ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
បែកធ្លាយ​សាលាឧទ្ធរណ៍ លួចដោះ​លែងម្ចាស់​ទីតាំងលក់​ស្រាក្លែងក្លាយ នៅក្រុងប៉ោយប៉ែត ដែល​មិន​ទាន់កាត់ទោស
Wed,04 March 2020 (Time 12:24 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 443នាក់)


ខេត្តបន្ទាយមានជ័យ៖តើពិតឬយ៉ាងណា ? ដោយ​យោងតាមប្រភព​មួយបានបង្ហើបឲ្យសារព័ត៌​មានយើង ដឹងថា ម្ចាស់ទីតាំងលក់ស្រាក្លែងក្លា​យដុះស្លែរម្នាក់ ឈ្មោះ ថៃ ម៉ាឡា (ហៅ តុលា ) ត្រូវ​បាន​សាលាឧទ្ធរណ៍លួចធ្វើការដោះលែង អោយមានសេរីភាព បន្ទាប់ពីត្រូវ​បានកម្លាំងន​គរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ និងមា​នការចូលរួមពីអាជ្ញាធរ​ពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បាន មួយ​រយៈខ្លី បន្ទាប់ពីតុលា​ការខេត្តបន្ទាយមានជ័យ បញ្ជួន​សំណុំរឿង និងជន​សង្ស័យទៅ​សាលាឧទ្ធរណ៍។

តាមប្រភពបា​នបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបា​លប្រឆាំងបទ​ល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំដោ​យលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង សហការ​ជាមួយ​កម្លាំង​នគរបាលខេត្តបន្ទាយមានជ័យ ចុះធ្វើការឆែកឆេរ និងឃាត់ខ្លួនបានម្ចាស់​ទីតាំងលក់ស្រាក្លែង​ក្លាយម្នាក់ឈ្មោះ ថៃ ម៉ាឡា ហៅ តុលា និងបានរកឃើញស្រាក្លែងក្លាយជាច្រើនម៉ាក ច្រើនយីហោ ព្រមទាំង រកឃើញសុទ្ធតែឯ​កសារក្លែងក្លាយមួយចំនួនធំផងដែរ ។

ប្រភពបន្តថា ក្រោយពីឃាត់ខ្លួនជ​នសង្ស័យឈ្មោះ ថៃ ម៉ាឡា ហៅ តុលា រួមជាមួយឯកសារ និង ស្រា​ក្លែងក្លាយ នគរបាលជំនាញបានដឹកជញ្ជួនវត្ថុតាង យកទៅរក្សាទុកបណ្តោះអាសន្ននៅ ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ ចំនែកឯជនសង្ស័យ ត្រូវបាន​យក​ទៅឃុំខ្លួនបណ្តោះ​អាសន្នរងចាំ​ចាត់​ការតាមនីតិវិធីបន្តទៀត។ហើយក្រោយមកទៀត តុលាខេត្តបន្ទាយមានជ័យ បាន​បញ្ជួន​សំណុំរឿង​មួយនេះទៅសាលាឧទ្ធរណ៍ ចាត់ការបន្តតាមនីតិវិធី។

ប្រភពបន្តថា សមត្ថកិច្ចជំនាញ ទម្រាំតែស៊ើបអង្កេត និង រកវត្ថុដែ​លពាក់ព័ន្ធ និងឃាត់ជន​សង្ស័យ​ខាងលើ បានត្រូវចំណា​យពេលជិតកន្លះឆ្នាំ។ហើយក្នុងនោះផងដែរប្រភពបន្ថែមថា សមត្ថកិច្ចជំ​នាញ​មួយចំនួន គឺពិតជាមានការខកចិត្តយ៉ាងខ្លាំងចំពោះ អ្នកដែលកាន់​សំណុំរឿងមួយនេះ​ដែលនៅសា​លាឧទ្ធរណ៍ លួចឃុបឃិតគ្នាធ្វើការដោះលែងជនសង្ស័យ ។

ប្រភពបន្តទៀតថា តើមានយល់ពីអារម្មណ៍សមត្ថ​កិច្ចដែរឬក៏អត់ថាៈមុនស៊ើបអង្កេត និង ស្វែងរ​កវត្ថុ​ពាក់ព័ន្ធការលក់ដូរ និងការចែកចាយ​ស្រាក្លែង នៅក្រុងប៉ោយប៉ែតនេះ ត្រូវចំ​នាយកម្លាំង ថវិការ និង ពេលវេលា យូរប៉ុនណា ទើបអាចបំបែកសំណុំ​រឿងមួយនេះបានជោគជ័យ ហេតុអី ក៏អ្នកច្បាប់​ដោះលែងងាយៗម្លេះ?។
ដោយយោងតាមប្រភព​ដូចខាងលើ តើករណីមួយនេះពិតរឺយ៉ាងណា? សូមស្ថាប័ន​ពាក់ព័ន្ធ​ជួយធ្វើការ​បកស្រាយផង ?៕ដោយអង្គភាព: រស្មីជាយដែន ទំនា​ក់ទំន​ងផ្តល់់ព័ត៌មាន: 012529099/088 4450068

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធករណីកម្មករ កម្មការីនី ប៉ះពាល់​នឹងអ្នក​ជំងឺកូវី​ដ-១៩ រស់នៅស្រុក​ពារាំង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិវៀតណាម​ចំនួន​០៧នាក់(ស្រី០៥នាក់) ត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក ដោយ​ឡែកជ​នជាតិខ្មែរជាអ្នកផ្តល់ម​ធ្យោបាយនាំផ្លូវ ត្រូវបាន​កសាងសំណុំ​រឿងបញ្ជូនទៅតុលាការ ដើម្បីចា​ត់ការបន្ត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សោភ័ណ្ឌ បញ្ជាដល់ក​ងកម្លាំងទាំងបី អាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តអ​នុវត្តដាច់​ខាតនូវ​សេ​ចក្ដីស​ម្រេច​របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺកូវីដ-១៩ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ក្រុងប៉ោយ​ប៉ែត បន្តចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរនៅតាមផ្សារ ក្នុង​ភូមិ​សាស្ត្រ​ក្រុងប៉ោយប៉ែត​ឲ្យអនុវត្ត​តាមវិធាន​កា​ររបស់ប្រមុខរាជរដ្ឋាភិបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ចុះណែនាំដល់ប្រ​ជាពលរដ្ឋ និង​អាជីវករលក់ដូរនៅ​ក្នុងផ្សារ​មង្គលបូរី ​ឲ្យ​អនុវត្តតាមវិធាការ​របស់ក្រសួងសុខា​ភិបាល និង​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ឲ្យបានខ្ជាប់ខ្ជួន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9519 នាក់
ម្សិលមិញ :
7065 នាក់
សប្តាហ៍នេះ :
47885 នាក់
ខែនេះ :
233390 នាក់
3 ខែនេះ :
732096 នាក់
សរុប :
2982598 នាក់