ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99
មហាជនបាន​ធ្វើការរិះគន់ ទៅលើមេឈ្មួញម្នាក់​មានឈ្មោះ ឆីន ​ឆាយ បានធ្វើស​កម្មភា​ពកាយដីល​ក់ដោយ​រលូន ពុំមានច្បាប់អនុញាតពីស្ថាប័នពាក់ព័ន្ធ
Thu,12 March 2020 (Time 05:47 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 517នាក់)


ខេត្តបន្ទាយមានជ័យ៖បើតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់សារព័ត៌មានយើងឲ្យថា សព្វថ្ងៃមេ​ឈ្មួញ​ដែលគេស្គាល់ថាមាន ឈ្មោះ ឆីន ឆាយ បានកាយរណ្តៅយកអាចម៍ដីលក់ គឺលក់ឲ្យពលរដ្ឋ​នៅក្នុងភូមិគាប និងក្រុងសិរីសោភ័ណ ដោយមិនមានច្បាប់អនុញ្ញាត តែមន្ទីរ៉ែ និងថាមពលខេត្ត​បន្ទាយ​មានជ័យ អត់ទាន់ឃើញ​មានចំណាត់ការ។ទីតាំងរណ្តៅមួយនេះ នៅក្បែពន្ធនា​គារ​ខេត្ត​បន្ទាយ​មានជ័យ ចំងាយប្រហែល១០០ម៉ែត ទៅ២០០ម៉ែត ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដោយយោងតាម​ច្បាប់របស់ក្រសួងរ៉ែ និងថាមពល គឺអនុញ្ញាតឲ្យជីកកាយរណ្តៅដី យកអាចម៌ដី​លក់ គឺមិនឲ្យលើសពីជម្រៅ៤-៥ម៉ែតឡើយ។តែអ្វីគួរឲ្យក​ត់សម្គាល់រណ្តៅដីរបស់លោក ឆីន ឆាយ គឺមានជម្រៅលើសពី៥ម៉ែត។ដោយសារលោក ឆីន ឆាយ បានកាយរណ្តៅដី ដ៏ធំ និងមានជម្រៅ​ជ្រៅ ដើម្បីយកអាចដីល​ក់ អាជ្ញាធរពាក់ព័ន្ធក្នុងក្រុង​សិរីសោភ័ណ និងក្នុងខេត្តបន្ទាយមានជ័យ នៅ​រក្សាភាព​ស្ងាត់ស្ងៀមបែបនេះ បានធ្វើឲ្យពលរដ្ឋមួយចំ​នួននៅក្បែរទីតាំងរណ្តៅដីនោះ កំពុងមានកា​រព្រួយបារម្មណ៍យ៉ាងខ្លាំងចំ​ពោះកូនតូចៗរបស់ពួក ខ្លាចនាំគ្នាទៅលេង រឺងួតទឹកនៅពេល រណ្តៅ​នោះផ្ទុក​ដោយទឹកពេញនារដូវវស្សា។ក្នុងនោះផងដែរពលរដ្ឋខ្លះទៀតដែលមានដីជាប់ ឬក្បែរណ្តៅ​ដីដ៏ជ្រៅនោះ កំពុងមានការព្រួយបារម្ភបារម្មណ៍ខ្លាចមានការបាក់ដីរបស់ពួកគាត់ នៅរដូវវស្សា​ខាងមុខនេះ ។

ជុំវិញបញ្ហាខាងលើ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោក ឆីន ឆាយ បានប្រាប់​សារព័ត៌មាន​យើងតាមទូរស័ព្ទឲ្យដឹងថា រណ្តៅដីរបស់គាត់មានច្បាប់ត្រឹមត្រូវ ។ តែមន្ទីររ៉ែ និងថាមពល អនុញ្ញាត​ឲ្យ​ជីកជម្រៅប៉ុន្មាន គឺលោកមិនបានដឹងទេ ព្រោះអត់បានមើលច្បាប់អនុញាត។ 

ដោយឡែកលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ មិនអាចសុំកា​របំភ្លឺបាន​នោះទេ ថារណ្តៅដីរ​បស់លោក ឆីន ឆាយ មានច្បាប់ឬក៏អត់..!  ដោយសារ​លោកបាន​ប្រាប់​តាមទូរស័ព្ទយ៉ាងខ្លីថា ឲ្យសារព័ត៌​មានសួរទៅជំនាញ..! ពេលនោះសារព័ត៌​មានយើងបានសួរថា តើឲ្យសួរ​ទៅជំនាញណាទៀត? ស្រាប់តែលោកបាននិយាយថា ចាំគាត់សួរទៅការិយាល័យសិន  ហើយលោកក៏បិទទូរស័ព្ទទៅ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយ ប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ ពាក់ព័ន្ធរឿង ពុករលួយ និង គៀប សង្កត់ មន្រ្តីក្រោមឱវាទ... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូនិងរថយន្តកន្ត្រៃបុកគ្នាពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់... (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ជាម្ចាស់ដីបដិសេធធ្វើរបងស៊ីម៉ង់តិ៍បិទផ្លូវសាធារណ: ខណ:គាត់ធ្វើរបងបិទតែដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះមានគេលួចឈូសឆាយធ្វើផ្លូវមិនសុំការអនុញ្ញាត (រស្មីជាយជែន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម០៨នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ ដឹកនាំក្រុមការងារទៅ..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពីបើកកិច្ចប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធក្រុមគ្រួសាររបស់លោក ភិន យ៉ុន បានរំលោភយកដីផ្លូវសាធារណៈរួចមក រដ្ឋបាលខេត្ត បន្ទាយមានជ័យ ទុករយ:ពេល១៥ថ្ងៃ ឲ្យក្រុមគ្រួសារលោក ភិន យ៉ុន រោះរើចេញ.!! (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9627 នាក់
ម្សិលមិញ :
10688 នាក់
សប្តាហ៍នេះ :
75770 នាក់
ខែនេះ :
357514 នាក់
3 ខែនេះ :
965711 នាក់
សរុប :
3722438 នាក់