ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
ប្រធាន​ជញ្ជីងរលួស ខេត្តសៀមរាប បញ្ជាកម្លាំងប្រើហិ​ង្សាយ៉ាងឃោរឃៅបំផុត មកលើអ្នកសា​រព័ត៌​មា​ន ខណៈអ្នកសារព័ត៌មាន ដឹងរឿងអំពើ​ពុករលួយយ​កលុយ​ ពី​ម្ចាស់រថ​យន្តដឹកទំនិញ​លើស​ទម្ងន់​ចំនួន១លានរៀល
Wed,04 March 2020 (Time 11:51 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 326នាក់)


ខេត្តសៀមរាប៖ដោយសារ​តែអំពើឃុប​ឃិតគ្នាបែបពុករលួយ រវាង ប្រធានស្ថានីយជញ្ជីងរលួស ខេត្ត​សៀមរាប និងម្ចាស់រថ​យន្តដឹកទំនិញ​លើសទម្ងន់យ​កលុយចំនួន១លានរៀល ខណៈ​អ្នកសារព័ត៌​មាន ដឹងរឿងអាស្រូ​វរបស់ខ្លួន ទើបឈា​នដល់ការប្រើអំពើហិ​ង្សាយ៉ាងឃោរឃៅបំផុត បណ្ដាលឱ្យរ​ងរបួស រីឯឧ​បករណ៍សម្រាប់​ប្រើប្រាស់ ក្នុងកា​រយកព័ត៌មានរួមមាន:ទូរស័ព្ទដៃទំនើបចំនួន៣គ្រឿង និងកាំមេរ៉ាមួយគ្រឿងផងដែរ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារក្រុម​សមត្ថកិច្ចទាំង​នោះបានវា​យកម្ទេច ដើម្បីបំបាត់ភស្តុតាង។

ពាក់ព័ន្ធទៅនឹងបញ្ហា​ខាងលើនេះដែរបើតាម លោក នួន រឿន ចាងហ្វាងកា​រផ្សាយគេហទំព័រ អេអិន ហតញ៉ូ ជាជនរង​គ្រោះ ​ដែលត្រូវបានស្ថានី​យ៍ជញ្ជីងរលួស ខេត្តសៀមរាប នៅតាម​បណ្តោយ​ផ្លូវជាតិ​លេ​ខ៦A បញ្ជាឱ្យកម្លាំងប៉ូ​លីសចរាចរណ៍ នឹងកម្លាំងប៉េអឹម វាយទាំងកំរោលនោះ​បាន​ប្រាប់អ្នក​សារព័ត៌មាន ឱ្យដឹងថា មុនកើតហេតុខណៈ​ដែលលោកកំពុង​តែធ្វើដំណើ​រឆ្លងកាត់ ស្រាប់តែ​ឃើញមន្រ្តីជញ្ជីងបានកាក់រ​ថយន្តដឹកទំនិញដោយ ផាកពិន័យចំនួន១លានរៀល ភ្លាមនោះ​លោកក៏​បានទៅសាកសួរព័ត៌មានពី​ម្ចាស់រថយន្តដឹកទំនិញ និងប្រធា​នជញ្ជីង​តែលោកប្រធាន ស្ថានី​យ​ជញ្ជីងមិនចេញ​មកនោះទេ ​ថែមទាំងបញ្ជាឲ្យប៉ូលិ​សចរាចរណ៍រួមនឹងកម្លាំងប៉េអឹម(PM) យក​បង្គោល​ភ្លើងមករុញច្រា​ននិងវាយលោក ដើម្បី​បញ្ចូលក្នុងឡានរបស់ខ្លួនមិនដឹងថា មានគោល​បំ​ណងអ្វីនោះទេ បណ្ដាលឲ្យរងរបួស​ និងខូតខាតឧប​ករណ៍យកព័ត៌មាន ព្រមទាំងខ្ទាស់ជើងដួ​ល​ទាំងជំហូរ នៅមុខរថយន្តធ្វើ​ដំណើរ ប៊ិះគិនទៀតផង ខណៈ​ដែលជនរង​គ្រោះជាអ្នកសា​រព័ត៌​មានរូបនេះ កំពុងតែដាក់ជើងកាមេរ៉ាថត​យករូបភាព។

លោកបញ្ជាក់ថា នៅក្នុ​ងហេតុការណ៍បង្កហិង្សាទាំងកំរោលមកលើ អ្នកសារព័ត៌មានពីសំ​ណាក់ស្ថានី​យជញ្ជីង កម្លាំងប៉ូលីសចរាចរណ៍និងកម្លាំងប៉េអឹម បណ្ដាលឱ្យលោក​ដួលប្រកាច់ប្រកិន​នោះ មិន​មែន​លោកធ្វើពុតនោះទេ ពីព្រោះដួលនៅពីមុខរថយន្តធ្វើដំណើរ ប្រឈមនឹងគ្រោះថ្នាក់ទៀតផង មិនដូចអ្វីអ្នក​មួយចំនួនរិះគន់ផ្កាប់មុខថា ពុតជាដួលនោះទេ។

ជាមួយគ្នា​នេះដែរអ្នកសារព័ត៌មាន ក៏ដូចជាពលរដ្ឋដែលបានដឹ​ងនូវទង្វើរបស់ប្រធាន​ស្ថានីយជ​ញ្ជីងខាងលើ ដែលបានឃុប​ឃិតគ្នាបែបពុករលួយ យកលុយពីក្រុមរ​ថយន្តដឹកលើសទម្ងន់ បណ្តាល​ឱ្យខូច ខាតផ្លូវរបស់ជាតិ ដែល​គេហៅថាជាក្រុមបំផ្លាញ​ទ្រព្យសម្បត្តិរប​ស់ជាតិ បានស្នើឱ្យលោក ស៊ុន ​ចាន់​ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការនិងដឹកជញ្ជូន មានវិធានការទៅលើម​ន្ត្រីក្រោមឱវាទ​ឱ្យ​បានតឹងរឹងបំផុត ដើម្បីជាកា​រព្រមានទៅលើមន្ត្រីខិលខួចមួយចំនួនទៀត។

ជុំវិញរឿងរាវខាងលើនេះដែរអង្គភាពគេហទំព័រ«រស្មីជាយដែន» មិនអាចសុំការបំភ្លឺណាមួយពីលោកប្រធានស្ថានីយ៍​ជញ្ជីងខា​ងលើនេះ​បាននៅឡើយ​ទេ ដោយមិនមានលេខទូរស័ព្ទ តែទោះយ៉ាងនេះក្តី​អង្គភាពយើងរងចាំការបកស្រាយបំភ្លឺពីលោករាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មហាកុដិ វត្តទួលព្រះរាជា នៅស្រុកកោះធំ ត្រូវបានបើកឱ្យប្រើប្រាស់​ឡើងវិញ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃតែ១ ស្រុក២មានមនុស្សស្លាប់២នាក់ របួសធ្ងន់១នាក់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក សួង សៅ មេបញ្ជាការ នគរបាល វរការពារ ព្រំដែនគោក ៨១៥ និងលោក ទៀវ ភារម្យ មេបញ្ជាការសឹករងស្រុកម៉ាឡៃ បានដឹងហើយ រឺ ធ្វើមិនដឹង...!.!.! (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7911 នាក់
ម្សិលមិញ :
6623 នាក់
សប្តាហ៍នេះ :
70249 នាក់
ខែនេះ :
222249 នាក់
3 ខែនេះ :
577103 នាក់
សរុប :
2280384 នាក់