ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ ពាក់ព័ន្ធករណី......
Fri,10 January 2020 (Time 10:10 AM)
ដោយ ៖ លោក រ៉មសា វ័ន្ត (ចំនួនអ្នកអាន: 106នាក់)


(បន្ទាយមានជ័យ)

ក្រោយពីបានទទួលសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋមកថា៖ មានអ្នកប្រើប្រាស់គ្រឿងញៀននៅម្ដុំក្រោយខារ៉ាអូខេនាគទិព្វ ទើបកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ អ.ហ ក្រុង បានចុះប្រតិបត្តការបង្រ្កាបបានករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន១១នាក់ភ្លាមៗតែម្ដង កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី ០៨ ខែមករា ឆ្នៃ២០២០ ហើយបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។ បន្ទាប់មកក៏បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារគ្រឿងញៀនបានបញ្ជាក់ថា៖ ជនសង្ស័យទាំង១១នាក់មានឈ្មោះ ៖ ១/.យ៉េន មិថុនា,២/.រឹត ស្រីវី, ៣/.សាញ់ បូរី, ៤/.កន វ៉ា ,៥/.លឹម បូឡែន ,៦/.ណៃ ម៉ឡៃ ,៧.ធី ទិត្យ ,៨/.សេត វ៉ាន់នី និងដកហូតវត្ថុតាងគ្រឿងញៀនបានចំនួន០៥កញ្ចប់ ស្មើនឹង១,៣១ក្រាម ក្នុងនោះមេតំហ្វេតាមីនទឹកកក០៤កូនថងើតូចស្មើ ១,១៦ក្រាម , មេតំហ្វេតាមីនគ្រាប់ (០១គ្រាប់) ស្មើ ០,១៥ក្រាម។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្នុង១១នាក់នោះ មានម្នាក់ឈ្មោះ រឹត ស្រីវី ភេទស្រី អាយុ២៤ឆ្នាំ ជាអ្នករក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ចំណែក១០នាក់ទៀតជាអ្នកប្រើប្រាស់។

ក្រោយពីធ្វើសាកសួរចម្លើយរួច ព្រមទាំងបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនសង្ស័យទាំង១១នាក់ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរង​គ្រោះ ដោយសា​រខ្យល់កន្ត្រាក់​ចំនួន​២៧គ្រួសារ នៅសង្កាត់​ប​ន្សាយរាក់ ទទួល​អំ​ណោយពី​សាខាកាកបាទ​ក្រហម​កម្ពុជាខេត្តឧត្តរមានជ័យ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្ត​កំពត ជួបសំណេះសំណាល ជាមួយកងកម្លាំងទាំងបី ក្នុងខេត្តកំពត មុនឱ​កាស​បុណ្យ​ចូលឆ្នាំថ្មី (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ុម សារឿន អញ្ជើញសំណេះសំ​ណាល និងសួរសុខទុក្ខ កងវរៈសេនាតូច​នគរបាលការ​ពារ​ព្រំដែនគោកលេខ ៧០១ និងវរៈសេនាតូច លេខ១០១ មុនឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃ​ណីជាតិ​ខ្មែរ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ខេត្តឧត្តរមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខដល​ពលករចេញពីថៃ មន្ត្រីចត្តាឡីស័ក មន្ត្រីន​គរបាល កងកម្លាំងពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជា​តិអូស្មាច់ (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អញ្ជើញចុះពិនិត្យ​ទីតាំង ត្រៀមបម្រុងទុកបន្ថែម សម្រាប់ទទួល​ព្យាបាល និងដាក់ឲ្យ​នៅដាច់ដោយឡែកក្នុងករណី​មានអ្នកកើតជំងឺកូវីដ១៩ (រស្មីជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2421 នាក់
ម្សិលមិញ :
2505 នាក់
សប្តាហ៍នេះ :
23748 នាក់
ខែនេះ :
90352 នាក់
3 ខែនេះ :
236045 នាក់
សរុប :
511719 នាក់