ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
កូន​អកត្តញ្ញូ​ ខឹង​ឪពុក​មិន​លើក​ទូរស័ព្ទ​ ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ មានទំនាស់​ពាក្យសម្ដីនិងគ្នា រហូត​ឈាន​ប្រើអំពើហឹង្សាយក​អង្រែ​បុក​អង្ករ​ វាយ​ទៅ​លើ​ឪពុក​បង្កើត​ បណ្តាល​ឲ្យ​ស្លាប់
Fri,22 May 2020 (Time 06:00 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 250នាក់)


ខេត្តបន្ទាយមានជ័យ​៖ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួលផែន​ការ​ងារព្រហ្មទណ្ឌខេត្ត និងមានការចូលរួមពី​លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ស្រុកថ្មពួក បានចុះប្រតិបត្តិការណ៍ស្រាវជ្រាវរកឃាតករ ដែលសម្លាប់ឪពុកខ្លួនឯង កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុង​ភូមិ​គោក​ខ្ពស់​ ឃុំ​គោក​កឋិន​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ ដោយសា​ខឹង​ឪពុក​មិន​លើក​ទូរស័ព្ទ​របស់ខ្លួន​។ ​ ​

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា ​ក្រោយពីកូន​អកត្តញ្ញូ​សម្លាប់ឪពុករួចក៏បានព្យាយាមរត់គេចខ្លួន លុះមកដល់វេលាម៉ោង​ជាង១ ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច​បានចាប់ឃាត់ខ្លួន​បាន​នៅចំណុចភូមិ​ក្របៅ​ ឃុំ​បុស្បូវ ​ស្រុក​ព្រនេ​ត្រ​ព្រះ។

សមត្ថកិច្ចបន្តថា ជន​ដៃដល់​មានឈ្មោះ​ ថន​ ធួន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​។ចំណែកជន​រង​គ្រោះជា​ឪពុក​មានឈ្មោះ​ នូវ​ ថន​ អាយុ​៥៨​ឆ្នាំ​ អ្នកទាំងពីរស់នៅ​ភូមិ​គោក​ខ្ពស់​ ឃុំ​គោក​កឋិន​ ស្រុក​ថ្មពួក​ ខេត្តបន្ទា​យមានជ័យ​(ស្លាប់)។

តាមរបាយការណ៍ពីកម្លាំង​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹងថា៖​ មូលហេតុ​ដែលបណ្តាល​ឲ្យកើត​មាន​រឿងនេះឡើង ដោយសា​កូន​អកត្តញ្ញូ​រូប​នេះ​ខឹង​ឪពុក​មិន​លើក​ទូរស័ព្ទរបស់ខ្លួន​ ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​មាន​ទំនាស់​ពាក្យសម្ដីនិងគ្នា រហូតឈានដល់មានអំពើហឹង្សាបែបនេះតែម្តង។​

បើតាមប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថា៖​នៅ​មុន​ពេល​កើតហេតុ​ ជន​ដៃដល់​ជា​កូន​បាន​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​ម្តាយ​ក្មេង​នៅ​ ភូមិ​ក្របៅ​ ឃុំ​បុ​ស្បូវ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ក្រោ​យ​ធ្វើ​ផ្ទះ​រួច​ពេល​ល្ងាច​ក៏​បាន​ផឹក​ស៊ី​ ហើយ​បាន​ខ​ល​ទូរស័ព្ទ​មក​ឪពុក​ នៅ​ផ្ទះ​តែ​ឪពុក​មិន​បាន​លើក ពេល​កូន​អកត្តញូ​នេះ​មក​ដល់​ផ្ទះ​ក៏​រករឿង​កើ​តជាជម្លោះ ឈ្លោះប្រកែក​គ្នា​ជាមួយ​ឪពុក​ បន្ទាប់​មក​ឈ្មោះ​កន​ ប៊ូ​ អាយុ​៥៦​ឆ្នាំ​ ជាម្តាយបាន​ហាមឃាត់កុំអោយ​ឈ្លោះប្រកែកគ្នា ពេល​នោះ​ដោយ​អំ​ណាច​ទឹកប្ដូរនិស្ស័យ(ស្រា) ជន​សង្ស័យ​ទប់​កំហឹង​មិន​បាន​ក៏​ទាញ​អង្រែបុកអង្ករប្រវែង​១,៣០​ម​ វាយ​ទៅ​លើ​ឪពុក​ខ្លួន​ ចំ​ក​ញ្ចឹ​ង​ក​ ផ្នែកខាងក្រោយបណ្តាលឲ្យដួលផ្កាប់មុខរងរបួសធ្ងន់ ត្រូវបាន​បញ្ជូន​ទៅមន្ទីរ​ពេទ្យ ដើម្បីជួយសង្គ្រោះ តែអកុសល្យដោយធ្ងន់ធ្ងរពេក ក៏បានដាច់ខ្សល់ស្លាប់តាមផ្លូវតែម្តង​។​ជន​ដៃដល់​ក្រោយ​ពី​វាយ​ទៅ​លើ​ឪពុក​រួច​ក៏​បាន​រត់គេច​ខ្លួន​ តែត្រូវ​បាន​កម្លាំង​សមត្ថកិច្ចបានធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ឃាត់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច​កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំ​បូងចាត់​ការបន្ត​តាម​នីតិវិធីច្បាប់​។ដោយឡែកសាកសពជនរងគ្រោះត្រូវក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី​ក្រោមឱវាទអញ្ជើញ​ចុះជួយ​សង្គ្រោះ​ពលរ​ដ្ឋ​ រ​ងផល​ប៉ះពាល់​ដោ​សារ​ជំន​ន់ទឹកភ្លៀង ក្នុងស្រុកព្រៃនប់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់អំពីទឹកទន្លេ​មេគង្គនឹងហក់ឡើង នៅក្នុងរយៈពេ​ល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់ក​ម្រិតប្រុងប្រយ័ត្នទេ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់​ឃាត់ខ្លួន ជនដៃដល់ជាមន្ត្រីយោធា ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស នៅ​ពោធិ៍​សាត់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តយក្សដឹកជ្រូក រេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យស្លាប់មនុស្ស​១នាក់ ៦នាក់របួស​ស្រាល និងធ្ងន់៦នាក់ នៅស្រុកអូរជ្រៅ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស សម្រាប់ពិធីបុណ្យ​ភ្ជុំបិណ្ឌ សម្លាប់មនុស្ស​ចំនួន​១៥​នាក់ និង​របួស៦២​នាក់ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5181 នាក់
ម្សិលមិញ :
7781 នាក់
សប្តាហ៍នេះ :
58313 នាក់
ខែនេះ :
250333 នាក់
3 ខែនេះ :
649435 នាក់
សរុប :
1435101 នាក់