
649808 នាក់
សរុប :
1435474 នាក់