ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០
គេហទំព័ររស្មីជាយដែន | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 012 52 90 99 / 088 44 50 068
សមត្ថកិច្ចចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង ធ្វើការផាកពិន័យទៅលើរថយន្តដឹកដីល្មើសច្បាប់ និងរយន្តដឹកសំពីងសំពោងជាច្រើនគ្រឿង......
Sun,05 January 2020 (Time 10:31 AM)
ដោយ ៖ លោក ថុង ផាន់ណា (ចំនួនអ្នកអាន: 57នាក់)


ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែមករា​ ឆ្នាំ២០២០ រថយន្តដឹកដីជាច្រើនគ្រឿងត្រូវកម្លាំងចរាចរណ៍ផ្លូវគោកខេត្តធ្វើការឃាត់និងធ្វើការផាកពិនយ័ ការចុះរត្រួតពិនិត្យនេះធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កេត​ យ៉ុង ស្នងការរងទទួលការងារចរាចរណ៍ផ្លូវគោក និងទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងសមត្ថកិច្ចចរាចរណ៍ ចុះប្រតិបត្តិការត្រួតពិនិត្យបច្ចេកទេស និង ធ្វើការផាកពិន័យចំពោះរថយន្តដឹកដី និងរថយន្តដឹកសំពីងសំពោង តាមបណ្ដោយផ្លូវ ជាតិលេខ ៥ ក្រោយពីសង្កេតឃើញមានភាពអនាធិបតេយ្យក្នុងការដឹកដីលើផ្លូវជាតិ និងរថយន្តដឹកសំពីងសំពោង ដោយមិនមានស្លាកលេខ និងឯកសារត្រឹមត្រូវ។

លោក​ កេត​ យ៉ុង​ ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា: ការចុះអនុវត្តត្រួតពិនិត្យទៅលើ រថយន្ត ដឹកដីនៅក្នុងពេលនេះ គឺអនុវត្តតាមផែនការណ៍របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ​ លី​ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្នុងគោល បំណង ទប់ស្កាត់​និងកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោក អោយបានជាអតិបរិមា និងដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកអោយមានភាពល្អប្រសើរជាលំដាប់ក្នុងការចូលរួមអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ពីអ្នកប្រើប្រាស់ផ្លូវ។ក្នុងពេលចុះត្រួតពិនិត្យនេះផងដែរ។

សមត្ថកិច្ចបានរកឃើញ រថយន្តអត់ផ្លាកលេខ ខ្វះឯកសារប័ណ្ណបើកបរ ខ្វះប័ណ្ណសំគាល់យានយន្ត លិខិតអាជីវកម្មដឹកជញ្ជូន និងអ្នកបើកបរមិនទាន់គ្រប់អាយុជាដើម ដែលកំហុសទាំងនេះត្រូវបានអនុវត្តផាកពិន័យតាមអនុក្រឹតលេខ៤៤ស្តីពីការពិន័យអន្តរការ អំពី អំពើល្មើសក្នុងច្បាប់ស្តីចរាចរណ៍ផ្លូវគោក។ ក្នុងប្រតិបត្តិការពេញមួយព្រឹកនេះ កម្លាំងនគរ បាលចរាចរណ៍ខេត្តបានឃាត់រយន្តដឹកដីប្រមាណជិត៣០គ្រឿងមក ធ្វើការត្រូត ពិនិត្យ និងផាកពិន័យ។

ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ត្រី កេត​ យ៉ុង បានសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា ជាពិសេសបងប្អូនដែលមានយានយន្តគ្រប់ប្រភេទ ត្រូវមានឯកសារគ្រប់គ្រាន់ មុននឹងធ្វើចរាចរណ៍នៅលើដងផ្លូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន៖ យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសមិនឱ្យផឹកស្រាសម្រេចចិត្ត(ចងកសម្លាប់ខ្លួន)....... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយថាលោក សុខ ពេញវុធ កំពុងឃុបឃិតជាមួយក្រុមអាជីវករយកចំណីផ្លូវធ្វើអាជីវកម្ម...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធី..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់..... (លោក រ៉មសា វ័ន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ ពាក់ព័ន្ធករណី...... (លោក រ៉មសា វ័ន្ត)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1551 នាក់
ម្សិលមិញ :
1028 នាក់
សប្តាហ៍នេះ :
6567 នាក់
ខែនេះ :
36047 នាក់
3 ខែនេះ :
138144 នាក់
សរុប :
292797 នាក់