ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
អំពើពុក​រលួយរបស់​លោក ភ្លន់ តារា អតីតមេយោធា​ខេត្តបន្ទាយមានជ័យ ​ត្រូវបានលាតត្រដាង ជា​សាធារណៈ
Wed,26 February 2020 (Time 02:30 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 148នាក់)


ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា អតីតមេយោធា​ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ជាមេបញ្ជា​ការង យោធភូមិភាគទី៥ ត្រូវបានបែកធ្លាយនូវអំពើ​ពុករលួយ​រឿងយកឯកសារ ដីរបស់​អង្គភាពកងទ័ពបង្កបង្កើនផល១៥០ហិកតា នៅស្រុកភ្នំស្រុក ទៅលក់ឲ្យឈ្មួញ ស៊ីដាច់​ថ្នាក់​ក្រោម ដោយរំលោភទំនុកចិត្តថ្នាក់​លើបំពានលើលក្ខន្តិកៈកងទ័ព បានធ្វើអោយមានប្រតិកម្ម ពីថ្នាក់​លើឈាន​ដល់អង្គភាពយោធភូមិភាគទី៥ បានបង្កើតគណៈកម្មការចុះស្រាវជ្រាវ ឡើងវិញ​ក្នុងរឿង​នេះ។

បើយោងតាមរយៈឯកសារ បានបង្ហាញថា លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា អតីតមេបញ្ជាការតំ​បន់ប្រតិបត្តិការសឹករង​ ខេត្តបន្ទាយមានជ័យ បានប្រមូលយកដីចំនួន១៥០ហិកតានៅទីតាំង ភូមិ​ត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់កងទ័ពបង្កបង្កើនផល និងចិ​ញ្ចឹមសត្វទៅលក់ឲ្យ ឈ្មួញជាបន្តបន្ទាប់ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦។

ប៉ុន្តែត្រូវបែកធ្លាយមុននេះប្រមាណ១សប្តាហ៍ អាចនឹងឈា​នដល់មានការផ្តន្ទាទោស ឬអនុវត្តតា​មលក្ខន្តិកៈកងទ័ព ប្រសិន​បើការស្រាវជ្រាវការកោះ​ហៅអ្នក ដែលពាក់ព័ន្ធ​សាក្សី រកឃើញថា លោ​កផ្កាយ២ ភ្លន់ តារា មានពាក់ព័ន្ធជាប់ ក្នុងអំពើល្មើសច្បាប់យក ដីអង្គភាព១៥០ហិកតា នោះ​លក់​អោយ​ឈ្មួញពិត​ប្រាកដមែន​។

គួ​រម្លឹកថា កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១២ លោក ភ្លន់ តារា អតីតមេបញ្ជាការ តំបន់ប្រតិបត្តិកា​រសឹក​រង ខេត្តប​ន្ទាយមានជ័យ បាន​ធ្វើសំ​ណើរ​មួយច្បាប់ទៅកាន់​ឯកឧត្តម អ៊ុងអឿន កាន់តំ​ណែងជា អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ។ស្នើ​សុំអនុញ្ញាត​ ប្រើប្រាស់ដីស្រែ​ចំនួន​១៥០ហិកតា ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បី​ឲ្យយោធាខេត្តដុង​ថាប់ ភូមិភាគទី៩ នៃកងទ័ពប្រទេស វៀតណាម មកជួយផ្នែកបច្ចេកទេស កសិក​ម្មបង្កបង្កើនផល និងចិញ្ចឹមសត្វដល់យោធាកម្ពុជា។

ដីស្រែខាងលើនេះ គឺវរៈសេនាតូច​លេខ១ ចំណុះតំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ បាន​ប្រើប្រាស់ធ្វើស្រែ និងចិញ្ចឹមសត្វពា​ហនៈផ្សេងៗ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ន (២០​១២)ហើយដីនេះ ពុំមានជាប់ព័ន្ធជាមួយ ប្រជាពល​រដ្ឋនោះឡើយ។

តាមរយៈឯកសារ កិច្ចសន្យាទិញ​លក់ដី បានឲ្យដឹងថា ក្រោយពីការស្នើសុំបាន ដី១៥០ហិ​កតាខា​ងលើ នេះពីរដ្ឋបាលខេត្ត បានរួចហើយ លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មិនបានយកដីទាំងនោះ ទៅ​ឲ្យកងទ័ពបង្កបង្កើន ផលនិងចិញ្ចឹម សត្វនោះទេ ផ្ទុយទៅវិញគាត់បានយកដីទាំងនោះទៅ លក់​ឲ្យឈ្មួញចំនួន៨នាក់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ និងទើបប្រមូល លុយបាន​អស់ នៅក្នុងឆ្នាំ២០១៨ ក្នុងតំលៃរាប់ម៉ឺ​នរាប់សែនដុល្លា។ប៉ុន្តែរឿងនេះបានដឹង ដល់ថ្នាក់​លើនៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០បញ្ជាដាច់ណាត់អោយអង្គភាព យោធភូមិភាគទី៥ ធ្វើកិច្ចការស្រាវជ្រា វដោ​យប្រញ៉ាប់បំផុត។

ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មានយើ មិនអាចទាក់ទងសុំការ បំភ្លឺបានទេពីលោកផ្កាយ២ ភ្លន់ តារា បានទេពីព្រោះ លេខទូសព្ទ័បានបិទរហូតនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ រហូតម​កទល់ពេលនេះ។ប៉ុន្តែលោក សេង គី អតីតអភិបាល ស្រុកភ្នំស្រុក បានប្រាប់ អង្គភាពសារព័ត៌មាន យើងនាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០២០ថា សូមមើ​លឯកសារទៅករណីខ្ញុំបានចុះហត្ថលេខានោះ គឺក្នុងនា​មប្រគល់ អោយអង្គភាពសឹករងខេត្តបន្ទាយមានជ័យ។​ដីនេះជាដីរបស់រដ្ឋ​គ្រប់គ្រង​ដោយសាលាខេត្តបន្ទាយ​មានជ័យ ហើយអង្គភាពសឹករង ខេត្តបន្ទាយមានជ័យ ក៏ជាអង្គភាព​របស់រដ្ឋ ទើបលោ​កហ៊ានចុះហត្ថលេខាឲ្យ។

លោក សេង គី អតីតអភិបាលស្រុកភ្នំស្រុកបានបន្តថា បើកាត់ឲ្យឯកជនវិញកុំថាឡើយដល់ ទំហំ​ដីជាង១០០ហិកតា សូម្បីតែ១ហិកតា ក៏លោកមិនហ៊ានចុះហត្ថលេខាដែរ ព្រោះជាដីរបស់រដ្ឋ។ចំណែក​លោកឧត្តមសេនីយ៍ត្រី  ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បា​នទទួលស្គាល់ថា ដី១៥០ហិកតាដែលស្ថិតនៅភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ ជាដីអង្គភាពកងទ័ពពិត​ប្រាកដមែន កាលនោះលោកជាកូនចៅ គេមិន​ហ៊ាន​តវ៉ាទេ ខ្លាចមេចោទប្រកាន់​ថា គាត់ប្តឹងបើកកកាយរឿងមេលក់ដីអង្គភាពនេះ។

ក្នុងនោះលោក​ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានប្រាប់ដឹង តាមទូរស័ព្ទទៀតថា ថាជុំវិញ​រឿងនេះ​ថ្នាក់លើ បានចុះ​មកស្រាវជ្រាវបន្ត។ហើយប៉ុន្មានថ្ងៃ​នេះលោកក៏ បានឆ្លើយប្រាប់ផង ដែរថា ដីនេះជាដីអង្គភាព តំបន់ប្រតិបត្តិសឹករង បន្ទាយមានជ័យ ចំពោះបុគ្គល​យកទៅលក់អោយឯកជន ជារឿងរប​ស់គាត់ ដោយសារសម័យនោះរូបលោកជាកូនចៅគឺគ្មានសិទ្ធឡើយ។

លោកឧត្តមសេនីយ៍ត្រី បានបន្ថែមទៀតថា បច្ចុប្បន្ននេះថ្នាក់​លើបានចុះមកធ្វើអធិការកិច្ចហើយ រូប​លោកបានត្រឹមតែចាំ ឆ្លើយប៉ុណ្ណោះ បន្ទាប់ពីខាងយោធភូមិភាគទី៥ កំពុងសើររើរឿងដីនេះ។ សូមបញ្ជាក់ថា បញ្ហាលោកផ្កាយ២ ភ្លន់ តារា យកដីរដ្ឋទំ​ហំ១៥០ហិកតា មិនអាចពាក់ព័ន្ធនិងលោក  ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិសឹករង បន្ទាយមានជ័យដែល ឡើងមកថ្មី ខណៈពេល​នោះគាត់ មានឆន្ទៈធ្វើរបាយការណ៍ ក្នុងរឿងនេះជូនថ្នាក់​លើពីទំហំដី១៥០ហិកតា ដែល​ស្ថិតក្នុងការ គ្រប់គ្រងរបស់អង្គភាព ត្រូវបានបាត់បង់ ហើយដល់បែក ធ្លាយទើបលោក ហ៊ាន​ចេញមុខថាដី​១៥០ហិកតា ដែលលោកផ្កាយ២ ភ្លន់ តារា បានយកទៅលក់ អោយឯកជន គឺជាដីរប​ស់អង្គភាព។ ជុំវិញខាងរឿងដីលើនេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ យោធ​ភូមិភាគទី៥ បានអោយដឹងថា លោកបានចាត់ចែង បង្កើតគណៈកម្មការរួចហើយ បន្ទាប់ពីទទួល ដំណឹងថា លោក ភ្លន់ តារា ត្រូវបានគេផ្សព្វផ្សាយ និងថ្នាក់តម្រូវអោយ ពិនិត្យឡើងវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4154 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
24927 នាក់
ខែនេះ :
123483 នាក់
3 ខែនេះ :
350721 នាក់
សរុប :
860019 នាក់