ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
រថយន្តដា​ច់ហ្វ្រាំធ្លាក់ចូលជម្រាលភ្នំ ប​ណ្តាល​ឲ្យមនុស្សប្រុស ស្រីជិត១០នាក់ រងរបួសធ្ងន់ស្រាល
Fri,22 May 2020 (Time 04:37 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 16នាក់)


ខេត្តឧត្តរមានជ័យ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ លើកំណាត់ផ្លូវជាតិលេខ៦៧B ចន្លោះ​បង្គោលគីឡូម៉ែត្រលេខ​១៣១-១៣២ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរ​មាន​ជ័យ កាលពីវេលាម៉ោង០៦និង​១០នាទីព្រលប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ដោយ​សាររ​ថយន្តដា​ច់ហ្វ្រាំធ្លាក់ចូលជម្រាលភ្នំ បណ្តាល​ឲ្យ​មនុស្សប្រុសស្រីជាច្រើននាក់ បានរ​ងរបួស​ធ្ងន់ស្រាល និងរថយន្ត២គ្រឿងទៀតរងការខូចខាតធ្ងន់ធ្ងរ។

បើតាម​មន្ត្រីនគរបាលចរាចរណ៍ស្រុកអន្លង់វែង បានឲ្យដឹងថា រថយន្តដែលរងការខូចខាតទាំងស្រុង ម៉ាកវីហ្គោ ពាក់ស្លាក​លេខចង្កូតស្តាំ BB.0557 ពណ៌ខៀវ សេរីឆ្នាំ២០០៥ មានគ្នា៣នាក់រួមមាន៖
ទី១/ឈ្មោះ រុន ពូហេង ហៅឆុង​ ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល
ទី២/ឈ្មោះ រុន លីនដា ភេទស្រី អាយុ៣០ឆ្នាំ រងរបួសធ្ងន់បែកប្រអប់ជើងខា​ងឆ្វេង
ទី៣/ឈ្មោះ យ៉េត ជ័យសេដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មិនមានរបួសទេ អ្នកទាំង៣នេះ រស់នៅភូមិអ ណ្តូងថ្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ។

ចំណែករថ​យន្តស្ទូចម៉ាកហ៊ី​យ៉ាន់ដាយ ពណ៌ស សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខភ្នំពេញ 3D.7408 ខូច​ខាតផ្នែកខាងមុខ មានគ្នាចំនួន៤នាក់ រួមមាន៖
ទី១-ឈ្មោះ ឆុន ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកបើកបរ រងរបួសស្រាល
ទី២-ឈ្មោះ ហ៊ីម ចន្ធូ ភេទប្រុស អាយុ៣០ឆ្នាំ (មិនមានរបួស)
ទី៣-ឈ្មោះ រុន ពូឈុន ភេទប្រុស អាយុ១៦ឆ្នាំ (មិនមានរបួស)
ទី៤-​ឈ្មោះ ញិប ទូច ភេទប្រុស អាយុ២៨ឆ្នាំ (មិនមានរបួស)។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើ​តហេតុគេបានឃើញរថយន្ត១គ្រឿង ម៉ាកវីហ្គោ បើក​បរចុះពី​លើ​ភ្នំច្រកអន្តរ​ជាតិជាំ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែ​រថយន្តស្ទូចមួយគ្រឿង ដែលបើក​ពីក្រោយ​ដាច់ហ្វ្រាំងក៏រុញ​រថយន្តវីហ្គោដែល​បើកខាងមុខនោះ បណ្តាលឲ្យធ្លាក់ជម្រាលភ្នំទាំង២ បាន​ធ្វើ​ឲ្យរងរបួសធ្ងន់ស្រាល​ សំណាងល្អមិនមានអ្នកស្លាប់។
​ក្រោយេពីកើតហេតុសមត្ថកិច្ចបានស្ទូចយកមធ្យោបាយទាំងអស់ ទៅរក្សាទុកដើម្បីរងចាំធ្វើការដោះ​ស្រាយ​គ្នា​ជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហ​មខេត្តកំពត សង្ឃឹមថា នឹងខិតខំកៀរគរមូល​និធិដោយ​ស្ម័គ្រចិត្ត ឲ្យបានលទ្ធ​ផលល្អប្រសើរ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតី ​ក្នុងពិធីបិទវគ្គបិទវគ្គបណ្តុះបណ្តាល កងកិត្តិយស និង​បើកវគ្គបណ្តុះ​បណ្តាលមន្ត្រីនរ​គបាលថ្មីជំនាន់ទី១ នៃស្នងការដ្ឋាន​នគរបាលខេត្តកំពង់ចាម (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ប្រ​ហារកសិករម្នាក់ កំពុងព្រោះ​ស្រូវ ខណៈមេឃកំពុង​រកកលភ្លៀង នៅស្រុកក្រគរ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញទ​ទួលអំណោយមនុ​ស្សធម៌ពីសប្បុរសជន និងមន្ត្រីរាជការ ក្នុងខេត្ត សម្រាប់ជួយសង្គ្រោះ​ប្រជាពលរដ្ឋងាយរង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចំនួន​៣៥នាក់ស្រី១១នាក់​ បម្រុងឆ្លងដែនចូលទៅក្នុងទឹកដីថៃវិញ ដោយខុសច្បាប់ ត្រូវបានសមត្ថ​កិច្ចឃាត់ខ្លួនមកណែនាំ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1822 នាក់
ម្សិលមិញ :
2910 នាក់
សប្តាហ៍នេះ :
14385 នាក់
ខែនេះ :
108799 នាក់
3 ខែនេះ :
322669 នាក់
សរុប :
702935 នាក់