ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
មិនសរសើរមិនបានប៉ុស្តឹ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅតែបន្តពាក្យសន្យា ចែកម៉ាសហ្វ្រីសជូនដល់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ធកម្ពុជាធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិមួយនេះ គឺដើម្បីការពារជំងឺ​ វីរ៉ុស កូរ៉ូណា (ប្រភេទថ្មី)..
Tue,18 February 2020 (Time 07:15 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 319នាក់)


(បន្ទាយមានជ័យ)៖ ចាប់តាំងពីថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយ​ប៉ុស្តិ៍​ន​គរបា​លអន្តោប្រវេសន៍​ច្រកទ្វារព្រំដែនអន្តរជា​តិ បានចែកម៉ាស​ហ្វ្រី​ជូន​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ និងអាជីវក ដែលធ្វើដំណើ​រឆ្លងកាត់​កាត់តាមច្រកអន្តរជាតិមួយនេះ។ បានចំនួន​៣៦៩,៨៥០ម៉ាសរួចមកហើយ បញ្ជាក់៖ ការចែកម៉ាសនេះគោលបំណងគឺដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា ខណៈដែលបណ្ដាប្រទេសមួយចំនួនលើពិភពលោកកំពុងកើតមាន និងឆ្លងជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយ វីរ៉ុស កូរ៉ូណា (ជំងឺប្រភេទថ្មី)។


ក្នុងឱកាសនោះលោក ឈួន សារី នាយរងប៉ុស្តិ៍ន​គរបាលច្រករកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់អង្គភាពសារព័ត៌មានយើងថា៖ កម្លាំង​ន​គរបាលអន្តោប្រវេសន៍ នូវតែបន្តធ្វើសកម្មភាពចែកម៉ាសហ្វ្រីជូនពលរដ្ឋកម្ពុជា ភ្ញៀវជាតិ និងអន្តរជាតិ យ៉ា​ង​សកម្ម​បន្ត​ទៀត ដូចដែលលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍បានសន្យាថា និងចែក​ម៉ាស​ចំនួន១លាន​ម៉ាស​ហ្វ្រីរយៈពេល១ខែ។ សព្វថ្ងៃនេះយើងក៏សង្កេតឃើញថាមន្ត្រីចត្តាឡីស័កនៃមន្ទីរសុខាភិបាលខេត្តបន្ទាយ​មានជ័យ ក៏កំពុងយកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យរក វីរ៉ុស កូរ៉ូណា ( 2019- nCoV ) យ៉ាងសកម្មផងដែរ។

គួររគួររម្លឹកផងដែរថា៖ កាលពី​ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០​២០ ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៌ អមដំណើរដោយ​លោក​វេជ្ជ​បណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរ​សុខាភិបាល​ខេត្តបន្ទាយ​មាន​ជ័យ និងកម្លាំង​នគ​របាលអន្តោប្រវេសន៍ ច្រកទ្វារ​ព្រំដែនអន្តរជា​តិប៉ោយប៉ែត រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនថែមទៀតផង។ បានចុះពិនិត្យទីតាំង និងធ្វើការពិភាក្សាគ្នាក្នុងកាដាក់ក្រុមគ្រូពេទ្យជំនាញប្រចាំការ ចត្តា​ឡី​ស័ក​ ក៏សម្រេចចិត្តយក ម៉ាស៊ីន ស្កែន កំដៅយកទៅដាក់នៅខាងមុខច្រកទ្វារជិតគល់ស្ពានកម្ពុជា ថៃស្រុតនៅភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះតែម្តង។ ដោយមាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាអ្នករៀបចំបន្ទប់​ដា​ក់​កាមេរ៉ា​ចាប់​កំដៅ នឹង​បន្ទប់​សម្រាប់ដា​ក់អ្នកជំងឺបណ្តោះ​អាសន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេន៍យ៍ត្រី សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអង្គភាពវរៈ៨០៧ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាត បើកកិច្ចប្រជុំពិភាក្សា ការជួសជុលកំណាត់ផ្លូវជាតិ នៅក្រុងប៉ោយប៉ែត និងពិនិត្យស្ថានភាពនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្លាស់ប្ដូរមន្ត្រីជំនាញទៅបំពេញការងារ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាបាល (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាម៉ារី បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួបពាក់ពន្ធ័ករណីគ្រឿងញៀន (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1863 នាក់
ម្សិលមិញ :
5759 នាក់
សប្តាហ៍នេះ :
71779 នាក់
ខែនេះ :
267922 នាក់
3 ខែនេះ :
683900 នាក់
សរុប :
1507996 នាក់