ថ្ងៃអង្គារ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ថ្មីៗនេះមានការចុះផ្សាយថាលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជាកំពុងប្រព្រឹត្តអំពើពុករលួយ...
Tue,18 February 2020 (Time 03:34 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 152នាក់)


ភ្នំពេញ៖ យោងតាមគេហទំព័រក្នុងស្រុកបានធ្វើការចុះផ្សាយដូចខាងក្រោមនេះថា៖ លោក​ ឱម យ៉ិនទៀង​ប្រធានអ​ង្គភាព​ប្រឆាំងអំពើ​ពុករលួយ​គួរបើកកា​រស៊ើបអង្កេ​តលោក​ សន វី អគ្គ​នាយក​ទូរគមនាគ​មន៍​កម្ពុជាប្រព្រឹត្ត​អំពើពុករ​លួ​យ៖ ប្រភពដែលស្និទ្ធនឹងលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ការដែលលោក  សន វី ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តគឺដោយសារអាងមា នលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាបង្អែក យ៉ាងរឹងមាំ មិនតែប៉ុណ្ណោះ មានមន្ត្រីម្នាក់ដែលមានឥទ្ធិពលខ្លាំងជាងលោក ត្រាំ អ៊ីវតឹក ក៏ជាបង្អែកដ៏រឹងមាំរបស់លោក​ សន វី ផងដែរ ហើយមន្ត្រីម្នាក់នោះចាំជួយការពារលោក សន វី គ្រប់ពេលវេលា។ ជាក់ស្តែងក្នុងតំណែងជាប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអ គ្គនាយកទូរគមនាគមន៍កម្ពុជា គឺលោក សន វី ធ្វើអ្វីៗតាមអំពើចិត្ត។ ចំណែកលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា និងបក្ខពួកធ្វើអ្វីៗ តាមអំពើចិត្តហើយមិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ។

ប្រភពពីមន្ត្រីមួយចំនួននៅក្នុងអង្គភាពទូរគមនាគមន៍​កម្ពុជា បានឲ្យដឹងថាចាប់តាំងពីលោក សន វី ទទួលបានតំណែងជាប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា រួចមកគឺលោក សន វី ពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំហើយប្រើគ្រប់វិធីដើម្បីកេងប្រវ័ញ្ចប្រាក់ចំណូលអង្គភាពតាមអំពើចិត្ត។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង​ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា និងបក្ខពួកឲ្យបានស៊ីជម្រៅ។ ដោយហេតុថា បច្ចុប្បន្នលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា និងមន្ត្រីជំនិតប៉ុន្មាននាក់កំពុកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដោយសារអាងមានខ្នងបង្អែករឹងមាំ។

ប្រភពពីមន្ត្រីនៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា កាលជំនាន់លោកប្រាក់ សុ ខុន នៅធ្វើជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺលោក សន វី មានតំណែងត្រឹមតែជាអគ្គនាយកស្តីទីទូរគមនាគមន៍កម្ពុជាប៉ុណ្ណោះ។ តែមកដល់ពេលលោក ត្រាំ អ៊ីវតឹក ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទើបលោក សន វី ទទួលបានតំណែងជាអគ្គនាយកទូរគមនាគមន៍កម្ពុជា។ ឥឡូវនេះលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា ព្រមទាំងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ។ បញ្ហានេះជារឿងដែលលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក សន វី អគ្គនាយក ទូរគមនាគមន៍កម្ពុជា និងបក្ខពួក៕ ពាក់ព័ន្ធការចោទប្រកាន់ដូចខាងលើអង្គភាពគេហទំព័ររស្មីជាយដែន យើងមិនអាចសុំការបំភ្លឺពីលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា បាននោះទេដោយគ្មានលេខទូរស័ព្ទអង្គភាពយើងនឹងរង់ចាំការបំភ្លឺពីលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជារាងរាល់ម៉ោងធ្វើការ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ គីម រិទ្ធី និងលោកំទាវ ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀន​ព្រះវស្សា និងទេយ្យវត្ថុ​ដល់​ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន៣២វត្ត ក្នុងស្រុកស្អាង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ត្រូវបានកម្លាំងនគរបា​លក្រុងតាខ្មៅឃាត់ខ្លួន ក្រោយ​ពេលសមគំនិតជួយលក់ម៉ូតូឲ្យចោរ ហើយប៉ះចំម៉ូតូ របស់​បងប្អូនជីដូនមួយរបស់ខ្លួនឯង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់បានស្លាប់ ដោយសាររន្ទះបាញ់ ខណៈមេឃភ្លៀង​ ជ្រក​ក្នុងរោង​កន្លែង​ពុះ​ដីឡូតិ៍​លក់មួយកន្លែង នៅសង្កាត់ទឹ​កថ្លា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់គីម អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរ ប្រគល់មុខ​តំ​ណែ​ង ជូនប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់អាវ​ពោងសុវត្ថិភាព ដល់លេខា​ធិកា​រគ្រប់​គ្រង​គ្រោះ​មហន្ត​រាយខេត្ត និងសមត្ថកិច្ច​ពា​ក់ព័ន្ធ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4468 នាក់
ម្សិលមិញ :
2848 នាក់
សប្តាហ៍នេះ :
25241 នាក់
ខែនេះ :
123797 នាក់
3 ខែនេះ :
351035 នាក់
សរុប :
860333 នាក់