ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
តើស្ថាប័នពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ បានលាភសក្ការៈពីសិប្បកម្មឈើ រឺ យ៉ាងណាទើបមិនហ៊ានបង្រ្កាប...?
Sun,23 February 2020 (Time 09:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 182នាក់)


បន្ទាយមានជ័យ÷ សព្វថ្ងៃនេះគេសង្កេតឃើញថា បទល្មើសព្រៃឈើកើតមានយ៉ាងពេញបន្ទុក ដឹកជញ្ជូនពីបណ្តាខេត្តផ្សេងៗ ចូលមកចែកចាយតាមសិប្បកម្មឈើក្នុងក្រុងប៉ោយប៉ែត ខណ:អាជ្ញាធរ ខេត្ត ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ មិនអើរពើ។ តើអាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ បានលាភសក្ការៈពីសិប្បកម្មឈើ រឺ យ៉ាងណា ទើបមិនបង្រ្កាប។

តាមការជាក់ស្តែង នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សារព័ត៌មានជាច្រើនអង្គភាព រួមសហការជាមួយ អង្គការ ការពារ និង អភិរក្ស សត្វ-ព្រៃឈើ ជលផលកម្ពុជា បានចុះមកដល់ទីតាំងសិប្បកម្មឈើមួយកន្លែង (ដែលមិនស្គាល់អត្តសញ្ញាណម្ចាស់ ) ស្ថិតនៅជាប់ផ្សារ ហ៊ុយ ឡេង ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងនោះផងដែរ គេសង្កេតឃើញថា ក្នុងសិប្បកម្មមួយនេះ មានផ្ទុកឈើប្រណីត យ៉ាងច្រើន កកកុញ។

បន្ទាប់មកលោក ពៅ រី អនុប្រធានអង្គការ ការពារ និង អភិរក្សសត្វ- ព្រៃឈើ ជលផលកម្ពុជា បានទូរស័ព្ទទៅលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា ថាកំពុងជាប់រវល់ការងារ រីឯព្រះរាជអាជ្ញារង លោក តេង សាម៉ៃ បានប្រាប់ថា គាត់កំពុងទៅភ្នំពេញ ។ លោក ពៅ រី បានខលទៅឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកអភិបាលខេត្ត បានឲ្យទាក់ទងទៅលោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត ។ ពេលនោះលោក គាត ហ៊ុល បានប្រាប់ថា ចាំរាយការទៅជំនាញឲ្យចុះមកមើល ។ តាំងពីព្រឹករហូតមកទល់និងល្ងាចថ្ងៃដដែល នៅមិនទាន់ឃើញ សមត្ថកិច្ចពាក់ព័ន្ធណាចេញមុខ មកត្រួតពិនិត្យ រឺ បង្រ្កាបឡើយ។ បន្ទាប់មកទៀតលោក ពៅ រី បានទាក់ទងទៅលោក ចាប សុផារិទ្ធ ស្នងការរងទទួលផែនបង្រ្កាបបទល្មើសសេដ្ឋកិច្ច រាយការណ៍ពាក់ព័ន្ធ និង សិប្បកម្មឈើកែច្នៃគ្មានច្បាប់មួយនេះ លោក បានប្រាប់ថា ចាំសុំគោលការពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យសិន។ ចំនែកឯ មន្រ្តីរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ គឺមិនអាចទាក់ទងបាននោះទេ ។

សូមបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ស្មើនេះ ពុំឃើញ អាជ្ញាធរ រឺ សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត និង ខេត្តបន្ទាយមានជ័យ ណាមួយចុះបង្រ្កាបទីតាំងកែច្នៃឈើខុសច្បាប់មួយនេះឡើយ។

មហាជនជាច្រើន កំពុងងឿងឆ្ងល់ថា តើសិប្បកម្មឈើ មួយនេះ មានខ្សែ មានខ្នងធំប៉ុនណា រឺ បែកចែកអោយអាជ្ញាធរ ពាក់ព័ន្ធ ប៉ុន្មានទៅ ទើប គ្មានស្ថាប័នពាក់ព័ន្ធណា ហ៊ានចេញមុខមកបង្រ្កាបយ៉ាងដូច្នេះ?

មហាជនជាច្រើន សូមអំពាវដល់ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន មេត្តា ចាត់វិធានការជាបន្ទាន់ផងចុះ ចំពោះសិប្បកម្មគ្មានច្បាប់មួយនេះ និង សិប្បកម្មខុសច្បាប់ មួយចំនួនទៀតក្នុងក្រុងប៉ោយប៉ែត ដើម្បីការពារនិងកាត់បន្ថយ ការវិនាសហិនហោចព្រៃឈើក្នុងប្រទេសកម្ពុជា។

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4298 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25071 នាក់
ខែនេះ :
123627 នាក់
3 ខែនេះ :
350865 នាក់
សរុប :
860163 នាក់