ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
បែកធ្លាយ៖លោក ឈួន សោភា ដាក់ពង្រាយកូនចៅឲ្យយកលុយពីក្រុមឈ្មួញដឹកទំនិញ តាមរបៀបពុករលួយ ករណីនេះគួតែ ACU បើកអង្កេត
Fri,13 March 2020 (Time 09:59 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 262នាក់)


ខេត្តបន្ទាយមានជ័យ÷ យោងតាមប្រភពពីក្រុមឈ្មួញ បានប្រាប់ឲ្យសារព័ត៌មានយើងដឹងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ថា ពួកគាត់បានដឹកទំនិញសព្វថ្ងៃនេះ ទោះបីជាមានឯកសារត្រឹមត្រូវចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយចាប់ពី ២០០០០ (ពីរមុឺនរៀល) ទៅ ៣០០០០ (បីមុឺនរៀល) ក្រៅប្រព័ន្ធបន្ថែមទៀតឲ្យទៅកូនចៅលោក ឈួន សោភា ដែលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ នៅខាងលិចស្ពានទឹកថ្លា ប្រហែល១០០ម៉ែត ជាថ្នូរនិងការវាយត្រាលើការត្រួតពិនិត្យឯកសារ។ សូមបញ្ជាក់ថា ទីតាំងប៉ុស្តិ៍របស់គយ នៃ ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើគេចពន្ធតំបន់៥ប្រចាំនៅខេត្តបន្ទាយមានជ័យនេះ គឺបច្ចុប្បន្ន៖ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

បើតាមប្រភពពីអាជីវករម្នាក់ដែលដឹកទំនិញដោយឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ របស់មន្រ្តីគយនៅចំនុចក្បែស្ពានទឹកថ្លានេះបានប្រាប់ឲ្យដឹងថា គាត់បានបង់លុយឲ្យទៅមន្រ្តីគយក្នុងមួយជើងចាប់ពី១០០០០០ ( ដប់មុឺនរៀល ) ទៅ ២០០០០០ (ម្ភៃមុឺនរៀល) ពុំឃើញចេញវិក័យប័ត្រអោយពួកគាត់នោះទេ។
ប្រភពមួយផ្សេងទៀតបានឲ្យដឹងថា ជាច្រើនឆ្នាំមកហើយគឺលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើគេចពន្ធតំបន់៥ បានចាត់តាំងឲ្យលោក ឈុន សុធាវណ្ណារី ជាអ្នកគ្រប់គ្រងនិងចាំប្រមូលលុយអោយខ្លួនតាមរយ:ឃុបឃិតគ្នាជាប្រព័ន្ធបែបពុករលួយយកដាក់ហោប៉ៅ និង ទុកចែកគ្នីគ្នាធ្វើមានធ្វើបាន។

សព្វថ្ងៃនេះគេសង្កេតឃើញឃើញថា ទំនិញគ្រប់ប្រភេទ ត្រូវបានក្រុមឈ្មួញមួយចំនួនធ្វើការឃុបឃិតគ្នា ជាមួយយោធាកងការពារព្រំដែនលេខ៥០៣ ប្រចាំនៅច្រករបៀងណងចាន់ ស្ថិតក្នុងភូមិជោគជ័យ និង នៅច្រករបៀង អូរបីជាន់ ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នាំចូលមកកម្ពុជាយ៉ាងគគ្រឹកគគ្រេង ដោយពុំបានបង់ពន្ធចូលរដ្ឋនោះទេ ។ ដូច្នេះហើយគេសង្កេតឃើញថា កូនចៅរបស់លោក ឈួន សោភា បានពង្រីកអំនាចរបស់ខ្លួនគ្រប់ទីកន្លែង ចប្រមូលលុយពីក្រុមឈ្មួញដែលដឹកទំនិញតាមច្រករបៀងដូចខាងលើ ក្នុងមួយគោយន្ត ឬ ក្នុងមួយរថយន្តចាប់ពី១០០០០០ ដប់មុឺនរៀល ទៅ ២០០០០០ ម្ភៃមុឺនរៀល ឬលើសពីនេះទៀតទៅតាមប្រភេទទំនិញ និងតិច រឺច្រើន។ ប្រភពបន្ថែមថា ការបង់លុយនេះមានឈ្មួញខ្លះបង់គិតជាជើង ហើយខ្លះទៀតបង់លុយគិតជាខែ ទាំងនេះក៏រាប់បញ្ជួលទាំងរថយន្តក្រុង រថយន្តដឹកទំនិញគ្រប់ប្រភេទ និង ទំនិញដែលដឹកមកតាមច្រករបៀងផងដែរ។

ប្រភពបន្ថែមថា ពេលពួកគាត់បង់លុយឲ្យគយចល័តដែលជាកូនចៅរបស់លោក ឈួន សោភា ដែលឈរជើងនៅតាមច្រករបៀងម្តងហើយ ពេលដឹកជញ្ជូនទៅដល់ប៉ុស្តិ៍គយទឹកថ្លា ដែលគ្រប់គ្រងដោយលោក ឈុន សុធាវណ្ណារី គឺត្រូវបងលុយមួយតង់ទៀត ។ សកម្មភាពទាំងមហាជនលើកឡើងថា គឺជាអំពើគាបសង្កត់ បឺតជញ្ជក់ឈាមពលរដ្ឋខ្មែរយ៉ាងច្បាស់កហរឡែត។

ដូច្នេះមហាជន៖ សូមអំពាវនាវដល់ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និងឯកឧត្តម ឱម យុិនទៀង ទេសរដ្ឋមន្រ្តី និង ជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាធ្វើការបើកស៊ើបអង្កេតឲ្យបានសុីជម្រៅ ចំពោះភាពមិនប្រក្រតីរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើគេចពន្ធតំបន់៥ និង កូនចៅ ឈ្មោះ ឈុន សុធាវណ្ណារី ទទួលបន្ទុកការិយាល័យគយចល័តសាខាខេត្តបន្ទាយមានជ័យ នេះជាបន្ទាន់ផងចុះ បើពុំដូច្នោះទេ ទំនិញគេចពន្ធគ្រប់ប្រភេទ នៅតែអាចនាំចូលកម្ពុជាយ៉ាងគគ្រឹកគគ្រេង រីឯចំណូលពន្ធរដ្ឋ នៅតែខាត់បង់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3865 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
24638 នាក់
ខែនេះ :
123194 នាក់
3 ខែនេះ :
350432 នាក់
សរុប :
859730 នាក់