ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
សាខាកាកបាទក្រហមខេត្តត្បូង​ឃ្មុំ នាំយ​កអំណោយ​ដ៏ថ្លៃថ្លារបស់ស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនពលរដ្ឋ​ងាយរងគ្រោះ មានជីវភាពខ្វះខាត ទី​ទាល់ក្រចំនួន៥០​គ្រួសារ
Fri,22 May 2020 (Time 02:07 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 20នាក់)


ខេត្តត្បូង​ឃ្មុំ៖ឯក​ឧត្តមបណ្ឌិត ជាម ច័ន្ទសោ​ភ័ណ អភិ​បាល​ នៃគណៈអ​ភិបាលខេត្តត្បូងឃ្មុំ និង​ជា ប្រ​ធាន​គណៈកម្មាធិការសា​ខា​កាក​បា​ទក្រហ​មខេត្ត និង​លោកជំទាវ ព្រមទាំងឯកឧត្តម ស៊ាក ឡេង ប្រធា​នក្រុមប្រឹក្សា​ខេត្ត រួមជាមួយ​អភិបាល​រងខេត្ត អាជ្ញាធរស្រុក និងក្រុមការងារ នាថ្ងៃទី២១ ខែ​ឧ​ស​ភា ឆ្នាំ២០២០ បានអញ្ជើញចុះ​ជួប​សំណេះសំ​ណាលសួរសុខទុក្ខ និង​នាំ​យកអំ​ណោយ​ដ៏​ថ្លៃថ្លា​រប​ស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ​ន និង​រប​ស់សា​​ខាកា​កបាទក្រហមខេត្ត សរុប១៩៧​កញ្ចប់ ​ទៅចែកជូនប្រជាពលរដ្ឋជាជនងា​យរងគ្រោះ មានជីវភាពខ្វះខាត ​ទីទាល់ក្រចំនួន៥០គ្រួ​សារ នៅបរិវេណវិទ្យា​ល័យក្រូចឆ្មារ។

ពលក​រកំពុងដាក់ខ្លួន​នៅដាច់​ដោយឡែកចំនួន២​៧នាក់ នៅសា​លាបឋមសិក្សាប៉ើស១ និង​១២០​កញ្ចប់ទៀត ផ្តល់ជូន​ទៅអនុសា​ខាកាក​បាទក្រហមស្រុកក្រូចឆ្មារ ចែកជូនព​លរដ្ឋជន​ងាយរង​គ្រោះ​ក្នុង​មូលដ្ឋានរបស់ខ្លួនបន្ត។

មានប្រសាសន៍សំណេះសំណា​លនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើដោយ​ក្តីនឹករ​លឹកពីសំណាក់ប្រមុខថ្នាក់​ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហ​ម​កម្ពុជា ដល់ប្រជាពលរដ្ឋ​ជាជ​នងាយរងគ្រោះទាំង​អស់ក្នុង​ស្រុកក្រូចឆ្មារ ដោយក្តីនឹករលឹក អាណិត​អាសូរបំផុត ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិន​ប្រកាន់ពូជ​សាសន៍ សាសនា រឺនិន្នាការន​យោបាយនោះឡើយ «ពោលគឺទីណាដែលព​លរដ្ឋ​មានទុក្ខលំបាក ទីនោះគឺ​មានសម្តេចទាំងទ្វេ»។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសប​ញ្ជា​ក់ថា ដោយសា​រការ​ឆ្វេងយ​ល់និងដឹ​កនាំដ៏ត្រឹមត្រូវ របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិ​បាលកម្ពុជា បានឃុំគ្រង​ការសាយភាយជំងឺកូវីដ១៩ ដែល​ធ្វើឲ្យស្ថានការណ៍​ជំងឺនេះនៅកម្ពុជាមានលក្ខណៈល្អប្រសើរ គឺអាចគ្រប់គ្រង និងការពារ​ការឆ្លង​បន្តបាន ប៉ុន្តែទោះ​ជាយ៉ាងនេះក្តី គឺយើងមិ​នត្រូវភ្លេចខ្លួននោះឡើយ។
ឯកឧត្តមប​ណ្ឌិត បន្ថែមថា ជាពិ​សេសអាជ្ញាធរស្រុក​ ឃុំ ភូមិ យុវជនកាកបាទក្រហម ស.ស.យ.ក ត្រូវរួមសហកា​រគ្នាបញ្ជ្រាបកា​រយល់ដឹង​ និងវិធាន​ការនា​នាដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួង​សុខា​ភិបាល និងរដ្ឋបាលខេត្ត​ដែលបានដាក់​ចេញ ឲ្យជ្រួត​ជ្រាប​ដល់​ពលរដ្ឋក្នុងសហគមន៍ ធ្វើយ៉ាង​ណា​ដើម្បីការពារទប់ស្កាត់ ការឆ្លងរីករាលដល់ជំងឺ​កូវីដ១៩ជាថ្មី ដែលជារលកទី២នោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ប្រ​ហារកសិករម្នាក់ កំពុងព្រោះ​ស្រូវ ខណៈមេឃកំពុង​រកកលភ្លៀង នៅស្រុកក្រគរ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញទ​ទួលអំណោយមនុ​ស្សធម៌ពីសប្បុរសជន និងមន្ត្រីរាជការ ក្នុងខេត្ត សម្រាប់ជួយសង្គ្រោះ​ប្រជាពលរដ្ឋងាយរង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចំនួន​៣៥នាក់ស្រី១១នាក់​ បម្រុងឆ្លងដែនចូលទៅក្នុងទឹកដីថៃវិញ ដោយខុសច្បាប់ ត្រូវបានសមត្ថ​កិច្ចឃាត់ខ្លួនមកណែនាំ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ រកដំណោះស្រាយ​ជួយ​ពលរដ្ឋក្រីក្រ នៅរាជធានីភ្នំពេញ ដែលប្រ​ឈមមុខនឹង ការខ្វះស្បៀងក្នុងអំឡុងពេលជំងឺកូវីដ១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លស្រុកបាណន់ ចាប់ឃាត់ខ្លួន​បុរស១នាក់ ពាក់ពន្ធ័ករណី​រក្សាទុក ជួញដូរគ្រឿងញៀន​ខុស​ច្បាប់ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1322 នាក់
ម្សិលមិញ :
2910 នាក់
សប្តាហ៍នេះ :
13885 នាក់
ខែនេះ :
108299 នាក់
3 ខែនេះ :
322169 នាក់
សរុប :
702435 នាក់