ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
កម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់.....
Fri,10 January 2020 (Time 01:19 PM)
ដោយ ៖ លោក រ៉មសា វ័ន្ត (ចំនួនអ្នកអាន: 129នាក់)


(បន្ទាយមានជ័យ)

យោងតាមពាក្យបណ្ដឹង ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ របស់ជនរងគ្រោះ០២នាក់ ១/.ឈ្មោះ ឆាយ សានហ៊ួ ភេទប្រុស អាយុ១៦ឆ្នាំ ២/.ឈ្មោះ ភាព ជីវី ភេទប្រុស អាយុ១៩ឆ្នាំ ពាក់ព័ន្ធករណីហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទី កន្លងមកនៅចំណុចទល់មុខក្លិបកំសាន្តស្ចារស៊ីធី ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យ ចំនួន០៤នាក់។ ១/.ឈ្មោះ មិល ថៃលេន ២/.ណេង ភារ៉ាត់ ៣/.តុ លេះ ៤/.មិនសា្គល់ឈ្មោះ ។ បើតាមការរៀបរាប់របស់ជនរងគ្រោះទាំង០២នាក់ បានបញ្ជាក់ថា៖ ពេលពួកគេអង្គុយលេងនៅចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជិ:ម៉ូតូចំនួន០២គ្រឿងមានគ្នា០៤នាក់ ហើយបានយកកាំបិតដេញកាប់ពួកគេតែម្ដង ពេលនោះជនរគ្រោះនាំគ្នារត់ចោលម៉ូតូ ហើយពួកជនសង្ស័យបានកាប់ម៉ូតូបណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយរត់គេចខ្លួនបាត់អស់។ ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន អ.ហ ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ជនសង្ស័យបានចំនួន០២នាក់ ១/.ឈ្មោះ មិល ថៃលេន ២/.ឈ្មោះ ណេង ភារ៉ាត់ នៅចំណុចភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតបានកាំបិតកែច្នៃ០១ដើម ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានក្រុង ដើម្បីសាកសួរ និងបញ្ជូនបន្តមកទីបញ្ជាការដ្ឋាន អ.ហ.ខ ចាត់ការបន្ត។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង អ.ហ.ខ ទទួលការងារយុត្តិធម៌ បានឱ្យដឹងថា៖ ការឃាត់ខ្លួននេះធ្វើឡើងដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អ.ហ.ខ ផងដែរ លោកវ/ឯ ម៉ែន ភិរម្យ បន្តទៀតថា ក្រោយពីបានស្ដាប់ចម្លើយជនសង្ស័យ និងមានពាក្យបណ្ដឹង ព្រមទាំងមានវត្ថុតាង ឃើញថាមានភាពស៊ីសង្វាក់គ្នា អាចចោទប្រកាន់ពីបទល្មើសបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ បច្ចុប្បន្ន៖ ជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ចំណែកជនសង្ស័យ០២នាក់ទៀតដែលបានគេចខ្លួនកម្លាំងកំពង់ស្រាវជ្រាវចាប់ខ្លួនបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរង​គ្រោះ ដោយសា​រខ្យល់កន្ត្រាក់​ចំនួន​២៧គ្រួសារ នៅសង្កាត់​ប​ន្សាយរាក់ ទទួល​អំ​ណោយពី​សាខាកាកបាទ​ក្រហម​កម្ពុជាខេត្តឧត្តរមានជ័យ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្ត​កំពត ជួបសំណេះសំណាល ជាមួយកងកម្លាំងទាំងបី ក្នុងខេត្តកំពត មុនឱ​កាស​បុណ្យ​ចូលឆ្នាំថ្មី (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ុម សារឿន អញ្ជើញសំណេះសំ​ណាល និងសួរសុខទុក្ខ កងវរៈសេនាតូច​នគរបាលការ​ពារ​ព្រំដែនគោកលេខ ៧០១ និងវរៈសេនាតូច លេខ១០១ មុនឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃ​ណីជាតិ​ខ្មែរ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ខេត្តឧត្តរមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខដល​ពលករចេញពីថៃ មន្ត្រីចត្តាឡីស័ក មន្ត្រីន​គរបាល កងកម្លាំងពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជា​តិអូស្មាច់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អញ្ជើញចុះពិនិត្យ​ទីតាំង ត្រៀមបម្រុងទុកបន្ថែម សម្រាប់ទទួល​ព្យាបាល និងដាក់ឲ្យ​នៅដាច់ដោយឡែកក្នុងករណី​មានអ្នកកើតជំងឺកូវីដ១៩ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2248 នាក់
ម្សិលមិញ :
2505 នាក់
សប្តាហ៍នេះ :
23575 នាក់
ខែនេះ :
90179 នាក់
3 ខែនេះ :
235872 នាក់
សរុប :
511546 នាក់